ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យករណីឃាតកម្មត្រូវកម្លាំងនគរបាលស្រុកបាភ្នំឃាត់ខ្លួន

2 ឆ្នាំ មុន 3 តូ សុផល

ខេត្តព្រៃវែង ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ពីបទ ឃាតកម្ម កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នេះ បន្ទាប់ពីជនសង្ស័យរូបនោះបានធ្វើសកម្មភាពវាយជនរងគ្រោះ៥ព្រនង់បណ្តាលអោយរមៀលប្រកាច់ កាលពីវេលាជិតឈានចូលថ្ងៃទី២០ឧសភា ឆ្នាំ២០១៦។

លោកវរសេនីយ៍ទោ អ៊ន សុគន្ធ អធិការនគរបាលស្រុកបាភ្នំ បានឲ្យដឹងថា ក្រោយពី ការស្រាវជ្រាវ ករណីឃាតកម្មកាលពីថ្ងៃទី១៩.០៥.២០១៦ វេលា ម៉ោងចន្លោះពីម៉ោង២៤និង 00នាទីទៅម៉ោង០១និង00ទាបភ្លឺ ទៅលើជនរងគ្រោះឈ្មោះ ទុយ ញ៉ម ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ។ ក្រោយការស្រាវជ្រាវជាលទ្ធផលមានដូចខាងក្រោម: នៅថ្ងៃទី២០.០៥.២០១៦ វេលាម៉ោង ០៧:០០នាទីព្រឹក យើងបានកោះហៅឈ្មោះកុយ ផល្លិត អាយុ២៦ឆ្នាំ រស់នៅភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ (ជាប់ផ្ទះជនរងគ្រោះ) កំរិតវប្បធេម៌រៀនថ្នាក់ទី៨ មុខរបរ មិនពិតប្រាកដ បានឆ្លើយសារភាព ថាខ្លួនបាន ប្រព្រឹត្ត បទល្មើស ឃាតកម្ម វាយសំលាប់ទៅលើជនរងគ្រោះឈ្មោះទុយ ញ៉មពិតប្រាកដមែន មូលហេតុ:ពេលចេញពីរោងការនៅក្នុងភូមិ ធាយ ឃុំធាយ ស្រុកបាភ្នំ វេលាម៉ោងប្រហែល១២:០០យប់ជនរងគ្រោះនិងជនសង្ស័យបានរួមដំណើរជាមួយគ្នា លុះដល់ចំនុច កើតហេតុជនរងគ្រោះបានវាយជនសង្ស័យមួយដៃចំចិញ្ចើមពេលនោះជនសង្ស័យក៏បានវាយជនរងគ្រោះនិងព្រនង់ដែលខ្លួនកាន់យកចេញពីវត្តធាយ ចំនួន០៥ព្រនង់ ចំថ្គាមនិងខ្ទង់ច្រមុះ បណ្តាលអោយដួលធ្លាក់ទៅជើងទារប្រឡាយតែម្តង វត្ថុតាង អាវជនសង្ស័យមានស្នាមឈាមប្រឡាក់ជាប់នៅលើស្មាខាងឆ្វេង។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ សុធា

image image image image imaged.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ