ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងអាវុធហត្ថស្រុកសំរោងទងបង្រ្កាបគ្រឿងញៀនបាន៣ករណីដោយឃាត់មនុស្សបាន៣នាក់ ម៉ូតូ២គ្រឿង ថ្នាំញៀន២០កញ្ចប់ទាំងធំនិងតូច

2 ឆ្នាំ មុន 2 តូ សុផល

កំពង់ស្ពឺ៖ នៅថ្ងៃនេៈកម្លាំងអាវុធហត្ថស្រុកសំរោងទងដោយមានបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងបានធ្វើការបង្ក្រាបមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនដោយចែកជា៣ដំណាក់កាល និង ៣ គោលដោយក្នុងភូមិសាស្ត្រដោយកាលពីម៉ោង១១និង ៣០នាទីថ្ងៃទី ២០ខែមករា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវ ៤៤ ក្នុងភូមិបៀតសូត ឃុំខ្ទុំក្រាំង ស្រុកសំរោងទង កម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង បានឃាត់ខ្លួនឈ្មោះ ខំ វុទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំជាមុខសញ្ញាចែកចាយគ្រឿងញៀន រស់នៅភូមិបៀតសូ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ដកហូតថ្នាំញៀន ០២កញ្ចប់តូច ។

លុៈដល់ម៉ោង ១៥ និង១២ នាទីថ្ងៃដដែល បន្តនៅផ្លូវជាតិលេខ៤ ស្ថិតភូមិចំបក់ ឃុំវល្លិ ស្រុកសំរោងទង កម្លាំងកងរាជអាវុធហត្ថស្រុកបានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀនឈ្មោះ ឃូ ប៉ាវអាន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិត្រាចជ្រុំ សង្កាត់សុព័រទេព ក្រុងច្បាមនបានដកហូតបានថ្នាំញៀន ០១ កញ្ចប់ធំរួមទាំងម៉ូតូគុបជ្រុង ០១ គ្រឿង។


ម៉ោង១៦ និង២០នាទីថ្ងៃនេៈទៀតបានបន្តចុៈបង្ក្រាបបន្តនៅផ្លូវជាតិលេខ ៤ ភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង កម្លាំងអាវុហត្ថស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា និងចែកចាយគ្រឿងញៀនឈ្មោះធី ចាន្ថា ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បាមនដោយកម្លាំងបានដកហូតបានថ្នាំញៀ ០៤កញ្ចប់ធំ , និងថ្នាំ ០៦កញ្ចប់បធ្យម;រួមថ្នាំ ០៧កញ្ចប់តូចនិងម៉ូតូ ម៉ាកស៊្រោម ម័រ ០១គ្រឿងបន្ថែមទៀត ។ ជនសង្សយ័ទាំងអស់រួមនិងវត្ថុតាងបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីបន្តនិតិវិធីតាមច្បាប់ ។

var d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!