ព្រឹតិ្តការណ៍ថ្មីៗ

ជិះបញ្ច្រាស ហេីយបត់មិនប្រយត្ន័បុកម៉ូតូមួយគ្រឿង បណ្តាលអោយរងរបួសបាក់ភ្លៅម្នាក់និងរងរបួសស្រាលម្នាក់

1 ឆ្នាំ មុន 1 តូ សុផល

 ភ្នំពេញ ៖ ស្ដ្រីម្នាក់បើករថយន្តបញ្ច្រាសហើយបត់មិនប្រយត្ន័បណ្ដាលអោយម៉ូតូមួយគ្រឿងជិះដោយបុរសពីរនាក់បានបុកចំហៀងខាងស្ដាំបណ្ដាលអោយរងរបួសបាក់ជើងម្នាក់និងរងរបួសស្រាលម្នាក់ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១និង ០០នាទីយប់ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ត្រង់ចំនុចផ្លូវ១៩៧៧ កែងនិងផ្លូវ ហាណូយ សង្កាត់ភ្នំពេញថ្នី ភូមិរោងចក្រ ខណ្ឌសែនសុខ ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តបង្កមួយគ្រឿងម៉ាករេហ្វពណ័ ស ពាក់ស្លាកលេខភ្នំពេញ 2Q -7408 បើកបរដោយនារីម្នាក់មិនស្គាល់ឈ្នោះជិះតែម្នាក់ឯង ក្នុងទិសដៅបញ្ច្រាសទិសពីត្បូងទៅជើងក្នយងគន្លងផ្លូវគេ តាមផ្លូវហាណូយលុះមកដល់ចំនុចផ្លូវកែង១៩៧៧រថយន្តខាងលើបានបត់ស្ដាំដោយមិនប្រយត្ន័ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ័ខ្មៅពាក់ស្លាកលេខ កំពត 1B -4071 ជិះដោយបុរសពីរនាក់តាមផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនលុះមកដល់ចំនុចកើតហេតុស្រាប់តែម៉ូតូជ្រុលទៅបុករថយន្តដែលបត់មិនប្រយត្ន័នោះបណ្ដាលអោយ ម៉ូតូជ្រុលទៅបុករថយន្តចំចំហៀងខាងមុខខាងស្ដាំបណ្ដាលអោយជនរងគ្រោះដែលជិះម៉ូតូរងរបួសបាក់ជើងខាងឆ្វេងម្នាក់និងម្នាក់ទៀតរងរបួសស្រាលតែប៉ុនោះ ហើយភ្លាមៗនោះជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន រស្មី ដឹកជនរងគ្រោះយកទៅព្យាបាលនៅគ្លីនិកឯកជន រីងម្ចាស់រថយន្តបង្ក ហើយរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចេាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការដោះស្រាយនៅពេលក្រោយ ៕

 

 

ព័ត៌មានពាក់ព័ន្ធ