ព្រឹតិ្តការណ៍ថ្មីៗ

(video)សមត្ថកិច្ចខណ្ឌឬស្សីកែវបង្ក្រាបគ្រឿងញៀននៅផ្ទះសំណាក់ លីហ្សា ឃាត់ខ្លួនប្រុសស្រី១៥នាក់

1 ឆ្នាំ មុន 1 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន១៥នាក់ពាក់ពន្ធ័នឹងគ្រឿងញៀន ដែលនៅពពាក់ពពូនចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ «លីហ្សា» ត្រូវកម្លាំងអធិការដ្ឋានខណ្ឌឬស្សីកែវ  បានធ្វើការឃាត់ខ្លួន និងដកហូតថ្នាំញៀនមួយចំនួនធំ ព្រមទាំងឧបករណ៍ពាក់ពន្ធ័មួយចំនួនទៀត។ នៅក្នុងប្រតិបត្តិការណ៍នេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុងកា៥ ក្រុម៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីប៉ូលិសខណ្ឌឬស្សីកែវ បានឲ្យដឹងថាជនសង្ស័យប្រុសស្រីទាំង១៥នាក់ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ យកយកធ្វើតេសទឹកនោម ដើម្បីអោយដឹងថា ជនសង្ស័យប្រុសស្រីទាំង ១៥នាក់នេះមានជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះរឺអត់ទេ។

សមត្ថកិច្ចបានបន្តថា ដោយសារតែមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងលោក ទៀង ច័ន្ទសារ អធិការខណ្ឌឬស្សីកែវ បានបើកប្រតិបត្តិការស្រាវ​ជ្រាវរហូត ឈានដល់ការឆ្មក់ចូលបង្ក្រាបទីតាំងក្នុងផ្ទះសំណាក់ «លីហ្សា» ដោយឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី១៥នាក់ និងម្សៅ​ក្រាមពណ៌សថ្លា ចំនួន១៩កញ្ចប់តូចធំ ព្រមទាំងឧបករណ៍ពាក់ពន្ធ័មួយចំនួន និងម៉ូតូ៣គ្រឿង ហើយសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យប្រុសស្រី ១៥នាក់ទៅអធិការដ្ឋានដើម្បីធ្វើការសាកសួរ។

សមត្ថកិច្ចបន្តថា ជនសង្ស័យប្រុសស្រី ១៥នាក់ខាងលើនេះ សមត្ថកិច្ចយើងនឹងធ្វើតេសទឹកនោម ដើម្បីអោយដឹងថាពួកគេទាំងនោះមានពាក់ព័ន្ធនឹងគ្រឿងញៀនរឺទេ។ ក្រោយពីសមត្ថកិច្ចយើងធ្វើតេសរួចមក បើមិនឃើញមានអ្វីជាប់ពាក់ព័ន្ធនោះ គឺសមត្ថកិច្ចនឹងអោយពួកគេទាំងនោះទៅផ្ទះវិញ តែបើសិនជាមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនវិញនោះ សមត្ថកិច្ចយើងនឹងអនុវត្តតាមនិតិវិធីច្បាប់។ ចំណែកឯម្ចាស់ផ្ទះសំណាក់ទាំង ២នាក់ប្តីប្រពន្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងផ្ទះសំណាក់ «លីហ្សា» នេះ គឺសមត្ថកិច្ចយើងធ្លាប់ចុះចាប់ម្តងរួចមកហើយ នេះជាលើក​ទី២​ហើយ ដែលសមត្ថកិច្ចយើងបានឆ្មក់ចូលបង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១៥នាក់ និងថ្នាំញៀន១៩កញ្ចប់តូចធំ ឧបករណ៍សម្រាប់ជក់ និងចែកចាយមួយចំនួន និងម៉ូតូ៣គ្រឿង។​ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីបន្តនីតិវិធី។

គួររំលឹកផងដែរថា រាល់បទល្មើសគ្រឿងញៀននៅតាមបណ្តាលខណ្ឌដែលចាប់បាន គឺចេញពីតំបន់រោងចក្រឆ្នាំងទាំងអស់។ ហេតុអ្វីបានជាអាជ្ញាធរខណ្ឌទួលគោក មិនមានវិធានការ ចាត់ការទៅលើក្រុមឈ្មួញដែលជួញដូរគ្រឿងញៀនបែបនេះទៅវិញ៕ដោយ៖ ស៊ុនតិច

 d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ