ប្រជាពលរដ្ឋ១៧គ្រួសារសុំអន្តរាគមន៍ពីសម្តេចតេជោរកយុត្តធមិ៍ពីសមាគមន៍ជនពិការអភិវឌ្ឍន៍ សន្សំប្រាក់បានឆបោកលុយរបស់ពួកគាត់ជាង១២ម៉ឺនដុល្លារ

5 ខែ មុន 436 តូ សុផល

ខេត្តកំពុងចាម៖ប្រជាពលរដ្ឋរស់នៅភូមិចំបក់ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពុងចាម ចំនួន១៧គ្រួសុំអន្តរាគមន៍ពីសម្តេចតេហ៊ុន សែននិងលោកជំទាវកត្តិព្រឹត្តបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ឱ្យជួយរកយុត្តិធមិ៍ជួនពួកគាត់ ដោយចោទប្រកាន់ថា សមាគមន៍ជនពិការអភិវឌ្ឍន៍សន្សំប្រាក់ បានឆបោកលុយរបស់ពួកគាត់ជាង១២ម៉ឺនដុល្លា(ដប់ពីម៉ឺនដុ្មល្លា)។លោកសាម ថាដំណាងប្រជាពលរដ្ឋទាំង១៧គ្រួសាបានប្រាប់ឱ្យដឹងថា៖សមាគមន៍ជនពិការអភិវឌ្ឍន៍សន្សំប្រាក់ដែលមានឈ្មោះយ៉ាន យ៉ឺកជាប្រធានស្នាក់ការកណ្តាល ដែលមានទីតាំនៅភូមិចាន់ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពុងចាម និងបានសម្រេចប្រគល់សិទ្ធ សមាគមន៍ជនពិការអភិវឌ្ឍន៍សន្សំប្រាក់សាខាខេត្តកំពុងចាមទៅឱ្យឈ្មោះលុយ សុជាតិជាប្រធាន ឈ្មោះហេងហ៊ាន់អនុប្រធានទី១ លោកសេក សាវ៉ាតប្រធាននគណនីសមាគមន៍ជនពិការ និងបានបង្កើតសាខានេះនៅថ្ងៃទី២៨ខែតុលាឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិចំបក់ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពុងចាម។
លោកបានបន្តឱ្យដឹងទៀតថាបន្ទាប់ពីសមាគមន៍នេះបានបង្កើតឡើង ឈ្មោះសេក សាវ៉ាតជាប្រធានគណនី រួមនិងប្រធាន អនុប្រធានសមាគមន៍នេះ បានឱ្យប្រជាពលរដ្ឋនៅក្នុងភូមិដាក់ប្រាក់សន្សំ និងទទួលបានការប្រាក់ចំនួន៣%។លោបន្តថាប្រជាពលរដ្ឋនៅក្នុងភូមិដោយគិតថាបានការប្រាក់ មួយចំនួនបានយកប្លង់ស្រែ ប្លង់ផ្ទះ ទៅដាក់ធនាគារដើម្បីយកលុយទៅដាក់សមាគមន៍នេះបានការលើសចំណេញបានខ្លះ និងខ្លះទៀតប្រមូលលុយដែលមានតិចតួច យកទៅដាក់ដើម្បីទទួលបានការប្រាក់ តែលិតផលចុងក្រោយ ខ្លះបានការប្រាក់តិចតួច ខ្លះទៀតមិនបាន រហូតមកដល់ពេលនេះ ត្រូវបានសមាគមន៍នេះ ឆបោកទាំងអស់ដែលមានខ្លះអស់ជាង៣ម៉ឺនដុល្លា និងខ្លះទៀត១ម៉ឺនដុល្លាខ្លះ៥ពាន់ដុល្លាខ្លះ២ពាន់ដុល្លា ខ្លះ១០លាន់រៀលសារ៉ុបទាំង១៧គ្រួសារទាំងលុយដុល្លានិងលុយខ្មែរ ជាង១២ម៉ឺនដុល្លា ហើយផ្ទះដែលជាទីស្នាក់នោះបានទំលាក់ស្លាកចោលដាក់លក់ឥវ៉ាន់ទៅវិញ។
លោកម៉េង ធី ក៏ជាអ្នកដំណាងប្រជាពលរដ្ឋ១៧គ្រួសារនេះដែរលោកបានបញ្ចាក់ថានៅក្នុងលិខិតទទួលប្រាក់របស់ប្រជាពលរដ្ឋមាន១ឈ្មោះសេក សាវ៉ាតប្រធានគណនី ២ឈ្មោះលុយ សុជាតិ ប្រធាន ៣ឈ្មោះហេងហ៊ាន់អនុប្រធាននិងមានឈ្មោះតេង សាំងឈ្មោះប្រាជ្ញ ពៅ ជាក្រុមការងាររបស់សមាគមន៍នេះ ជាអ្នកទទួលប្រាក់ពីប្រជាពលរដ្ឋទាំង១៧គ្រួសារ ព្រមទាំងបានផ្តិតមេដៃទទួលស្គាល់ និងមានលិខិតបញ្ចាក់បោះត្រាពីលោកម៉ៅ គង់ មេឃុំសំពោងជ័យផងដែរ។
លោកធីបានបន្តថារហូតមកដល់ពេលនេះ ទោះជាប្រធាន អនុប្រធាន ប្រធានគណនី បានផ្តិតមេដៃនិងមានលិខិតបោះត្រាបញ្ជាក់ពីមេឃុំ ថាបានទទួលលុយពីប្រជាពលរដ្ឋក៏ដោយ ពួកគេហាក់បីមិនទទួលខុសត្រូវព្រមទាំងធ្វើការបដិសេដ្ឋថា មិនបានទទួលប្រាក់ពីប្រជាពលរដ្ឋទាំង១៧គ្រួសារនោះទេ ហើយថែមទាំងថាទៅប្តឹងណាក៏ប្តឹងទៅ។
លោកថាបន្ទាប់ក្រុមសមាគមន៍ថាឱ្យទៅប្តឹងណាក៏ទៅប្តឹងទៅ ពួកគាត់ទាំង១៧គ្រួសារបានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងខេត្តកំពុងចាម អស់រយៈជាង២ខែហើយ នៅមិនទាន់បានចាប់ខ្លួនជនឆបោកនោះនៅឡើយ។បានឮថាត្រឹមតែហៅសាកសួរឱ្យត្រឡប់មកផ្ទះវិញតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋទាំង១៧គ្រួសារងគ្រោះដោយការឆបោក របស់សមាគមន៍សន្សំប្រាក់សុំសំណូមពរដល់សម្តេចតេជោហ៊ុន សែន និងលោកជំទាវកត្តិព្រឹត្តបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ជួយអន្តរាគមន៍ រកយុត្តធមិ៍ឱ្យពូកគាត់ផង ព្រោះពួកគាត់ពេលនេះកំពុងជួបទុកលំបាករកប្រាក់បង់ឱ្យធនាគារ បើគ្មានប្រាក់នោះទេពួកគាត់ប្រឈម និងការរឹបអូសដីស្រែផ្ទះសម្បែងរបស់ពួកគាត់ហើយ។
ពាក់ព័ន្ធក្នុងករណីខាងលើនេះ អ្នកយកព័ត៍មានយើង មិនអាចស្វែងរកការទំនាក់ទំនងទៅប្រធានសមាគន៍ រួមនិងអ្នកពាក់ព័ន្ធក្នុងរឿងនេះបានទេ៕

}

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  ប្រជុំផ្សព្វផ្សាយផែនការសកម្មភាព អនុវត្តផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១​ រយៈពេល ៦ខែ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧

 

 

អ្នកលេងតុងទីនរាប់រយនាក់នឹងមកតវ៉ាមុខតុលាការក្រុងភ្នំពេញរឿងដោះស្រ្តីឆបោកប្រាក់ជាង ២៦មុឺនដុល្លារ

2 ថ្ងៃ មុន 221 តូ សុផល

មិនធម្មតាចាយលុយក្រុមហ៊ុនលើស ជិត៦មុឺនដុល្លារត្រូវនគរបាលភ្នំពេញថ្មីឃាត់ខ្លួន

1 សប្តាហ៍ មុន 368 តូ សុផល

ឆបោកលុយ៣០០០ដុល្លារ គេចខ្លួន៤ថ្ងៃ ពីស្រុកស្នួល មកក្របួចជាប់នៅក្រុងភ្នំពេញ

1 សប្តាហ៍ មុន 159 តូ សុផល

ក្រុមហ៊ុន ជេម ខេម លក់ដីខ្យល់ចេញប្លង់ស្អុយ ឲ្យប្រជាពលរដ្ឋ (VIDEO)

2 សប្តាហ៍ មុន 43 តូ សុផល

ចាប់ខ្លួន មេតុងទីន បោកលុយ ជាង១៥០លានរៀល នៅឃុំត្រាំកក់

1 ខែ មុន 231 តូ សុផល

ឆ្លាតមែន! ហ៊ានយកកាឡៃមកបញ្ចាំ រហូតទទួលបានរង្វាន់ពីសមត្ថកិច្ចនូវកងដៃមួយគូរ!

2 ខែ មុន 583 តូ សុផល

សុំច្បាប់២ថ្ងៃទៅចាក់សាបអោយគេ តែទៅបាត់រហូតមួយខែ ចុងក្រោយប្តឹងអាជ្ញាធរថាមិនបើកលុយអោយទៅវិញ

3 ខែ មុន 178 តូ សុផល

បញ្ជូនម្ចាស់ក្រុមហ៊ុនទេសចរណ៍ “ស្រីរ័ត្ន អន្តរជាតិ ទេសចរណ៍ និង ទួរស៌”ទៅតុលាការ ពាក់ព័ន្ធករណី ឆបោក

4 ខែ មុន 164 តូ សុផល

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ “ស្រីរ័ត្ន អន្តរជាតិ ទេសចរណ៍ និង ទួរស៌” ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន! VIDEO

4 ខែ មុន 2467 តូ សុផល

ដល់ក​ យកដុល្លារឆេងម៉េងដើរចាយបោកប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចស្រុកព្រៃកប្បាសចាប់បញ្ជូនចូលគុក

4 ខែ មុន 167 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម