ព្រឹតិ្តការណ៍ថ្មីៗ

ពិធីកាត់ខ្សែបូសម្ភោធដាក់អោយប្រើប្រាស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រក ក្នុងស្រុកកំពង់សៀម

3 ឆ្នាំ មុន 11 តូ សុផល

ខេត្ត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ បានប្រារព្ធពិធីកាត់ខ្សែបូសម្ភោធដាក់អោយប្រើប្រាស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រក ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាមាន លោកស្រី ស្រី គឹមឆយ អភិបាលនៃគណអភិបាលស្រុកកំពង់សៀម និងដោយមានការចូលរួមពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការស្រុក-ក្រុងទាំង១០ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់សៀម លោកមេបញ្ជាការសឹករងស្រុកកំពង់សៀម ព្រមទាំងប្រតិភូអមដំណេីរ លោកមេឃុំនិងប្រជាពលរដ្ឋចូលរួមសរុប២១១នាក់ ស្រី៣៥នាក់
ថ្ងៃនេះយើងខ្ញុំមានកិត្តិយសដ៏ឧត្តុងឧត្តមណាស់ ដែលបានកាត់ខ្សែរបូរសម្ពោធដាក់អោយប្រើប្រាសជាផ្លូវការអាគារប៉ុស្តិរដ្ឋបាល ស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំកំពូលនៃអគ្គស្នងការដ្ឋាននគរបាលជាតិគឺឯកឧត្តមនាយឧត្តមសេនីយ នេត សាវឿនរួមនិងឯកឧត្តមលន់ លឹមថៃ អភិបាលខេត្ត លោកអនុសេនិ៍យទោ ខេង សំង៉ា ជានាយប៉ុស្តិស្រកផ្ទាល់ និងលោកនួន គិមហេង ប្រធានក្រុមការងារចុះជួយឃុំស្រក។យើងបានចំណាយថវិកាសាងសង់ប៉ុស្តិដែលមានទំហំ៦៤ម៉ែត្រការេ សារុប១៣ ៧៥០ដុល្លា។ជាង៣០ឆ្នាំកន្លងមកហើយ នគរបាលរដ្ឋបាលស្រកគ្មានកន្លែងធ្វើការសមរម្យឡើយ បងប្អូនបានសុំតសំយ៉ាបសាលាឃុំដែលទ្រុឌទ្រោមរកកល់និងរលំដែរ បានទំហំប្រមាណ១០ម៉ែត្រការេ ដើម្បីបំរើការងារ។ ក្នុងទិដ្ឋភាពបែបនេះទើបឯកឧត្តមនាយឧត្តមសេនិ៍យ អគ្គស្នងការនគរបាលជាតិលោកបានជួយឧបត្ឋម្ភទាំងស្មារតីនិងសម្ភារៈ ពិសេសការចលនាមហាជនអោយចូលរួមនិងសំខាន់បំផុតគឺអំពើល្អរបស់នគរបាលនៅមូលដ្ឋានផ្ទាល់ ទើបសមទ្ធិផលទាំងនេះបាននិងកំពុងរីកដុះដាលជាបន្តបន្ទាប់។យើងខ្ញុំសូមបញ្ជាក់ផងដែថា សប្បុរសជនខេត្តកំពង់ចាមបានចូលរួមកសាងប៉ុស្តិរដ្ឋបាលថ្មីបាន៣២និងជួសជុលបានចំនួន៣០ទៀតក្នុងរយៈពេល២ឆ្នាំ ចាប់តាំងពីខេត្តកំពង់ចាមបានបំបែកជាពីរមក។ម៉្យាងទៀតនៅដើមខែ៧ខាងមុខនេះយើងនិងរៀបចំសម្ពោធប៉ុស្តិ៣ទៀត ដែលជាអំណោយរបស់សប្បុរសជន គឺ ប៉ុស្តិស្វាយពោធិ ប៉ុស្តិព្រែកពោធិក្នុងស្រុកស្រីសន្ធរ និងប៉ុស្តិជ្រៃវៀន ក្នុងស្រុកព្រៃឈរ..

មានប្រសាសន៍ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញេីរដល់កងកម្លាំងទាំងអស់ត្រូវខិតខំបង្កេីនការអនុវត្តន៍ការងារបំពេញភារកិច្ចឲ្យកាន់តែល្អប្រសេីរថែមទៀត ជាពិសេសការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំណុច។ លោកឧត្តមសេនីយ៍ស្នងការបានជំរុញឲ្យលោកអធិការ និងលោកមេប៉ុស្តិ៍ទាំងអស់នៅក្នុងស្រុកកំពង់សៀម ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានអាយុ១៥ឆ្នាំឡេីងទៅមកធ្វេីអត្តសញ្ញាណប័ណ្ណគំរូថ្មីអោយបានគ្រប់ៗគ្នា និងត្រូវគោរពច្បាប់ចរាចរណ៍ផងដែរ។

អត្ថបទៈក្រុមផ្សព្វផ្សាយ
កែសំរួលៈ ដំរី ស

រូបភាពៈក្រុមផ្សព្វផ្សាយ

image image image image image image image image image image imagevar d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ