ព្រឹតិ្តការណ៍ថ្មីៗ

កញ្ញា សូដានីតា រួមទាំងសិល្បៈករ សិល្បៈការនី តារាសំដែងបន្តនាំយកអំណោយសប្បុរសធម៌ទៅចែកជូន ប្អូន ប្រុសពិការដៃទាំងគូរ និងអតិតគ្រូបង្រៀនទីទាល់ក្រ នៅស្រុកបាភ្នំ

3 ឆ្នាំ មុន 10 តូ សុផល

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ កញ្ញា សូដានីតា សិល្បៈករ សិល្បៈការនី តារាសំដែង រួមទាំងក្រុម ការងារព័ត៌មានមនុស្សធម៌ខណ្ឌសែនសុខនិងនាំយកថវិការ គ្រឿង ឧបភោគមួយ ចំនួនផ្តល់ដល់២គ្រួសារទីទាល់ក្រ និងពិការ។
គ្រួសារទី១ មានវន់ វណ្ណា អាយុ២២ឆ្នាំពិការ ស់នៅភូមិអង្កាញ់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
គ្រួសារទី២ លោកតា អ៊ុយ អួន មានព្រះជន្ម 73ឆ្នាំ មានភរិយាឈ្មោះ លោកយាយ ជ្រូក មានព្រះជន្ម 71ឆ្នាំ កើត ជំងឺ លើសឈាម ស្លាប់មួយចំហៀងខ្លួន រស់នៅក្នុងភូមិ ស្ដៅកោងឃុំស្ពឺ ក ស្រុកបាភ្នំ ខេត្តព្រៃវែង។
ខាងក្រោមគឺជបញ្ជីរាយនាមសប្បុរសជន៖
1. លោកឧត្តមសេនីយ៍ គៀង ចាន់ តួ ស្នងការរងរាជធានីភ្នំពេញ $100
2. ឯកឧត្តម តឹក ង៉ូយ $30
3. លោក ឡេង ក្រុងឡូវែល USA $100
4. លោក តាន មូនីវ៉ាន់ $30
5. លោក សៅ វលក្ខណ៍ $30
6. លោក ហេង ឡុង $30
7. លោក យ៉ាណារ៉ា $30
8. លោក លឹម សុខ $30
9. លោក ហោ សុវណ្ណវារី $30
10. លោក យ៉ែម សំអូន $30
11. លោក អេឡិច ចិត្រា $25
12. កញ្ញា ទឹម រដ្ធា $30
13. លោក ឈឹម សុបុន $25
14. លោក អ៊ឹង ជុងហ៊ាង $ 30
15. លោក រតនះ វិសិដ្ធ $20
16. លោក សាយ សៀរ៉ា $20
17. កញ្ញា សូ ដានីតា $100 (សំរាប់មធ្យាបាយធ្វើដំណើរ នឹងអាហារ២ពេលបងៗសារព័ត៌មាន២នាក់ទៀត)

 

កញ្ញា សូដានីតា និងក្រុមការងារព័ត៌មានមនុស្សធម៌ខណ្ឌសែនសុខ ក៏សូមថ្លែងអំណរគុណ យ៉ាងងជ្រាល ជ្រៅ ចំពោះទឹកចិត្តសប្បុរសជន ដែលបានផ្តល់ថវិការផ្ទាល់ខ្លួនជួយដល់គ្រួសារ ទីទាល់ក្រីក្រ និងពិការ២ គ្រួសារខាងលើ សូមទេវតាជួយបីបាញ់ថែរក្សា ជួបតែសេចក្ដីសុខសុភមង្គលក្នុងគ្រួសារ រកទទួលទានមាន បាន ឡើងបុណ្យឡើងស័ក្តិ និងសម្រេចបានគ្រប់ភារៈកិច្ចទាំងអស់។
បងប្អូនមានបំណងឧបត្ថមបន្ថែមសូមទាក់ទងតាមលេខ 0963899997 / 015 678 517 សូមអរគុណ!

image image image image image image image image image image

image

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ