ព្រឹតិ្តការណ៍ថ្មីៗ

អតីតប្រធានាធិបតី ព័រទុយហ្គាល់ ដែលជាបិតា ប្រជាធិបតេយ្យនោះ ទទួលមរណភាពហើយ ក្នុងវ័យ៩២ឆ្នាំ

1 ឆ្នាំ មុន 0 តូ សុផល

ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៧ថា លោក Mario Soares អតីតប្រធានាធិបតី ព័រទុយហ្គាល់ ដែលត្រូវបាន គេគោរពដោយ ប្រសិទ្ធិនាមថា ជាបិតាប្រជាធិបតេយ្យមួយរូប របស់ប្រទេសនេះ ដោយបាន ទទួលមរណភាពហើយ ក្នុងវ័យ៩២ឆ្នាំ ។នៅចន្លោះឆ្នាំ១៩៧៦ និង១៩៧៨ លោក Soares បានធ្វើជានាយករដ្ឋមន្ត្រី នៃប្រទេសព័រទុយហ្គាល់ បន្ទាប់ពីមានធ្វើបដិវត្តន៍ លើការប្រកាន់ ពូជសាសន៍ពណ៌សម្បុរ នៅចុងទសវត្សរ៍ ក្នុងរបបផ្តាច់ការ ដែលប្រកាន់យក ស្តាំនិយមនោះ ។
អ្នកសង្គមនិយមម្នាក់នេះ លោកបានវិលមក ធ្វើជានាយករដ្ឋមន្ត្រីជាថ្មី នៅដើមឆ្នាំ១៩៨០ និងបានបន្តឡើង កាន់តំណែងជា ប្រធានាធិបតី នៅចន្លោះឆ្នាំ១៩៨៦ និង១៩៩៦ ។
គេបានដឹងថា លោក ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ នៅក្រុង Lisbon កាលពីខែមុន “សុខភាពរបស់គាត់ កាន់តែដុនដាបទៅៗ” ។ ក្រុមវេជ្ជបណ្ឌិត បានលើកឡើងដូច្នេះ ។
ចំពោះការស្លាប់ របស់អតីត ប្រធានាធិបតីរូបនេះ ក្រុមគ្រូពេទ្យនៅមិនទាន់ ប្រកាសអំពីអាការៈរោគច្បាស់លាស់ ដែលបណ្តាលឲ្យគាត់ ទទួលមរណភាពនៅឡើយទេ៕

document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: