ម្តាយមីង និងក្មួយប្រុស ត្រូវរថយន្តកិនស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់

5 ខែ មុន 77 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖ ម្តាយមីងហើយនឹងក្មួយ២នាក់ បានជិះម៉ូតូមួយគ្រឿង ខណៈពេលកំពុងបើកបរតាមផ្លូវបានវ៉ារថយន្ត មួយគ្រឿងខាងឆ្វេងដៃស្របទិសគ្នា ហើយបានជ្រុលចង្កូតទៅប៉ះខឿនសួរច្បារ បណ្តាលអោយដួលផ្លោងទៅផ្លូចម្ខាងទៀត ក៏ត្រូវរថយន្ត មួយគ្រឿង​បើកបុកកិនស្លាប់ៗភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯក្មួយប្រុសដែលជាអ្នកបើកម៉ូតូនោះរងរបួសធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះបន្ទាប់ដឹកយកទៅមនី្ទរពេទ្យ។​ ហេតុការណ៌គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេ​លា​ម៉ោង៦និង០៥នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតត្រង់ចន្លោះស្ពានលេខ ៩-១០ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ស្ត្រីដែលជាម្តាយមីងមានឈ្មោះ រស់ រឿន អាយុជាង ៤០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ រីឯក្មួយប្រុសរងរបួសធ្ងន់មានឈ្មោះ រស់ រដ្ឋា អាយុ ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ បច្ចុប្បន្នអ្នកទាំង ២នាក់មានស្រុកកំណើតនៅភូមិ ដីក្រហម ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជិះម៉ូតូ មួយគ្រឿង ម៉ាក ស៊ុយហ្សូគីឡេត ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1P-6025។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ គេបានឃើញម្តាយមីង ហើយនឹងក្មួយប្រុសបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ដោយជិះក្នុងទិសដៅពីជើងទៅត្បូង លុះពេលធ្វើដំណើរមកដល់ចំណុចខាងលើ ក៏បានជិះវ៉ារថយន្ត មួយគ្រឿងមិនចាំម៉ាក ហើយក៏ជ្រុងទៅបុកខឿនសួនច្បារ បណ្តាលអោយផ្លោងមនុស្សធ្លាក់លើម៉ូតូខ្ទាតទៅកណ្តាលថ្នល់ ខណៈពេលនោះ ស្រាប់តែមានរថយន្ត មួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-3385 ជិះក្នុងទិសដៅពីត្បូងទៅជើង នៅឍពេលជិះមកដល់ចំណុចខាងលើ ក៏ចាប់ហ្វ្រាំងមិនទាន់ ក៏បានកិនស្ត្រីដែលជាម្តាយមីងនោះស្លាប់យ៉ាងអាណោចអាធ័មបំផុត និងក្មួយប្រុសបានរងរបួសធ្ងន់។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខាងចរាចរជើងគោក ដើម្បី​ចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកឯសាកសព ត្រូវសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕ដោយ៖ ស៊ុនតិច

} else {

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  ខ្ញី មានអត្ថប្រយោជន៍ដ៏អស្ចារ្យ Share Now!

 

 

ខ្ទេចដាច់ខ្លួនជា២កំណាត់ ខណ:បរគោយន្តត្រូវរថយន្តបុក

16 ម៉ោង មុន 215 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

រថយន្តខេមរៈភូមិន្ទបុកជាមួយម៉ូតូបណ្ដាលអោយបុរសម្នាក់របួសធ្ងន់

1 ថ្ងៃ មុន 38 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ជិះម៉ូតូបុករថយន្ត ហើយចុះទៅវាយផ្អើលទាំងយប់

2 ថ្ងៃ មុន 54 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

មនុស្សចំនួន៩នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅស្រុកសំបូរ

1 សប្តាហ៍ មុន 111 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ហាយឡែនឌ័របើកមិនគោរពភ្លើងស្តុបបុកលុចស៊ីសខូចខាតទាំងសងខាង

1 សប្តាហ៍ មុន 188 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

បើកលឿនពេក ត្រូវរថយន្តបើកកាត់មុខ គេចបុករ៉ឺម៉ក

1 សប្តាហ៍ មុន 133 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

រថយន្តបុក កិនអូស​ មនុស្ស២នាក់ស្លាប់និងម្នាក់របួសធ្ងន់

1 សប្តាហ៍ មុន 143 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

គ្រោះថ្នាក់យ៉ាងរន្ធត់នៅស្រុកស្រែអំបិលមនុស្សជាច្រើននាក់ស្លាប់និងរបួស

1 សប្តាហ៍ មុន 738 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

មនុស្ស២នាក់រងរបួស ខណ:ម៉ូតូ២គ្រឿងសាកកម្លាំងគ្នា

1 សប្តាហ៍ មុន 99 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

បុកអូសជាង៥០សិបម៉ែត្រស្លាប់ក្នុងថ្លុកឈាម ខណ:ចរាចរតាមផ្លូវត្រូវរថយន្តបុក

1 សប្តាហ៍ មុន 54 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម