នគរបាលស្រុកបាណន់បង្ក្រាបគ្រឿងញៀនឃាត់បានម្នាក់តាមដីកាដកហូតកាំភ្លើងAK​និងថ្នាំមួយចំនួនធំ

1 សប្តាហ៍ មុន 83 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

បាត់ដំបង៖ជនសង្ស័យចំនួន០១នាក់ត្រូវបានអធិកាដ្ឋាននគរបាលស្រុកបាណន់ឃាត់ខ្លួន​ ដោយដកហូតថ្នាំញៀនមួយចំនួន ក្នុងប្រតិបត្តិការណ៌បង្ក្រាប​ករណីគ្រឿងញៀន និងតាមដីកាកាលពីរសៀលថ្ងៃទី១១​ខែមករា​ឆ្នាំ២០១៧​ ក្នុងស្រុកស្រុកបាណន់ រួចបន្តឆែកឆេរលំនៅដ្ឋានជនសង្ស័យដោយបានដកហូតកាំភ្លើងមួយដើមនិងសម្ភារះមួយចំនួនធំទៀត។

មន្ត្រីនគរបាលស្រុកបាណន់បានអោយដឹងថា ជនសង្ស័យដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួននោះមានឈ្មោះ នូវ សារ៉ា ហៅគ្រឹង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅកើ​ត​ ស្រុកបាណន់ ខេត្តបាត់ដំបង​ ឃាត់ខ្លួនតាមដីកាលេខ២៤២ តព្រ/១៦ របស់ ចៅក្រម ស៊ើបសួរ លិ សុខា ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

មន្ត្រីនគរបាលដដែលបានបន្តអោយដឹងថា នៅក្នុងរង្វង់ប្រិតិបត្តិការណ៏ខាងលើនេះ សមត្ថកិច្ចបានដកហូតថ្នាំញៀនពេលឆែកឆេរលើខ្លួនជនជាប់ចោទ រកឃើញថ្នាំញៀន  ម្សៅក្រាមពណ៍ស០១កូនថង់ ថ្នាំគ្រាប់wy​ពណ៍ក្រហម​ចំនួន០២គ្រាប់ និង២ ចំ ហៀង។ លុះសមត្ថកិច្ចនាំខ្លួនមកធ្វើការឆែកឆេរលំដ្ឋានជនជាប់ចោទ កម្លាំងយើយបានរកឃើញនិងដកហូតឃើញអាវុធ AK ឆ្នៃចំនួន០១ដើម បង់ចំនួន០១ និងគ្រាប់ចំនួន៣៦គ្រាប់។ ថ្នាំញៀនចំនួន០២កញ្ចប់( សថ្លា០១ថង់ស្រអាប់០១ថង់)  ជញ្ជីងថ្លឹង ០១  ឧបករណ៏ប្រើប្រាស់មួយចំនួន​ កង់ម៉ូតូ ចំនួន០៣ ស្លាកលេខម៉ូតូ០២ របាំងច្រវាក់០១ កាងម៉ូតូ០១ និងអាវនគរបាល០២( ឈុតខ្មៅ០១ យ៉ឺតដៃខ្លី០១)។ អាយ៉ឺតអាវុធហត្ថ០១ និងខោប៉ារ៉ា០១។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

 

អាន៖  អាងចេញចូលគុកស្រួល! មកជួយដូរគ្រឿងញៀន WY ៣៤៨គ្រាប់ ឥឡូវចូលគុកទៀត! ចុះពេលណាចេញវិញ?

 

 

TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: [email protected]

បណ្តាញសង្គម