នគរបាលម្នាក់ប្រហែសចោរចូលលួចយកបាន iPhone7 និងកាបូបតែសំណាងល្អសមត្ថកិច្ចមូលដ្ឋា​ន​ដេញក្របួចបាន

1 សប្តាហ៍ មុន 128 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាបូបគេក្នុងរថយន្តបានហើយ ព្យាយាមរត់តែមិនរួចត្រូវសមត្ថកិច្ចមូលដ្ឋា​ន​ដេញចាប់ក្របួចបាន។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃ​ទី១១​ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចក្រុមទី៤ ភូមិ លូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ជនសង្ស័យឈ្មោះ វុិត សំនៀង ភេទប្រុសអាយុ២៤ឆ្នាំ ទីលំនៅ ផ្ទះជួល សង្កាត់គីឡូម៉ែត្រលេខ៦ មុខរបរមិនពិតប្រាកដ ។ចំនែកជនរងគ្រោះមានឈ្មោះ សៅ បញ្ញា ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅចំណុចកើតហេតុ ខាងលើ មុខរបរនគរបាល ។

តាមប្រភពបានអោយដឹងថា  មុនពេលកើតហេតុជនរងគ្រោះបានចតរថយន្តទុកចោល សង្ស័យមានការធ្វេសប្រហែសដោយមិនបានចាក់សោរ ទើបជនសង្ស័យឆ្លៀតឳកាសយកបានទូរស័ព្ឌដៃម៉ាកអាយហ្វូន៧មួយគ្រឿង និងកាបូបយួដៃមូយ នៅក្នុងនោះមានកាតអេ. ធី. អឹម និងសែចមួយសន្លឹកផងដែរ ហើយព្យាយាមគេចខ្លួន តែត្រូវសមត្ថកិច្ចមូលដ្ឋានដេញចាប់ក្របួចបានតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីសាកសួរនិងធ្វើកំណត់ហេតុបញ្ជូនបន្តទៅតុលាការចាត់ការតាមផ្លូវច្បាប់។ ចំណែកសម្ភារះដែលដកហូត​ ត្រូវប្រគល់អោយម្ចាស់វិញផងដែរ។

97899

អាន៖  អាជ្ញាធរចូលឃាត់​ចង់វាយទៀត​ តែលោក​ប្អូន​ម្នាក់ថាអាង​ លោក​ រ័ត្ន​ ស្រ៊ាង?​

 

 

TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: [email protected]

បណ្តាញសង្គម