ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនវៀតណាមជាង៦០នាក់នៅស្រុកកែវសីមា ខណ:មានការសម្រួលចូលអោយនៅដោយខុសច្បាប់ពីមន្រ្តីទាហានមួយរូប

1 ឆ្នាំ មុន 1 tnn_admin

មណ្ឌលគិរី៖ ជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ចំនួន៦២នាក់​ ក្នុងនោះស្រីម្នាក់ផងដែរត្រូវបានសមត្ថកិច្ចសម្រុះធ្វើការឃាត់ខ្លួននៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ត្រង់ចំនុចទឹកខួបស្ថិតនៅក្នុងភូមិស្រែខ្ទុម ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី។

ក្រោយពីធ្វើការឃាត់ភ្លាមៗនោះសមត្ថកិច្ចបានបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុកកែវសីមា ដើម្បីត្រួតពិនិត្យមើលលិខិតឆ្លងដែន ប៉ុន្តែជនជាតិវៀតណាមទាំងអស់ខាងលើមានលិខិតឆ្លងដែនតែ០៣នាក់នោះទេ។បើតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា ជនជាតិចំនួន៦២នាក់នេះចេញមកពីតំបន់រ៉ែមាសឃុំចុងផ្លាស់ ស្ថិតក្នុងស្រុកកែវសីមា ដោយមន្រ្តីទាហានមួយរូបឈ្មោះ តែ គឹមសាន ជាអ្នកលួចសម្របសម្រួលដឹកជនជាតិណាមឆ្លងដែនខុសច្បាប់ចេញពីខេត្តមណ្ឌលគិរី។

ប្រភពបានឲ្យដឹងបន្តថា ជនជាតិវៀតណាមទាំងអស់នេះចូលមកក្នុងទឹកដី នៃខេត្តមណ្ឌលគិរីយូរខែមកហើយធ្វើកម្មកររ៉ែមាសមួយកន្លែង ដែលនាយទាហានឈ្មោះខាងលើជាអ្នកសម្រួលនាំជនជាតិវៀតចូលទៅតំបន់រ៉ែមាស៕ដោយ៖ ចិន្ដា

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!