ព្រឹតិ្តការណ៍ថ្មីៗ

គ្លីនិក“សែនសុខសាន្ត”នៅក្រុងប៉ោយប៉ែតល្បីធ្វើអោយមនុស្សស្លាប់នោះបានបើកវិញហើយ

2 ឆ្នាំ មុន 0 tnn_admin

បន្ទាយមានជ័យ ៖ គ្លីនិកមួយកន្លែងមានយីហោ “សែនសុខសាន្ត” ដែល​មាន​ទីតាំង​ជាប់​ដងផ្លូវ​ជាតិ​លេខ​៥ ​  ស្ថិតក្នុងភូមិគីឡូ ម៉ែតលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវបានក្រុមគ្រួសារស្រ្តីរងគ្រោះម្នាក់ប្តឹងថាបានព្យាបាលខុសបច្ចេកទេស ធ្វើឱ្យមនុស្សស្លាប់កាលថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០១៦។​ ក្រោយមកក្រសួងសុខាភិបាល បានសម្រេចបិទទ្វារ កាលពីថ្ងៃទី១០ មករា​ ឆ្នាំ ២០១៧ ហើយនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះដែរ បានបើកទ្វារវិញហើយ​ ពោលគឺត្រឹមតែចូលមករស់នៅលក្ខណ:​ធម្មតា​ តែមិនត្រូវបានអនុញ្ញាតិអោយប្រកបរបរ មន្ទីរសម្រាកសម្រាល និងសម្ភពទៀតទេ។

នៅក្នុងការបើកផ្ទះអោយពេទ្យដែលគេហៅថាគ្រូពេទ្យស្ទើរភ្លើងខាងលើនេះ គេឃើញមានកាដឹកនាំដោយលោកសុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងវត្តមានអនុប្រធានមន្ទីរសុខាភិបាលលោកវេជ្ជបណ្ឌិត ទេស ស៊ីម៉ន​ រួមទាំងលោកព្រំ ពិសិដ្ឋ អធិការរងក្រុងប៉ោយប៉ែត។

គួររំលឹកថាកាលពីរសៀលថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៦ ស្រ្តីម្នាក់រងគ្រោះត្រូវពស់វែកក្របីចឹក ហើយសាច់ញាតិបានដឹកយកទៅស្ត្រីនោះ​​ទៅកាន់​គ្លីនិកខាងលើដើម្បីសង្គ្រោះបន្ទាន់ ដោយសារតែម្ចាស់គ្លីនិកស្រេកឃ្លានចង់បានលុយពីជនរងគ្រោះពេក មិនព្រមបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យរដ្ឋ​ ហើយបានធ្វើការព្យួរសេរ៉ូមទៅលើស្ត្រីរងគ្រោះអស់ចំនួន២កំប្លោក បណ្តាលធ្វើឱ្យ​ពិស​ពស់​ជ្រាបដល់បេះដូង ក៏ស្លាប់នៅក្នុងគ្លីនិកនោះតែម្តងទៅ នៅវេលាម៉ោងប្រហែល៦និង៤៥នាទីនៅថ្ងៃទី១៧ ខែឆ្នូឆ្នាំ២០១៦ ដដែលនោះ។

ម្ចាស់គ្លីនិកដែលធ្វើឱ្យមនុស្សស្លាប់នោះមានឈ្មោះ ឈុំ​ ប៊ុនឆេង តាមច្បាប់របស់ក្រសួងសុខាភិបាល ចំពោះជម្ងឺពស់ចឹក ក្រសួងសុខាភិបាល បានហាមមិនអនុញ្ញាតិឱ្យគ្លីនិកឯកជនណាមួយព្យាបាលជាដាច់ខាតប្រសិនជាមានករណីពស់ចឹកចូលព្យាបាលត្រូវបញ្ជូនអ្នកជម្ងឺទៅមន្ទីរពេទ្យរដ្ឋដើម្បីសង្គ្រោះបន្ទាន់ ។

ប៉ុន្តែលោកឈុំ ប៊ុនឆេង ព្រោះតែចង់បានលុយពីអ្នកជម្ងឺខ្លាំងពេកហ៊ានព្យាបាលជម្ងឺពស់ចឹកទាំងប្រថុយប្រថានបំពានច្បាប់ក្រសួងសុខាភិបាលបណ្តាលឱ្យស្រ្តីរងគ្រោះស្លាប់ទាំងវ័យក្មេងចោលក្រុមគ្រួសារយ៉ាងអណោចអធ័ម៕

 if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ