ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទទួលបានអាគាររដ្ឋបាល និងអាគារសាលប្រជុំក្រុមប្រឹក្សាស្រុកថ្មី ដែលជាជំនួយរបស់ ADB

2 ឆ្នាំ មុន 14 tnn_admin

ខេត្តប៉ៃលិន៖ ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអគាររដ្ឋបាល និងអាគារសាលប្រជុំសាលាស្រុកថ្មី នៅស្រុកសាលាក្រៅ ដែលជាអំណោយរបស់ ADB កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧។

ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ស្រុកសាលាក្រៅកាលពីមុនជាតំបន់ដាច់ស្រយាលខ្វះខាតធនធាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន តែដោយសារមានការខិតខំពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការឧបត្ថមគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាផងនោះ បានធ្វើអោយស្រុកសាលាក្រៅមានការអភិវឌ្ឍន៍រីកចំរើនគួរអោយកត់សំគាល់។​ ជាក់ស្តែង ការប្រគល់ ទទួលអាគាររដ្ឋបាល អាគារសាលប្រជុំសាលាស្រុកថ្មី អណ្តូងទឹក និងក្លោងទ្វារនាពេលនេះ គឺបានបង្ហាញសមិទ្ធផលថ្មី ដែលជាការយកចិត្តពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ទីកន្លែងធ្វើការសមរម្យដល់មន្ត្រីរាជការសំរាប់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយប្រសើឡើង។

ឯកឧត្តម លេង វី អនុរដ្ឋលាខាធិការក្រសួងមហាផ្ទៃ និងជានាយកគំរោងអភិវឌ្ឍន៍សេវាកម្មសាធារណៈ និងការការគញរប់គ្រងវិស័យហិរញ្ញវត្ថុតាមបែបវិមជ្ឈការបានកោតសរសើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តន៍ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនបានល្អ និងបានពង្រឹងកិច្ចការពារសន្តិសុខសណញតាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អប្រសើ។ ឯកឧត្តមបន្តថាៈការរៀបចំពិធីប្រគល់-ទទួលអគាររដ្ឋបាល និងអគារសាលប្រជុំសាលាស្រុកថ្មី គឺជាគំរោងគាំទ្រហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការកែទំរង់វិមជ្ឈការនិងសហវិមជ្ឈការ ហើយគំរោងគាំទ្រហិរញ្ញវត្ថុដល់ថ្នាក់ក្រោមជាតិនេះ មាន ការកសាងអាគាររដ្ឋបាលដំណាក់កាលទី១ចំនួន៣៤ អាគារទូទាំងប្រទេស គាំទ្រហិរញ្ញវត្ថុរៀបចំផែនទីបង្ហាញផ្លូវតាមបែបវិមជ្ឈការ សហវិមជ្ឈការ គឺការប្រមូលពន្ធ រៀបចំយន្តការឧបករវិន្និច្ឆ័យ សំភារៈនិងថវិកា និងការកសាងសមត្ថភាពមន្ត្រីគ្រប់គ្រងថវិកា។

ឯកឧត្តមបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសមិទ្ធផលថ្មីនេះឱ្យបានល្អដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈបានយូអង្វែង។

គួរបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅបានឱ្យដឹងថា៖ ស្រុកសាលាក្រៅទទួលបានកញ្ចប់ថវិកាចំនួន ២៦៩៦៨៣.៦២ដុល្លា ដែលជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដោយបានអនុវត្តន៍លទ្ធកម្មតាមនិតីវិធីកិច្ចលទ្ធកម្មរបស់គំរោង ហើយរដ្ឋបាលស្រុកបានប្រគល់កិច្ចសន្យាសាងសង់អាគាររដ្ឋបាល និងអាគារសាលប្រជុំនេះ ទៅឱ្យក្រុមហ៊ុន CADE Group Cambodia Co,LTD ជាអ្នកអនុវត្តន៍គម្រោង តាមរយៈលិខិតលេខ ៦៥៩ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ របស់សាលាស្រុកសាលាក្រៅ។ ដោយ៖ញ៉ឹប បូរី

}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ