បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៣ ខែមករាឆ្នាំ២០១៧នេះ លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានសាខាកាកបាតក្រហមខេត្តបន្ទាយមានជ័យ លោកស្រីឆាន់ច័ន្ទសោភា អនុប្រធានសាខាកាកបាតក្រហមខេត្តបន្ទាយមានជ័យ និងក្រុមការងារកាកបាតក្រហមជាច្រើននាក់ទៀតបាននាំយកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ និងមានជម្ងឺប្រចាំកាយចំនួន៦គ្រួសារ រស់នៅក្នុងភូមិ ក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
អំណោយដែលប្រជាពលរដ្ឋក្នុងមួយគ្រួសារៗនោះរួមមាន អង្ករ៣០គីឡូ មី១កេះ ត្រីខ១០កំប៉ុង ប្រេងឆា១លីត្រសាប៊ូម្សៅ១គីឡូទឹកត្រី៣ដប និងថវិការ១០មឺុនរៀល។
លោកលី សារី អភិបាលរងខេត្ត ក្នុងឪកាសនាំយកអំណោយចែកជូនប្រជាពលរដ្ឋនោះ លោកបានផ្តាំផ្ញើបងប្អូនថា ទោះបីជាបងប្អូនមានជីវភាពខ្វះខាត និងមានជម្ងឺជាប់ខ្លួនយ៉ាងណាក៏ដោយ យើងត្រូវតែខិតខំថែរក្សាសុខភាពអោយបានល្អ និងធ្វើជាមនុស្សល្អ ពលរដ្ឋល្អ ត្រូវប្រព្រឹត្តិតែអំពើល្អ សុចរិត និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ជីវិតយើងម្នាក់ៗតែងតែជួបប្រទះទុក្ខលំបាកនិងបញ្ហាផ្សេងៗជៀសមិនផុតឡើុយ។
អភិបាលរងខេត្តរូបនេះ បានបញ្ជាក់ទៀតថា ក្នុងនាមលោកជាប្រធានសាខាកាកបាតក្រហមខេត្តបន្ទាយមានជ័យ លោកតែងតែយកចិត្តទុកដាក់យកអំណោយចុះទៅចែកជូនដល់ជនណានៅតាមមូលដ្ឋានក្រីក្រពិតប្រាកដនោះមិនដែលខានឡើយកន្លងមកឲ្យតែ មេភូមិ មេឃុំ រាយការណ៍មកលោកៗ និងនាំយកអំណោយទៅចែកជូនដល់ផ្ទះជនក្រីក្រទាំងអស់តែម្តងមិនប្រកាន់និន្នាការនយោបាយបក្សនេះបក្សនោះឡើយ។
var d=document;var s=d.createElement(‘script’);
Tag: អំណោយ អំណោយ TNN