លោកគ្រូចៅអធិការ(ស្តីទី) វត្តសូរចាន់ (ខ្ញាល់)យ៉ាងខ្លាំង ចំពោះលោកតាអាចារ្យ២នាក់ ពីរឿង(បរិហារកេរ្តិ៍…លោក)

6 ថ្ងៃ មុន 148 តូ សុផល

ខេត្តតាកែវ ៖ បើតាមសំដីរបស់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញ(វត្តសូរចាន់)មានចំនូន៤ភូមិ ទី១និងទី២គឺភូមិសូរចាន់ខាងត្បូងនិងសូរចាន់ខាងជើងទី៣ភូមិគោកញរ និងទី៤ភូមិនាឡ ស្ថិតនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ពូកគាត់បានរៀបរាប់ប្រាប់អ្នកយកព័ត៍មានយើថា៖សព្វថ្ងៃនេះនៅក្នុងវត្តសូរចាន់គឺមាន(ការវិវាទគ្នា)រវាងលោកគ្រូ សុខ សឿនចៅអធិការ(ស្តីទី)ជាមូយលោកតាអាចារ្យ សែស សឹម(ហៅ អ៊ក)និងលោកតាអាចារ្យរង សែត ហ៊ន លោកអាចារ្យទាំង២នេះរស់នៅភូមិសូរចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ពីរឿងលោកតាអាចារ្យទាំង២រូបនេះបាន (បរិហារកេរ្តិ៍ថា)លោកចៅអធិការស្តីទីវត្តសូរចាន់បានលក់ដីវត្តទៅអោយ(ឧបាសិកាមាស មុំ)ក្នុងតម្លៃ២០០ដុល្លាដើម្បីសំរាប់បញ្ចុះសព។

ប្រភពព័ត៍មានបានបន្តទៀតថា៖កាចោទប្រកាន់ របស់លោកតាអាចារ្យទាំង២នាក់នេះគឺមិនពិតទេហើយប្រជាពលរដ្ឋចំនូន៤ភូមិបានផ្តិតមេដៃទ្រាំទ្រលោកគ្រូចៅអធិការស្តីទីវត្តសូរ ចាន់នេះពិតជាមិនបានលក់ដីដូចកាចោទប្រកាន់ពីលោកតាអាចារ្យនោះទេ។ព្រោះឧបាសិកា មាស មុំបានទៅទំនាក់ទំនងជាមូយលោកគ្រូចៅអធិការដើម្បីសុំដីនៅខាងមុខវត្តសំរាប់បញ្ចុះសព បន្ទាប់មកឧបាសិកាមាសមុំបានប្រគេនបច្ច័យចំនូន២០០ដុល្លាសំរាប់កសាងវត្ត។ បន្ទាប់មកប្រជាពលរដ្ឋចំណុះជើងវត្តសូរចាន់ទាំងអស់បានរិះគន់លោកតាអាចារ្យទាំង២នាក់នេះយ៉ាងខ្លាំងដែលធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់វត្តកំពុងតែកសាងរីកចំរើនជារៀងរាល់ថ្ងៃពីសំណាក់ប្រជាពលរដ្ឋ ។
ក្នុងករណីនេះដែរអ្នកយកព័ត៍មានយើងបានចុះទៅដល់ផ្ទះរបស់ឧបាសិកាមាស មុំដើម្បីចង់ដឹងកាពិត(តែចៃដន់អីទៅចំថ្ងៃឧបាសិកាមាស មុំបានទទូលមរណៈភាព)តែមានតំណាងកូនរបស់គាត់បានស្រាយបំភ្លឺថា៖រឿងលោកតាអាចារ្យ(បរិហាកេរ្តិ៍លោកនេះមិនពិតទេបើចង់ដឹងកាពិតមកជូបតទាល់ជាមួយគាត់ផ្ទាល់ ហើយកុំជឿរតាអាចារ្យហ្នឹងអី !ចំណែកលោកគ្រូ សុខ សឿនចៅ អធិការ (ស្តីទី)វត្តសូរចាន់លោកបានមានពុទ្ធដិកាថា៖អាត្មាមកគង់នៅវត្តសូចាន់នេះចំនូន១០ឆ្នាំហើយទុំរាំបានប៉ុណ្ណឹងហើយក្នុងការកសាងនេះគឺពុំមានអស់លោកណាជូយទេ!គឺកំលាំងពុទ្ធបរិស័ទ្ទចំណុះជើងវត្តជាអ្នកកសាងទាំងអស់។ (ដោយសុខន)

អាន៖  បុរសម្នាក់ ងងុយដេកបេីករថយន្ត បុកដេីមឈេីរបួសធ្ងន់ខ្លួនឯង

 

 

TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: [email protected]

បណ្តាញសង្គម