អាវុធហត្ថក្រុងប៉ៃលិនបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ រួមវត្ថុតាងសារធាតុញៀន០៩កញ្ចប់

7 ខែ មុន 163 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ប៉ៃលិន៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ៃលិន សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការចុះបង្រ្កាបករណី ជួញ​ដូរ​គ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងវត្ថតាងម្សៅក្រាមពណ៌ស(ម៉ាទឹកកក) ០៩កញ្ចប់តូច ,យ៉ា​ម៉ា​ព៌ណផ្កាឈូក០១គ្រាប់ និងសម្ភារះប្រើប្រាស់មួយចំនួនផងដែរ ។ ហេតុការណ៏ចុះបង្រ្កាបករណីខាងលើ បានកើតឡើងកា​ល​ពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្រោយសាលាបឋមសិក្សាប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោកវសេនីយ៏ត្រី ប្រាក់ សុធា អនុប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា៖ក្នុងការណ៏ចុះបង្រ្កាបនេះគឺយើងបានសហការជាមួយកម្លាំង អ.ហ ក្រុងប៉ៃលិនដែលមានគ្នាចំនួន ០៥នាក់ ព្រមទាំងអាវុធ AK បត់០១ ដើម រថយន្តសេរ៉ែន​០១​គ្រឿង  ចំណែកកម្លាំង អ.ហ ខេត្តមានគ្នាចំនួន០៤នាក់ផងដែរ ។

លោកបានឲ្យដឹងដែរថា៖ជនសង្ស័យមានឈ្មោះ តាំ ទៀង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិថ្មី ឃុំថ្មី ស្រុកអូររាំងឪ ខេត្តកំពង់ចាម ដោយស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ។ លោកបន្តទៀតថា៖ ក្នុងការចុះបង្រ្កាបករណីនេះដែរ កម្លាំងយើងបានរិបអួសនូវវត្ថុតាងសារធាតុញៀនមួយចំនួនដូចជា ម្សៅក្រាមពណ៌ស(ម៉ាទឹកកក) ០៩​កញ្ចប់តូច ,យ៉ាម៉ាព៌ណផ្កាឈូក០១គ្រាប់ ព្រមទាំងលុយខ្មែរចំនួន៣០០០០រៀល,ទូរសព័្ទដៃ០១គ្រឿងម៉ាកNOKEA N ចុចពិល, ម៉ូតូ០១គ្រឿងម៉ាកសង់ចិនRAMBO ពណ៍ខ្មៅ អត់ស្លាកលេខ និងសម្ភារប្រើប្រាសមួយចំនួនធំ ។ លោកបានបន្តថាជនសង្ស័យខាងលើ គឺសមត្ថកិច្ចអាវុធហត្ថបានតាមដានជាយូមកហើយ ប៉ុន្តែមិនមានវត្ថុតាង ទើបតែពេលម៉ោងកើតហេតុ បានប្រទះឃើញជនសង្ស័យកំពុងតែប្រព្រិត្តបទល្មើស ក៏ឃាត់ខ្លួនតែម្តង ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញអាវុធហត្ថ បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន  ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ ញ៉ឹប បូរី ប៉ៃលិន

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  នគបាលប៉ុស្តិ៍ស្ទឹងមានជ័យសហការណ៍ជាមួយកម្លាំងសង្កាត់ចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានឃាត់ខ្លួនបានជនសង្ស័យ២នាក់និងថ្នាំញៀន៤កញ្ចប់តូច

 

 

នគរបាលខណ្ឌដូនពេញបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន២នាក់ពីបទជួញដូរគ្រឿងញៀន

3 ថ្ងៃ មុន 186 តូ សុផល

សមត្ថកិច្ចខណ្ឌព្រែកព្នៅ ឃាត់ខ្លួនមនុស្ស៤នាក់ និងថ្នាំញៀនជាច្រើនកញ្ចប់ធំ

4 ថ្ងៃ មុន 130 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ប៉ូលីសខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូថ្នាំញៀន

5 ថ្ងៃ មុន 170 តូ សុផល

នគរបាលខណ្ឌព្រែកព្នៅឃាត់ខ្លួនមនុស្ស២នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

6 ថ្ងៃ មុន 226 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ថ្នាំញៀនជាច្រើនកញ្ចប់ និងមនុស្សម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវបង្ក្រាបបាន

6 ថ្ងៃ មុន 70 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

6 ថ្ងៃ មុន 17 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀននិងកាំភ្លើងកែច្នៃមួយដើម

1 សប្តាហ៍ មុន 55 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

សមត្ថកិច្ចខណ្ឌមានជ័យបង្ហាញមុខមេខ្លោងជួញដូរថ្នាំញៀន៣នាក់

1 សប្តាហ៍ មុន 886 តូ សុផល

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងប្រតិបត្តិការគ្រឿងញៀន

1 សប្តាហ៍ មុន 89 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ឃាត់ខ្លួនជនសង្ស័យម្នាក់រកឃើញគ្រឿងញៀន១៧កញ្ចប់តូចធំ

1 សប្តាហ៍ មុន 99 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម