ស្ត្រី​ម្នាក់​ត្រូវ​បានគេប្រទះឃើញដេកស្លាប់ទាំងកាយអាក្រាត សង្ស័យ​រំលោភ​ហើយសំលាប់

1 ខែ មុន 224 តូ សុផល

តាកែវ៖ ស្រ្តីម្នាក់ត្រូវបានគេប្រទះដេកស្លាប់នៅក្នុងស្រែអបជើងប្រឡាយទាំងកាយអាក្រាតនេះ។បង្កឲ្យមានកាភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩នឹង៤៧នាទីព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០១៧ ស្ថិតនៅ​តាមផ្លូវខ្នងប្រឡាយខាងត្បូងភូមិ ស្ថិតនៅ​ក្នុង​ភូមិយុលចេក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាបន្ទាប់ពី​ទទួលដំណឹងថាមានករណីស្ត្រីម្នាក់ដេកស្លាប់ទាំងកាយអាក្រាតនៅក្បែខ្នងប្រឡាយនោះមក កំលាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង នឹងកំលាំងអាវុធហត្ថស្រុក បានចុះមកដល់កន្លែងកើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ ដោយមានការចូលរួម ពីលោកវរសេនីយ៍ត្រីមាស ទេន នាយរងការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ​នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះមកដល់កន្លែងកើតហេតុ ក៍បានរកឃើញវត្ថុតាងមួយចំនួននៅចន្លោះពី១មែត្រទៅ២មែត្រក្បែសាកសពក្នុងនោះរួមមានស្បែកជើងផ្ទាត់ពណ៍ស១គូ ពិលកូម១ កញ្ចប់បារីសេក១ នឹងលុយ៥០០រៀលនៅលើដី ចំណែក​នៅលើសាកសពសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ច័យបានរកឃើញមានស្នាមដាច់ទ្វាមាសប្រវែង១សង់ទីមែត្រ ក្រៅពីនោះ​គឺពុំមានអ្វីគួរឲ្យកត់សំគាល់នោះទេ។បើតាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី មាស ទេន នាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានប្រាប់ឲ្យដឹងថាករណីនេះខាងសមត្ថកិច្ចសន្និដ្ឋានថាជាករណីរំលោភសំលាប់ ដោយជនសង្ស័យអាចយកវត្ថុអ្វីមួយមកផ្ទប់ផ្លូវដង្ហើមទើប បណ្តាលឲ្យស្លាប់ ដោយនៅលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីក្រៅពីដាច់ទ្វាមាសបន្តិចនោះទេ។ បន្ទាប់ពីធ្វើកោសល្យវិច្ច័យចប់សព្វគ្រប់សមត្ថកិច្ចជំនាញក៍បានប្រគល់សាកសពឲ្យទៅអាជ្ញាធរមូលដ្ឋានយកដំកល់ទុកនៅក្នុងវត្តថ្មផុសដើម្បីរងចាំសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី។សូមបញ្ជាក់សាកសពស្រ្តីរងគ្រោះពុំមាននាក់ស្គាល់អត្តសញ្ញាណនោះទេ សពជនរងគ្រោះមានអាយុប្រហែលជា៣០ជាងទៅ៤០ឆ្នាំមានកំពស់១មែត្រ៥០ សំបុលសណ្តែកបាយ ពាក់អាវពណ៍ក្រឡាការូដៃវែង ខោជើងវែង​ពណ៌​ស្វាយ។បើតាមសម្តីលោកប៉ិច វណ្ណា អធិការរង​ផ្នែក​ព្រហ្ម​ទន្ឌ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំងបានប្រាប់ឲ្យដឹងថា បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចស្រ្តីជនរងគ្រោះអាចជាមនុស្សវិកលចរិក ដែល​មកពីឆ្ងាយ បានជួបនឹងប្រុសព្រានរំលោភនាងរហូតដល់ស្លាប់។លោកបានបន្តទៀតថាកំលាំងជំនាញកំពុងតែដុតដៃដុតជើង តាមរកជនល្មើសចាប់យកមកផ្តន្ទាទោសទៅតាមច្បាប់។នៅក្នុងនោះផងដែរ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទៅចោមរោមមើលសាកសពស្រ្តីដែលស្លាប់ពុំស្គាល់អត្តសញ្ញាណនោះបាននាំគ្នារ៉ៃអង្គាសម្នាក់១ពាន់២ពាន់រៀល បានចំនួនទឹកប្រាក់៧.០០០០រៀល ប្រគល់ឲ្យ​លោកមេភូមិចាត់ចែងបូជាសពក្នុងករណីរកគ្រួសារសពមិនឃើញ។

document.currentScript.parentNode.insertBefore(s, document.currentScript);

អាន៖  សមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនមុខសញ្ញាម្នាក់ដកហូតថ្នាំញៀន៤កញ្ចប់

 

 

មនុស្ស ២៣១នាក់ ត្រូវបានឃាត់ខ្លួន បន្ទប់ជួល៩៨បន្ទប់ត្រូវបានរុះរើទាំងស្រុង នៅសំបុកគ្រឿងញៀនត្រពាំងឈូក!

5 ម៉ោង មុន 2745 តូ សុផល

សមត្ថកិច្ចឃាត់ខ្លួនវៀតណាម២នាក់ ពាក់ព័ន្ធនឹងគ្រឿងគ្រឿងញៀន

18 ម៉ោង មុន 310 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

មនុស្ស៣នាក់ទៀតហើយត្រូវឃាត់ខ្លួនក្នុងករណីគ្រឿងញៀនក្នុងខណ្ឌឬស្សីកែវ

1 ថ្ងៃ មុន 381 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

បុគ្គលិកខារ៉ាអូខេម្នាក់ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនករណី ជួញដូរគ្រឿងញៀន

2 ថ្ងៃ មុន 126 តូ សុផល

សមត្ថកិច្ចខណ្ឌឬស្សីឃាត់បាន៧នាក់ក្នុងគ្រឿងញៀនមួយករណីបង្ក្រាបនៅស្វាយប៉ាក

2 ថ្ងៃ មុន 429 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

មនុស្ស៣នាក់់ពាក់ព័ន្ធគ្រឿងញៀនត្រូវឃាត់ខ្លួនបន្តបន្ទាប់ក្នុងខេត្តបាត់ដំបង

2 ថ្ងៃ មុន 227 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

តិចច្រឡំថា សូលីដូ តារាងចំរៀង លក់ថ្នាំញៀនទៅតាមពិតអ្នក សូលីដូ រត់ម៉ូតូឌុបសោះ!

2 ថ្ងៃ មុន 709 តូ សុផល

លោកវរសេនីយ៍ឯក សោម រស់ បន្តចុះផ្សព្វផ្សាយអំពីច្បាប់ និងផលប៉ះពាល់នៃគ្រឿងញៀនដល់កម្មករកម្មការនីរោងចក្រ!

2 ថ្ងៃ មុន 181 តូ សុផល

ជនសង្ស័យម្នាក់ និងថ្នាំញៀន៩ កញ្ចប់តូចត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយចុះធ្វេីរដ្ឋបាល

3 ថ្ងៃ មុន 31 តូ សុផល

ជួញដូរថ្នាំញៀន២នាក់បងប្អូនត្រូវសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន

3 ថ្ងៃ មុន 351 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម