បង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន ស្រុកអន្លង់វែង ឃាត់មនុស្ស៤នាក់!

1 សប្តាហ៍ មុន 35 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ ដោយមានការណែនាំពី ឯកឧត្ដម ស ថាវី អភិបាលខេត្ត ឧត្ដរមានជ័យ និងចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧វេលាម៉ោង ១៥-០០ នាទី អធិការនគរបាលស្រុក បានដឹកនាំកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្លាត បានចុះធ្វើការស្រាវ ជ្រាវបង្ក្រាបករណីចែកចាយគ្រឿងញៀន មួយករណី នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិឈើទាលជ្រុំ ឃុំថ្លាត ស្រុកអន្លង់វែង ក្នុងនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤ នាក់ ៖

១- ឈ្មោះ ស៊ុំ សុផល ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំថ្លាត ស្រុក អន្លង់វែង ។
២- ឈ្មោះ សួន ដែន ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិថ្លាត ឃុំ ថ្លាត ស្រុក អន្លង់វែង។
៣- ឈ្មោះ យ៉ា ចាន់ដារ៉ា ភេទប្រុស អាយុ ៣៤ រស់នៅភូមិទួលព្រេច ឃុំថ្លាត ស្រុក អន្លង់វែង ។
៤- ឈ្មោះ ម៉ៅ សាយ័ន្ន ហៅម៉ាញ ភេទប្រុស អាយុ ២២ រស់នៅភូមិ អភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
វត្ថុតាងឆែកឆេរដកហូតបានរួមមាន ៖
ម៉ាទឹកកក ចំនួន ០៥ កញ្ចប់តូច    ប្រាក់រៀល ចំនួន ៩៦,៥០០ រៀល  ទូរស័ព្ទដៃចំនួន ៤គ្រឿង   ម៉ូតូចំនួន ០៣ គ្រឿង  សម្ភារសម្រាប់វេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងសាកសួរ និងក៍សាងសំណុំរឿងតាមនិតិវិធី។

 

 

TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: [email protected]

បណ្តាញសង្គម