ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់មែនតែប្រពៃណីគាត់មិនចោលទេ ចឹងមានតែអង្វរសប្បុរសធម៌មេត្តាជួយគ្រួសារគាត់ផង

1 ឆ្នាំ មុន 0 តូ សុផល

មណ្ឌលគិរី:ក្រុមគ្រួសាជនជាតិព្នងមួយបានសូមអង្វរទៅដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំសូមមេត្តាជួយផង។ព្រោះតែជីវភាពគ្រួសារក្រីក្រពេកទើបប្អូនប្រុសម្នាក់បង្ខំចិត្តទៅដឹកឈើ តាមម៉ូតូ យកមកផ្គត់ផ្គង់គ្រួសារហើយក៏បណ្ដាលអោយដួលស្លាប់ទាំងអណោចអាធ៌ម នៅព្រឹកថ្ងៃទី១៣ ខែមករានេះ ហេីយប្អូនប្រុសដែលស្លាប់នោះមានឈ្មោះថា ខ្វីន យ៉ា ភេទប្រុសអាយុ១៨ឆ្នាំ ជាជនជាតិភាគតិចព្នង ហើយមានប្អូនស្រីចំនួន៦នាក់និងប្អូនប្រុសម្នាក់សរុបទៅក្នុងគ្រួសារប្អូនមានសមាជិគចំនួន១០នាក់។

ហើយឥឡូវកំពុងតែធ្វើបុណ្យទៅតាមប្រពៃណីខ្មែរនិងជនជាតិរឿងដែលចំឡែកទៅទៀតនោះគឺគ្មានអ្នកទៅចូលបុណ្យទេដោយសារតែគេប្រកាន់អ្នកស្លាប់តៃហោងទាល់តែ ៧ ថ្ងៃមានកាប់ គោ ក្របីទើបគេទៅចូលបុណ្យ។តែគ្រួសាររបស់គាត់ក្រមានតែកូន គោ កូនជ្រូកទេដូច្នេះគាត់សូមសំណូមពរដល់អ្នកមានចិត្តបុណ្យ។ ចិត្តសប្បុរសធម៌ទាំងអស់រួមទាំងសម្ដេចមេត្តាជួយជាសទ្ធាជ្រះថ្លាដល់គ្រួសារគាត់ផងដោយក្ដីគោរពនិងស្មោះសបំផុត ពីខ្ញុំ ទិត្យ ខ្វីន ត្រូវជាឱពុកអ្នកដែលស្លាប់ឈ្មោះ ខ្វីន យ៉ា រស់នៅភូមិ ពូត្រុំ ក្រុម៣ សង្កាត់សែនមនោរម្យក្រុងសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ចិន្ដា

 

 

ព័ត៌មានពាក់ព័ន្ធ