ឃាត់ខ្លួនជនសង្ស័យ១១នាក់ស្រីម្នាក់ដកហូត ថ្នាំញៀន7កញ្ចប់ធំ ជញ្ជីងថ្លឹងចំនួនពីរ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត

7 ខែ មុន 87 តូ សុផល

ភ្នំពេញ៖ ដើម្បីឆ្លើយតបនិងគោលការណ៍របស់ស្នងការនគរបាលជាតិដែលផ្ដោតសំខាន់ទៅលើករណីគ្រឿងញៀននៅដើមឆ្នាំ២០១៧នេះ  កម្លាំងអធិការនគរបាលខណ្ឌសែនសុខ បើកយុទ្ធនាការណ៍បង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀនហើយជាលទ្ធផលកម្លាំងខាងលើបានធ្វើការរឃាត់ខ្លួនមនុស្សចំនួន11នាក់ស្រីម្នាក់និងដកហូតថ្នាំញៀនប្រាំពីរកញ្ចប់ធំ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ជញ្ជីងថ្លឹងចំនួនពីរ កញ្ចប់សំរាប់រំលែកថ្នាំញៀនមួយចំនួននិងម៉ូតូមួយគ្រឿងផងដែរ ប្រត្តិបត្តិការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ២១និង០០ នាទីយប់ថ្ងៃទី១០ខែមករា ឆ្នាំ ២០១៧ ត្រង់ចំនុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោកម៉ក់ ហុង អធិការខណ្ឌ បានមានប្រសាសថា ដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរបព្រះរាជ អាជ្ញរងនៃ អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបាន បញ្ជាមកលោកអោយចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកំលាំងចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀនបានចំនួន១១នាក់ ក្នុងនោះមានស្រីម្នាក់ហើយនិងដកហូត ថ្នាំញៀនប្រាំពីរកញ្ចប់ធំ ជញ្ជីងថ្លឹងថ្នាំញៀនចំនួនពីរ ថង់សំរាប់រំលែកថ្នាំញៀនមួយចំនួននិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ គួរបញ្ជាក់ថានៅដើមឆ្នាំ២០១៧នេះនគរបាលខណ្ឌសែនសុខបានបើកយុទ្ធនាការអោយដូចភ្លៀងរកឹមដោយចុះជាប់គ្នាទាំយប់ទាំងថ្ងៃតែម្តងនិងបានប្រមូលក្រុមក្មេងដែរតែងតែដើរចោរផ្ទះមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀននិងខ្លះមកលេងល្បែងសុីសងខុសច្បាប់ជាច្រើននាក់ហើយទោះជានៅដើមឆ្នាំ២០១៧នេះខាងអគ្គស្នងការនគរបាលបានដាក់គោលការត្រូវយកបញ្ហាគ្រឿងញៀនជាបញ្ហាចំបងក៍ដោយ តែសកម្មភាពចុះបង្ក្រាប់នេះតែងតែកើតមានលើងជារឿយៗ នៅក្នុងខណ្ឌសែនសុខនេះ បច្ចុប្បន្នក្រុមអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។  document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  កញ្ញា សូដានីតា ហូរទឹកភ្នែកទាំងមិនដឹងខ្លួនខណៈអ្នកនាងប៉ែន សុផានី រំជួលចិត្តពេលជួបប្អូនប្រុស វន់ វណ្ណា

 

 

នគរបាលខណ្ឌដូនពេញបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន២នាក់ពីបទជួញដូរគ្រឿងញៀន

3 ថ្ងៃ មុន 186 តូ សុផល

សមត្ថកិច្ចខណ្ឌព្រែកព្នៅ ឃាត់ខ្លួនមនុស្ស៤នាក់ និងថ្នាំញៀនជាច្រើនកញ្ចប់ធំ

4 ថ្ងៃ មុន 130 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ប៉ូលីសខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូថ្នាំញៀន

5 ថ្ងៃ មុន 170 តូ សុផល

នគរបាលខណ្ឌព្រែកព្នៅឃាត់ខ្លួនមនុស្ស២នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

6 ថ្ងៃ មុន 226 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ថ្នាំញៀនជាច្រើនកញ្ចប់ និងមនុស្សម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវបង្ក្រាបបាន

6 ថ្ងៃ មុន 70 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

6 ថ្ងៃ មុន 17 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀននិងកាំភ្លើងកែច្នៃមួយដើម

1 សប្តាហ៍ មុន 55 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

សមត្ថកិច្ចខណ្ឌមានជ័យបង្ហាញមុខមេខ្លោងជួញដូរថ្នាំញៀន៣នាក់

1 សប្តាហ៍ មុន 886 តូ សុផល

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងប្រតិបត្តិការគ្រឿងញៀន

1 សប្តាហ៍ មុន 89 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ឃាត់ខ្លួនជនសង្ស័យម្នាក់រកឃើញគ្រឿងញៀន១៧កញ្ចប់តូចធំ

1 សប្តាហ៍ មុន 99 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម