ព្រឹតិ្តការណ៍ថ្មីៗ

មេជាងម៉ាស៊ីនត្រជាក់នៅ NAGA WORLD សង្ស័យបែកថ្នាំ ស្រែកឡូឡារផ្ញើលលោកក្នុងវត្តសំរោងអណ្តែត!(video)

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញះ បុរសម្នាក់សង្ស័យបែកថ្នាំបានជិះម៉ូតូចូលទៅវត្តសំរោងអណ្តែតហើយអុកឡុកផ្អើលោកនិងតាជីយាយជីត្រូសមត្ថកិច្ចនាំខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បីធ្វើការសាកសួរ។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១២ មករា២០១៧នៅក្នុងវត្តសំរោងអណ្តែតភូមិច្រេសសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។សមត្ថកិច្ចបានប្រាប់ថាពេលយកមិដល់ប៉ុស្តិ៍បានឆែកក្នុងខ្លួនឃើញមានកាតធ្វើការនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះហួត សុធី អាយុ៣២ឆ្នាំមុខរបរជាអ្នកគ្រប់គ្រងជាងម៉ាស៊ីនត្រជាក់នៅ NAGAWORLD។

ស្នាក់នៅផ្ទះលេខ៥៦GEo2 ផ្លូវលេខ២១៨ភូមិ៨សង្កាត់ទឹកល្អក់៣ខណ្ឌទួលគោក។

ប្រភពពីប្រជាការពារសង្កាត់បានប្រាប់ថាមុកកើតហេតុឃើញបុរសខាងលើជិះម៉ូតូម៉ាកឌ្រឹមសង់សេ១២៥ពណ៌ខ្មៅសេរី២០១៥ពាក់ស្លាកលេខភ្នំពេញ1DB-3208 ម្នាក់ឯងចូលមកក្នុងវត្តដោយយកម៉ូតូមកដាក់កន្លែងផ្ញើត្រឹមត្រូវជាធម្មតាហើយបានចូលទៅកន្លែងលោកដើម្បីប្រោះព្រហ្មនិងស្រោចទឹកមិនទាន់ទាំងបានស្រោចផងស្រាប់តែមានអាការះទំនងបែកថ្នាំនិយាយម្នាក់ឯងនិងអុកឡុកពេញក្នុងវត្តតែម្តងត្រូវបានប្រជាការពារសង្កាត់ចាប់ចងយកមកមួយកន្លែងដើម្បីកុំអោយភ្ញាក់ផ្អើដល់ប្រជាពលរដ្ឋដែលមកវត្តនិងបានហៅនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីមកទទួលយកទៅសាកសួរ។

តាមសំដីនគរបាលប៉ុស្តិ៍បានប្រាប់ថាក្រោយពីយកមកដល់បានអោយអង្គុយនៅម្តុំនិងបានទំនាក់ទំនងទៅក្រសួងសង្គមកិច្ចមកទទួលយកទៅដាក់ក្នុងមណ្ឌល់ព្រៃស្ពឺ នៅក្នុងខណ្ឌពោធិ៍សែនជ័យចំណែកសម្ភារៈជាប់ខ្លួនមានទូរស័ព្ទសេរីទំនើប២គ្រឿងនិងម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីរងចាំសាច់ញាតិមកទទួលយកពេលក្រោយ។

} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ