ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបើកកិច្ចប្រជុំ រឹតបណ្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

1 ឆ្នាំ មុន 4 តូ សុផល

កំពង់ចាម៖នាព្រឹកថ្ងៃទី១១​ ខែមករា ឆ្នាំ២០១៧នៅសាលប្រជុំតូចនៃស្នងការដ្ឋាននគរបាលខេត្តបានប្រជុំបូកសរុបលទ្ធផលការរឹតបណ្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំខែធ្នូ ឆ្នាំ២០១៦និងទិសដៅអនុវត្តបន្តក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការខេត្តនិងដោយមានការចូលរួមពីលោកស្នងការរងទទួលផែន សណ្តាប់ធ្នាប់ លោកស្នងការរងទទួលផែនសេនាធិការ លោកអនុប្រធានផែនសណ្តាប់ធ្នាប់ លោកនាយ នាយរងការិយាល័យចរាចរណ៍ផ្លូវគោក លោកអធិការ អធិការរងទទួលផែនសណ្តាប់ធ្នាប់និងលោកនាយផ្នែកចរាចរណ៍ស្រុកក្រុងទាំង១០ចូលរួមសរុប៥៧នាក់។


ជាកិច្ចចាប់ផ្តេីមលោកឧត្តមសេនីយ៍ត្រី ហេង សម្បត្តិ ស្នងការរងទទួលផែនសេនាធិការបានអានសេចក្តីសម្រេចលេខ០០១ស.ស.រស្តីពីការរៀបចំក្រុមការងារចុះត្រួតពិនិត្យជាតិអាកុលធ្វេីតេស្តរកសារធាតុញៀនអ្នកបេីកបរយានយន្តនិងល្បាតចល័តបង្ការទប់ស្កាត់ បទល្មេីសគ្រប់ប្រភេទនៅតំបន់ងាយរងគ្រោះក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ជាបន្តលោកឧត្តមសេនីយ៍ត្រី ជុំ ថានី ស្នងការរងទទួល ផែនសណ្តាប់ធ្នាប់បាបអានរបាយការស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំខែធ្នូឆ្នាំ២០១៦និងលេីកទិសនៅអនុវត្តខែមករា។
ជាចុងក្រោយលោកឧត្តមសេនីយ៍ស្នងការបានធ្វើការបូកសរុបវាយតម្លៃខ្ពស់ ព្រមទាំងមានមតិផ្តាំផ្ញេីទៅកាន់មន្ត្រីជំនាញទាំងអស់អោយខិតខំយកចិត្តទុកដាក់ និងបន្តអនុវត្តការងារជំនាញ ដេីម្បីកាត់បន្ថយគ្រោះថ្នាក់ចរារណ៍ និងរឹតបន្តឹងច្បាប់ចរាចណ៍ទេីបបទល្មេីសទាំងអស់មានការថយចុះជាក់ជាមិនខាន៕

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: