ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋ៤៩គ្រួសារបាននាំគ្នាតវ៉ាមុខការិយាល័យបុរី មហាសេដ្ឋី

1 ឆ្នាំ មុន 3 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជិត៥០គ្រួសារបាននាំគ្នាតវ៉ាជាមួយនឹងបុរី មហាសេដ្ឋី ដែលបានសន្យាថា ផ្តល់ប្លង់រឹងជូនពួកគាត់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ដែលស្ថិតនៅមុខការិយាល័យបុរី មហាសេដ្ឋី តាមណ្តោយផ្លូវរថភ្លើង ក្រុម១២ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋប្រមាណជិត ៥០គ្រួសារ បាននាំគ្នាទៅតវ៉ាមុខបុរី មហាសេដ្ឋី ដោយបានចោទប្រកាន់ថា ម្ចាស់បុរីខាងលើ បានបោកប្រាស់ពួកគេ ដែលបានសន្យាថានឹងផ្តល់ជូនប្លង់រឹងរយៈពេល ៤៥ថ្ងៃ តែរហូតដល់ពេលនេះ គឺម្ចាស់បុរី មហាសេដ្ឋី មិនទាន់បានប្រគល់ជូនពួកគាត់ឡើយ។

ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់ទាំងអស់បានទិញផ្ទះក្នុងបុរីនេះ ចាប់តាំងពីឆ្នាំ២០១២មកម្លេះ ហើយម្ចាស់បុរីខាងលើបានសន្យាថា ក្រោយពីបានប្រគល់ផ្ទះជូនពួកគាត់ហើយ រយៈពេល ៤៥ថ្ងៃនឹងប្រគល់ប្លង់រឹងជូនពួកទាំងអស់គ្នា តែរហូតមកដល់ពេលនេះ គឺមានរយៈពេល ៤ឆ្នាំហើយដែលពួកគាត់ទាំងអស់គ្នាមិនបានទទួលប្លង់រឹងទាំងនេះ។

នៅព្រឹកថ្ងៃដដែរនេះ ប្រជាពលរដ្ឋប្រជាពលរដ្ឋបាននាំគ្នាទៅសាលាសង្កាត់ឬស្សីកែវ ដើម្បីអោយលោកចៅសង្កាត់ឬស្សីកែវ ជួយដោះស្រាយរឿងនេះផង។ ក្រោយមក លោក មូល វីរៈ ចៅសង្កាត់ឬស្សីកែវ បានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋវិញថា លោកថានឹងបញ្ជូនរឿងនេះទៅសាលាខណ្ឌឬស្សីកែវ ដើម្បីដោះស្រាយជូនពួកគាត់ទាំងអស់គ្នា។

លោក សំចេក ប្រធានរដ្ឋបាលក្រុមហ៊ុនខាងលើបានឱ្យដឹងថា ក្រុមហ៊ុនមិនបានរំលោភកិច្ចសន្យាទេ ផ្ទះក្រុមហ៊ុនបានប្រគល់ឱ្យកាន់កាប់អស់ហើយ ប៉ុន្តែគ្រាន់តែយឺតយ៉ាវកាត់ប្លង់តែប៉ុណ្នេះ។ ព្រោះរង់ចាំធ្វេីប្លង់រួមដេីម្បីបន្ថយការចំណាយ​​ តែបច្ចុប្បន្នក្រុមហ៊ុន រួមនឹងភូមិបាលកំពុងបាននឹងធ្វេីប្លង់ជូនហេីយ។

ប្រធានរដ្ឋបាលរូបនេះបានបន្ថែមថា ​កន្លងមកក្រុមហ៊ុនបានជួយចេញថ្លៃបង់ពន្ធជូនរដ្ឋជាប្រចាំជូនពួកគាត់ រហូតដល់ប្លង់កម្មសិទ្ធពួកគាត់ទទួលបានផងដែរ៕

d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ