ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យជួញដូរ និងចែកចាយគ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀនចំនួន១៧០គ្រាប់

2 ឆ្នាំ មុន 0 tnn_admin

ខេត្តប៉ៃលិន៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងរបស់អធិការនគរបាលក្រុងប៉ៃលិន បានចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀន នៅចំណុចភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីម៉ោង ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ព្រមទាំងរឹបអូសបានថ្នាំញៀនប្រភេទគ្រាប់បានចំនួន១៧០គ្រាប់ និងម្សៅក្រាមពណ៍សថ្លាចំនួន០២ កញ្ចប់តូច។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ ហុង បញ្ញាវិត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរធ្វើចំការសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងម្នាក់ទៀតមានឈ្មោះ ប៊ុត សំអូន ហៅក្រៅ អាអុល ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានរត់គេចខ្លួនបាត់ស្រមោល រស់នៅភូមិឃុំកើតហេតុខាងលើ។ បច្ចប្បន្នសមត្ថកិច្ចជំនាញកំពុងតាមស្រាវជ្រាវរុករក និងអនុវត្តន៍តាមនិតិវិធីច្បាប់។ ដោយ៖ញ៉ឹប បូរី

d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ