ព្រឹតិ្តការណ៍ថ្មីៗ

របាយការណ៏របស់កងរាជអាវុធខេត្តកណ្តាល ស្តីពីសកម្មភាពលេចធ្លោក្នុងការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ (ម៉ាទឹកកក)

1 ឆ្នាំ មុន 31 តូ សុផល

កណ្តាល៖ អនុវត្តន៏តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង បទបញ្ជាយ៉ាងហ្មឹងម៉ាត់របស់ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានគណះបញ្ជាការឯកភាពខេត្ត ។

ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៏ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តន៏យន្តកាខាងលើ ពិសេសលោកមេបញ្ជាការបានជំរុញ ដាស់តឿនក្រើនរំលឹក ដល់ជំនាញ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ឲ្យធ្វើសកម្មភាពបង្ការ បង្ក្រាប សង្គ្រោះ ជាប្រចាំដូចភ្លៀងរលឹម ហើយបង្ក្រាបបានជាបន្តបន្ទាប់មិនឈប់ទាល់តែអស់បទល្មើស ពិសេសបទល្មើសគ្រឿងញៀន ។

មូលដ្ឋាន អាវុធហត្ថ ស្រុកខ្សាច់កណ្តាល (ថ្ងៃទី09ដល់ថ្ងៃទី12/01/2017) ធ្វើសកម្មភាព 05លើក (សហការជាមួយ អាវុធហត្ថ ខេត្តកំពង់ចាម រាជធានីភ្នំពេញ) ឃាត់ខ្លួនជនសង្សយ័ចំនួន 12អង្គ/នាក់ ករណីជួញដូរ06នាក់ (ស្រី02នាក់) ករណីប្រើប្រាស់ 06អង្គ គ្រឿងញៀនចំនួន 33កញ្ចប់។

លើកទី១ បង្ក្រាបនៅវេលាម៉ោង16:00នាទីថ្ងៃទី09.01.2017 នៅចំណុចដងផ្លូវលំភូមិឃុំស្វាយរមៀតស្រុកខ្សាច់កណ្តាល ឃាត់ខ្លួនជនសង្សយ័ចំនួន 02នាក់ គ្រឿងញៀន(ម៉ាទឹកកក)20កញ្ចប់តូច និង
សម្ភារៈប្រើប្រាស់ វេចខ្ចប់មួយចំនួន។

លើកទី២ សហការជាមួយ អាវុធហត្ថរាជធានីភ្នំពេញ វេលាម៉ោង11.00ថ្ងៃទី10.01.2017 ដោយមានការចង្អុលបង្ហាញ
ពីជនសង្សយ័ឈ្មោះ អាង សេរីវុទ្ធ និងមានការអនុញ្ញាតិពីលោកព្រះអាជ្ញា អមសាលាដំបូងខេត្តកណ្តាល(ពន្លាតដែនដី) សហការជាមួយ អហ រាជធានីភ្នំពេញធ្វើការឆែកឆេរផ្ទះជួលឈ្មោះ យ៉ែម ហួយ ភេទស្រី រស់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌ័ឫស្សីកែវ ក្រុងភ្នំពេញ ឃាត់ខ្លួនជនសង្សយ័ចំនួន01នាក់(ស្រី)  គ្រឿងញៀនចំនួន02 កញ្ចប់(មធ្យម)និងសម្ភារជក់ វេចខ្ចប់មួយចំនួន ។

លើកទី៣ នៅវេលាម៉ោង 12:00 ថ្ងៃទី10.01.2017 ដោយមានការចង្អុលបង្ហាញជាលើកទី2ពីជនសង្សយ័ឈ្មោះអាង សេរីវុទ្ធ ជាលើកទី2កម្លាំងអហស្រុកបានសហការជាមួយប្រធានធម្មការស្រុកខ្សាច់កណ្តាល ព្រះគ្រូចៅអធិការ និងអាចារ្យ វត្ត ស្វាយរមៀត វត្តកោះចូរ៉ាម និង វត្តតាឯក ។ ឃាត់ខ្លួនព្រះសង្ឃ ប្រើប្រាស់ចំនួន06អង្គ (បានផ្សិករួចក្នុងមួយវត្តចំនួន02អង្គ) ដោយមានការឯកភាពពីលោកព្រះរាជ្ញាឲ្យធ្វើការអប់រំ ណែនាំ មានកិច្ចសន្យា និងធ្វើពលកម្ម ។

លើកទី៤ នៅវេលាម៉ោង16:50នាទីថ្ងៃទី10.01.2017 នៅចំណុចភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឃាត់ខ្លួនសង្សយ័ចំនួន 01នាក់ ប្រុស  គ្រឿងញៀនចំនួន10កញ្ចប់(តូច07ធំ03) និងសម្ភារ: ប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។

លើកទី៥  សហការជាមួយ អហ ខេត្តកំពង់ចាម ដោយមានការចង្អុលបង្ហាញពីជនសង្សយ័ឈ្មោះ សេង ម៉េងឡុង (លើកទី4)និងទទួលបានការអនុញាតិពីលោកព្រះអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។
នៅវេលាម៉ោង10:22នាទីថ្ងៃទី12.01.2017 នៅចំណុចភូមិរកាទ្វារ ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ឃាត់ខ្លួនជនសង្ស័យ02នាក់(ស្រី01) គ្រឿងញៀនចំនួន01កញ្ចប់ធំនិងសម្ភារជក់ វេចខ្ចប់មួយចំនួន ។
មូលដ្ឋាន អាវុធហត្ថ ស្រុកកោះធំ ស្អាង និងក្រុងតាខ្មៅ ធ្វើសកម្មភាពសហការគ្នា03លើក  ឃាត់ខ្លួនជនសង្សយ័ចំនួន08 នាក់ ករណីជួញដូរ03នាក់(ស្រី01 ) ករណីប្រើប្រាស់ចំនួន 05នាក់ គ្រឿងញៀនចំនួន 30កញ្ចប់។

លើកទី១  ស្រុកោះធំ: នៅវេលាម៉ោង09:15’ថ្ងៃទី12-01-2017នៅចំណុចព្រែកចាម ស្ថិតក្នុងភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ឃាត់ខ្លួនសង្សយ័ចំនួន 01នាក់ ប្រុស  គ្រឿងញៀនចំនួន04កញ្ចប់តូច និងសម្ភារ:ប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។

លើកទី២  ស្រុកកោះធំ សហការ ស្រុកស្អាង ក្រុងតាខ្មៅ ដោយមានការចង្អលបង្ហាញពីជនសង្សយ័យកមកពីស្រុកកោះធំ នៅវេលាម៉ោង15ថ្ងៃទី12.01.2017 ចំណុច:ភូមិព្រែកសំរោង2សង្កាត់/ក្រុងតាខ្មៅ  ឃាត់ខ្លួនជនសង្សយ័ចំនួន06នាក់ (ស្រី01) ក្នុងនោះប្រើប្រាស់ចំនួន05នាក់ ជួញដូរចំនួន01នាក់(ស្រី) គ្រឿងញៀនចំនួន25កញ្ចប់ (តូច23ធំ02) សម្ភារ:ប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។

លើកទី៣ ដោយមានការចង្អុលបង្ហាញពីជនសង្សយ័ខាងលើ(ស្ត្រីជួញដូរ) កម្លាំងអហ ក្រុងតាខ្មៅ បន្តឃាត់ខ្លួនជន សង្សយ័អ្នកជួញដូរម្នាក់ទៀតនៅវេលាម៉ោង 17.30នាទីថ្ងៃដដែល នៅចំណុចភូមិព្រែកសំរោង2 សង្កា់ត់ និងក្រុងតាខ្មៅ ។ ឃាត់ខ្លួនជនសង្សយ័ចំនួន01នាក់ប្រុស គ្រឿងញៀនចំនួន 01កញ្ចប់ធំ សរុប ឃាត់ខ្លួនជនសង្សយ័ចំនួន២០នាក់ (ស្រី03នាក់) គ្រឿងញៀន63កញ្ចប់

បច្ចុប្បន្ន: ជនសង្សយ័ និង វត្ថុតាង ជំនាញមន្ទីរយុត្តិធម៌បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលបណ្តើរៗ ហើយ និងកំពុងបន្តនីតិវិធី។

if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ