ព្រឹតិ្តការណ៍ថ្មីៗ

រថក្រោះរាប់រយគ្រឿង និងសម្ភារៈយោធា ធ្ងន់ធ្ងរជាច្រើនទៀត បញ្ជូនទៅអឺរ៉ុប ដើម្បីប្រឆាំង នឹងការឈ្លាន ពានរបស់រុស្ស៊ី

1 ឆ្នាំ មុន 3 តូ សុផល

រថក្រោះរាប់រយគ្រឿង រថយន្តដឹកទំនិញ និងសម្ភារៈយោធាផ្សេងទៀត បានបញ្ជូនទៅដល់កំពង់ផែ Bremerhaven ប្រទេស អាល្លឺម៉ង់ ដើម្បីបញ្ជូនបន្ត ទៅអឺរ៉ុបខាងកើត ដែលនេះជាផ្នែកមួយ នៃការបង្កើនអានុភាព របស់អង្គការណាតូ នៅតាមព្រំដែន ដែលជាប់ជាមួយ ប្រទេស រុស្ស៊ី។យោងតាមសារព័ត៌មាន RT របស់រុស្ស៊ី ចេញផ្សាយកាលពីរាត្រីថ្ងៃទីសុក្រ ទី៦ ខែមករាថា រថយន្តដឹកទំនិញ យោធាប្រភេទ រីសូល បានដឹកមកដល់ កំពង់ផែរបស់ប្រទេស អាល្លឺម៉ង់ ហើយកាលពីថ្ងៃពុធ ខណៈដែលសម្ភារៈយោធា ជាច្រើនទៀត ត្រូវបានគេរំពឹងថា នឹងដឹកមកដល់ ថ្ងៃអាទិត្យនេះ។ ការដឹកជញ្ជូនសម្ភារៈផ្សេងទៀត បានធ្វើឡើងកាលពីថ្ងៃសុក្រ ដោយក្នុងនោះ មានសម្ភារៈយោធាធុនធ្ងន់ជាច្រើន ដែលនឹងត្រូវបញ្ជូន ទៅកាន់ប្រទេស ប៉ូឡូញ ផងដែរ តាមរថភ្លើង និងមួយទៀតគឺដឹកជញ្ជូន តាមរថយន្ត។
ជាមួយគ្នានោះដែរ អាម៉េរិក ក៏គ្រោងនឹងបញ្ជូន រថពាសដែកប្រភេទ Abrams M1A1 ចំនួន ៨៧គ្រឿងបន្ថែមទៀត, រថយន្តបំពាក់កាំភ្លើងធំ ប៉ាឡាឌីន ចំនួន ២០គ្រឿង, រថយន្តប្រយុទ្ធ ប្រេដលី ចំនួន ១៣៦គ្រឿង ទៅកាន់អឺរ៉ុបខាងកើត។ ចំណែកកងកម្លាំងអាម៉េរិកចំនួន ៤.០០០នាក់ ក៏ត្រូវបានគេរាយការណ៍ថា បានដាក់ពង្រាយ នៅទូទាំងប្រទេស ប៉ូឡូញ, នៅរដ្ឋ បាល់ទិច, នៅប្រទេស ប៊ុលការី និងប្រទេស រ៉ូម៉ានី ដែលជាទីកន្លែង មូលដ្ឋានប្តូរវេនគ្នា។
កងកម្លាំងរបស់ប្រទេស ប៉ូឡូញ និងកងកម្លាំងអាម៉េរិក ក៏មានគម្រោងនឹងធ្វើសមយុទ្ធ រួមគ្នាដ៏ធំមួយ នៅក្នុងប្រទេស ប៉ូឡូញ នៅចុងខែមករានេះ ដែលសមយុទ្ធនេះ ត្រូវបានអង្គការណាតូ អះអាងថា ដើម្បីធានាសុវត្ថិភាពប្រទេសជាសម្ព័ន្ធមិត្ត ទៅលើអ្វីដែលខ្លួនហៅថា ជាកាយវិការ ឈ្លានពានរបស់រុស្ស៊ី។
សូមជម្រាបផងដែរថា កងពលប្រយុទ្ធទី១០ ជាមួយនឹងឧទ្ធម្ភាគចក្រប្រភេទ Black Hawk ចំនួន ៥០គ្រឿង, ឧទ្ធម្ភាគចក្រប្រភេទ CH-47 Chinook ចំនួន ១០គ្រឿង និងយោធាចំនួន ១.៨០០នាក់ ព្រមទាំងកងកម្លាំងអាកាស ៤០០នាក់ផ្សេងទៀត រួមជាមួយនឹងឧទ្ធម្ភាគចក្រ ២៤គ្រឿង ក៏គ្រោងនឹងដាក់ពង្រាយ បន្ថែមនៅប្រទេសអឺរ៉ុប ខាងកើតផងដែរ៕

if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ