ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបគ្រឿងញៀនតាមមូលដ្ឋានឲ្យបានខ្លាំងក្លាដោយមិនរាថយឡើយ

2 ឆ្នាំ មុន 1 តូ សុផល

កំពង់ស្ពឺ÷ ការលើឡើងដោយសង្កត់ធ្ងន់បែបនេៈក្នុងពេលដែលបញ្ជាការដ្ឋានធ្វើការប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០១៧ នៅបញ្ជាការដ្នានព្រឹកថ្ងៃទី ២៦ខែមករា ឆ្នាំ២០១៧ ដែលមាន លោកប្រធានមន្ទីរ មេបញ្ជការក្រុង-ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យចំណុៈទាំងអស់ ។ លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធខេត្តបានលើកឡើងថា កម្លាំកងរាជអាវុធហត្ថតាមមូលដ្ឋាន ត្រូវត្រួតពិនិត្យឯកសណ្ឋានឲ្យបានត្រឹមត្រូវមុននិងចេញប្រត្តិបត្តិការក្នុងនាមយើងជាអ្នកអនុវត្តច្បាប់ ។ ហើយត្រូវគោរពឲ្យបានដាច់ខាតនៅវិន័យយោធា ក្នុងពេលមានមុខស្ថិតក្នុងអង្គភាព ក៏ដូចជាការងារប្រត្តបត្តិការ បង្ការ បង្ក្រាប សង្គ្រោៈ ដល់មូលដ្ឋានដែលមានភ្នែកមហាជនកំពង់មើលមកយើងយ៉ាងច្រើន ។ លោកមេបញ្ជការបានបញ្ជាក់ដោយលើកឡើងថាត្រូវអនុវត្តឲ្យបានដាច់ខាតលើការងារ បង្ក្រាបគ្រឿងញៀនតាមមូលដ្ឋានឲ្យបានខ្លាំងក្លាដោយមិនរាថយឡើយ ហើយក្តាប់ឲ្យបាននៅក្រុមជនទំនើង បង្កអសន្តិសុខ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋភ័យខ្លាចទាំងអស់នាំយកមកអប់រំជាក់ស្តែង ។ ត្រូវបង្កើនការងារបង្ក្រាបការជួញដូរមនុស្ស និងបន្តស្រាវជ្រាវជាប្រចាំនៅបទល្មើសបំផ្លិចបំផ្លាញធនធានធម្មជាតិដែលកំពង់កើតមានក្នុងមូលដ្ឋាន ។ បង្កលក្ខណៈងាយស្រួលយ៉ាងចាំបាច់ដល់ប្រជាពលរដ្ឋ បង្កើនទំនុកចិត្តឲ្យពលរដ្ឋជឿជាក់មកលើកម្លាំងអាវុហត្ថយើងក្នុងសភាពថ្លៃថ្នូរ ម៉ឺងម៉ាត់ រឹងមាំក្នុងឋានៈជាយោធាច្បាប់ និងជាអ្នកអនុវត្តច្បាប់ ៕

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!