Update: សមត្ថកិច្ចខណ្ឌឬស្សីកែវបង្ក្រាបគ្រឿងញៀននៅទួលសង្កែ

1 ខែ មុន 465 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖ នាយផ្នែកគ្រឿងញៀនខណ្ឌឬស្សីកែវ លោកម៉ៅ ចាន់ថុន  បានអោយដឹងថាជនសង្ស័យប្រុសស្រីចំនួន០៣នាក់ពាក់ព័ន្ធ​នឹង ករណីគ្រឿងញៀនដែលត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវធ្វើការចុះបង្ក្រាបឃាត់ខ្លួននោះទី១-ឈ្មោះ ប៉ែន ភា ភេទស្រី អាយុ​២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី២-ឈ្មោះ ឡាយ ហេងហួត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី៣ឈ្មោះប្រាក់​ ដារ៉ាន់ ហៅដារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ បើកបររថយន្តរោងចក្រ រ៉ូសីុង ទាំង៣នាក់​មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម ៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ  ខណ្ឌឬស្សីកែវ។

នាយផ្នែកគ្រឿងញៀនខណ្ឌឬស្សីកែវរូបនេះបានអោយបណ្តាញព័ត៌មាន TNN ដឹងទៀតថាក្នុង ប្រតិបត្តិការនៃការចុះបង្ក្រាបគ្រឿងញៀននោះកម្លាំងរបស់លោកបានធ្វើការដកហូតថ្នាំញៀនបានចំនួន១២កញ្ចប់តូច រួមនឹងសម្ភារះពាក់ព័ន្ធមួយចំនួនធំ។

គួររំលឹកថាក្នុងប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀនខាងលើនេះ ដឹកនាំដោយនាយផ្នែកគ្រឿងញៀនលោកម៉ៅ ចាន់ថុន បានបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យជាមុខសញ្ញាកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង ក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

បច្ចប្បន្នជនសង្ស័យកំពុងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីបន្តចំនាត់ការទៅ​តាមជំនាញ។

} else {

អាន៖  អាវុធហត្ថខេត្តកណ្តាលបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរនូវសារធាតុញៀន (ម៉ាទឹកកក)

 

 

មនុស្ស ២៣១នាក់ ត្រូវបានឃាត់ខ្លួន បន្ទប់ជួល៩៨បន្ទប់ត្រូវបានរុះរើទាំងស្រុង នៅសំបុកគ្រឿងញៀនត្រពាំងឈូក!

5 ម៉ោង មុន 2745 តូ សុផល

សមត្ថកិច្ចឃាត់ខ្លួនវៀតណាម២នាក់ ពាក់ព័ន្ធនឹងគ្រឿងគ្រឿងញៀន

18 ម៉ោង មុន 310 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

មនុស្ស៣នាក់ទៀតហើយត្រូវឃាត់ខ្លួនក្នុងករណីគ្រឿងញៀនក្នុងខណ្ឌឬស្សីកែវ

1 ថ្ងៃ មុន 381 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

បុគ្គលិកខារ៉ាអូខេម្នាក់ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនករណី ជួញដូរគ្រឿងញៀន

2 ថ្ងៃ មុន 126 តូ សុផល

សមត្ថកិច្ចខណ្ឌឬស្សីឃាត់បាន៧នាក់ក្នុងគ្រឿងញៀនមួយករណីបង្ក្រាបនៅស្វាយប៉ាក

2 ថ្ងៃ មុន 429 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

មនុស្ស៣នាក់់ពាក់ព័ន្ធគ្រឿងញៀនត្រូវឃាត់ខ្លួនបន្តបន្ទាប់ក្នុងខេត្តបាត់ដំបង

2 ថ្ងៃ មុន 227 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

តិចច្រឡំថា សូលីដូ តារាងចំរៀង លក់ថ្នាំញៀនទៅតាមពិតអ្នក សូលីដូ រត់ម៉ូតូឌុបសោះ!

2 ថ្ងៃ មុន 709 តូ សុផល

លោកវរសេនីយ៍ឯក សោម រស់ បន្តចុះផ្សព្វផ្សាយអំពីច្បាប់ និងផលប៉ះពាល់នៃគ្រឿងញៀនដល់កម្មករកម្មការនីរោងចក្រ!

2 ថ្ងៃ មុន 181 តូ សុផល

ជនសង្ស័យម្នាក់ និងថ្នាំញៀន៩ កញ្ចប់តូចត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយចុះធ្វេីរដ្ឋបាល

3 ថ្ងៃ មុន 31 តូ សុផល

ជួញដូរថ្នាំញៀន២នាក់បងប្អូនត្រូវសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន

3 ថ្ងៃ មុន 351 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម