ដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ជើងគោក ឃាត់ខ្លួនយុវជន០៤នាក់ជាប់ពាក់ព័ន្ធរក្សាទុកនូវថ្នាំញៀន

7 ខែ មុន 136 តូ សុផល

ភ្នំពេញ៖  កម្លាំងអត្តរាគមន៍ខណ្ឌសែនសុខបានសហការណ៍ជាមួយនគរបាលចរាចរណ៍ខណ្ឌដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ជើងគោក ឃាត់ខ្លួនយុវជន០៤នាក់ជាប់ពាក់ព័ន្ធរក្សាទុកនូវថ្នាំញៀនប្រភេទក្រាមសថ្នាចំនួន០៣កូនថង់តូច។ កាលពីម៉ោង១៥និង៣០នាទីព្រឹកថ្ងៃទី១២ខែមករា ឆ្នាំ២០១៧នៅចំណុចផ្លូវ២០០៤ភូមិស្លែងរលើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទី១ ម៉េង ឌី អាយុ ២៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិព្រៃកុត សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

ទី២ ឈ្មោះ ម៉ាក រ៉ាវុធ អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ (ជិះម៉ូតូឌ្រីម សង់សេ ១២៥ សេរី ២០១៣ ស្លាកលេខ កំពង់ឆ្នាំ 1B-8742ដកហូតថ្នាំញៀន២កញ្ចប់ថង់តូច។

ទី៣ ឈ្មោះ សូត រតនៈ អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ទី៤ ឈ្មោះ ជួន ម៉ានី អាយុ ២៧ឆ្នាំ មុនរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។( ជិះម៉ូតូ ឌ្រីមសង់ ១២៥ ស្លាកលេខ កំពត 1E-8873 ដកហូតក្រាមសថ្លា១កញ្ចប់ថងតូច)។

ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថាមុនឃាត់ខ្លួនជនសង្ស័យខាងលើខណះដែលកំលាំងអត្តរាគមន៍ខណ្ឌសែនសុខសហការណ៍ជាមួុយផ្នែកចរាចរណ៍ដាក់គោដៅត្រួតពិនិត្យច្បាប់ល្មើសចរាចណ៍ជើងគោកនៅចំណុចខាងលើបានឃើញជនសង្ស័យកំុពុងជិះម៉ូតូឌុបគ្នាឆ្លងកាត់ចំណុចគោលដៅត្រួតពិនិត្យខណះនោះសមត្ថកិច្ចក៍ហៅត្រួតពិនិត្យនិងឆែកនិងខ្លួនឃើញមាននូវថ្នាំញៀនប្រភេទក្រាមសថ្នាចំនួនម្នាក់០៣កូនថង់តូចដែលលាក់ទុកតាមខ្លួនជនងសង្ស័យខាងលើ ក៍ឃាត់ខ្លួនមកកាន់ប៉ុស្តិ៍ទឹកថ្លាដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនប្រភេទក្រាមសថ្នាចំនួន០៣កូនថង់តូចខាងលើនេះពិតជារបស់ពួកខ្លួនពិតប្រាកដមែនដោយខ្លួនបានទិញគោលបំណងយកមកទុកប្រើប្រាស់ប៉ុណ្ណោះ ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ជើងគោក ឃាត់ខ្លួនយុវជន០៤នាក់ជាប់ពាក់ព័ន្ធរក្សាទុកនូវថ្នាំញៀន http://tnn-news.com/archives/33622

Posted by TNN on Thursday, January 12, 2017

ដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ជើងគោក ឃាត់ខ្លួនយុវជន០៤នាក់ជាប់ពាក់ព័ន្ធរក្សាទុកនូវថ្នាំញៀន http://tnn-news.com/archives/33622

Posted by TNN on Thursday, January 12, 2017

} else {

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  កាច់​ ក ម៉ូតូបានហើយ ខំធាក់ខំដេក្រែងឆេះ តាមពិតដកខ្សៀចេញបាត់ សមត្ថកិច្ចវាយខ្នោះ

 

 

TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម