ព្រឹតិ្តការណ៍ថ្មីៗ

សាខាពន្ធដាខេត្តកោះកុងចុះត្រួតពិនិត្យពន្ធយានយន្តជំនិះគ្រប់ប្រភេទនិងណែនាំម្ចាស់យានយន្តដែលមិនទាន់បានបង់ពន្ធឲបង់ពន្ធ

1 ឆ្នាំ មុន 6 tnn_admin

កោះកុង៖ នៅព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោក ឡុង សុីប៉ូ អនុប្រធានសាខាពន្ធដាខេត្តកោះកុង បានដឹកនាំមន្រ្តីក្រោមឱវាទ និងមានការចូលរួមសហការ ជាមួយសមត្ថកិច្ចចររាចរណ៌ និង អាវុធហត្ថខេត្ត ចុះត្រួតពិនិត្យពន្ធមធ្យោបាយ ទៅលើយានជំនិះគ្រប់ប្រភេទ នៅលើដងផ្លូវជាតិលេខ៤៨ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។

លោក ឡុក ស៊ីប៉ូ បានឲ្យដឹងថា  សកម្មភាពនេះ ដើម្បីអនុវត្តន៍ទៅបញ្ជា របស់អគ្គនាយដ្ឋានពន្ធដា ក្រសួង និងអនុវត្តន៍នូវគោលការ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនចំណូល ចូលរដ្ឋឲ្យមានកំណើនខ្ពស់ ដោយសាខាបានធ្វើ សេចក្តីជូនដំណឹងជាសាធារណៈ ជាច្រើនខែមកហើយ ឲ្យម្ចាស់យានយន្ត ចូលទៅបង់ផ្លូវទៅលើរថយន្ត របស់ខ្លួនគ្រប់ប្រភេទ ដោយមានកំណត់ថ្ងៃ ខែ ច្បាស់លាស់ ។

លោកបានបន្តថា ក្រោយមានការហួសថ្ងៃខែ ជូនដំណឹងហើយ ក្រុមការងារក៏បានចុះអនុវត្តន៍ បន្តត្រួតពិនិត្យទៅលើយានយន្ត គ្រប់ប្រភេទបន្តទៀត ហើយក្នុងការអនុវត្តន៍នេះ សាខាពន្ធដារខេត្តបានត្រួតពិនិត្យ ដោយរៀងរាល់ថ្ងៃ ដោយប្រើរយៈ១ខែកន្លះ និងចុះត្រួតពិនិត្យ និងពង្រឹងពន្ធថ្ងៃនេះ គឺកម្លាំងលោកពិនិត្យ ទាំងអស់ទាំងរថយន្តតូច និងរថយន្តធំ ។ល។ ដោយមិនថាអ្នកធំ ឬអ្នកតូចឡើយ ។

លោក ឡុង ស៊ីប៉ូ បានបញ្ជាក់ថា ការចុះអនុវត្តន៍ត្រួតពិនិត្យពន្ធនេះ បើរថយន្តណាមួយត្រួតពិនិត្យ ទៅលើរថយន្តមិនមានឃើញបង់ពន្ធ គឺជំនាញឲ្យគាត់ចុះបង់ ពន្ធ នៅនឹងកន្លែងនេះតែម្តង ព្រោះជាគោលការណ៍ ចាំបាច់របស់សាខាពន្ធដា ។

លោក បានលើកឡើងទៀតថា ចំពោះតួរលេខ និង ការត្រួតពិនិត្យ មិនទាន់យកជាផ្លូវការបានទេនៅ​ពេលនេះ ព្រោះត្រូវអនុវត្តន៍រហូតដល់ល្ងាច និងប្រើរយៈពេល១ខែកន្លះឯណោះ ៕ដោយ វណ្ណឌី កោះកុង

}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!