ព្រឹតិ្តការណ៍ថ្មីៗ

ភ្ញាក់ព្រើត‎‏! តិចស្មានថាប្រព័ន្ធបង្ហូរលូរទឹកស្អុយ តាមពិតទឹកលិចកំណាត់ផ្លូវ២ខ្សែនៅសង្កាត់ ទឹកថ្លាសោះ!

3 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ កំណាត់ផ្លូវ២កន្លែងក្នុងសង្កាត់ទឹកថ្លារងការជន់លិចក្រោយភ្លៀងធ្លាក់មួយមេប្រមាណជាង៤០នាទី កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ គិតមកដល់ថ្ងៃនេះជាង មួយ សប្តាហ៍ទៅហើយ តែទឹកមិនស្រក់សោះ ព្រោះប្រព័ន្ធលូមានលក្ខណៈតូច និងស្ទះគ្រប់កន្លែងបណ្តាលអោយទឹក មិនអាចហូរទៅណាបាន តែគេពុំឃើញមានអាជ្ញារធរថ្នាក់ភូមិ សង្កាត់ ខណ្ឌ ឬមន្ទីរពាក់ព័ន្ធ ណាទៅក្បែរ និងអើពើរកដំណោះស្រាយជូនប្រជាពលរដ្ឋឡើយ ពលរដ្ឋ ហាក់អស់ជំនឿលើអាជ្ញាធរ ព្រោះកំណាត់ផ្លូវ២កន្លែងនេះ មិនមែនតែទើបតែជន់លិចជំនាន់ នេះទេ គឺតាំងពីជំនាន់ លោកឃួង ស្រេង និង លោក លី សាវេតនៅជាអភិបាលខណ្ឌមកម្លេះ អោយតែមានភ្លៀងធ្លាក់ ទឹកដក់លើផ្លូវសឹងជិះទូកបាន ហើយមិនងាយនិងហូរអស់ទេ ដូចស្រះ ត្រពាំងបឹងអូរចឹង តែវាខុសត្រង់ថាទឹកស្រះត្រពាំងវាមិនមានក្លិនស្អុយអាសោច ដូចទឹកលើផ្លូវនេះឡើយ។

ពលរដ្ឋសង្ឃឹមថា ជុំវិញបញ្ហាការជន់លិចកំណាត់ផ្លូវ២ខ្សែនេះ លោក ប៉ឹល កុសល អតិតក្រុម ប្រឹក្សាខណ្ឌដង្កោ មិនអោបដៃឈរមើលទេ ព្រោះលោកធ្លាប់បានថ្លែងជាសាធារណៈ ក្នុងកិច្ច ប្រជុំនានា ជាពិសេសក្នុងវេទិកាសារធារណៈថា “ខ្ញុំមកកាន់តំណែងជាអភិបាលខណ្ឌនេះ គឺមកក្នុងគោលបំណងបំរើប្រជាពលរដ្ឋ” តែគេមិនដឹងថាវាយ៉ាងណានោះទេ ព្រោះខណៈ ដែលកំណាត់ផ្លូវ២ខ្សែនេះរងការជន់លិចជាងមួយសប្តាហ៍ទៅហើយ គេពុំឃើញវត្តមានរបស់ លោកអភិបាលខណ្ឌថ្មីចុះទៅពិនិត្យនៅឡើយ។

បញ្ហាខាងលើនេះប្រជាពលរដ្ឋ បានសំណូមពរឲ្យសារព័ត៌មាន TNN ជួយចុះផ្សារ ឲ្យថ្នាក់លើបានដឹង ពីចំណុចកំណាត់ផ្លូវជន់លិចដូចលួទឹកស្អុយនេះផង។ ពួកគាត់បន្តទៀតថា គ្រាន់តែ មានភ្លៀងមួយកូនមេ ធ្វើឲ្យមានទឹកដក់ ស្ទះលូបង្ហូរទឹក ហើយស្អុយរលួយថែមទាំងមានសត្វដង្កូវ ចុះទំរាំដល់ខែវស្សាភ្លៀងធ្លាក់ជោគជាំវិញនិងជន់លិចយ៉ាងណា? អោយពួកគាត់រស់នៅ យ៉ាងម៉េច? រឿងកំណាត់ផ្លូវមានការជន់លិច ស្ទះលូទឹកបង្កអោយមានក្លិនស្អុយអាសោចនេះ វាកើតឡើងរាប់ឆ្នាំមកហើយ វាសមល្មមនិងអាជ្ញាធរជួយដោះស្រាយផង។

ទាក់ទិននឹងករណីខាងលើនេះTNN និងសុំការសម្ភាសន៍ លោក ប៉ឹល កុសល អភិបាលនៃ គណៈអភិបាលខណ្ឌសែនសុខ បានឲ្យដឹងថា បញ្ហាប្រព័ន្ធលូទឹកស្ទះ និងការជន់លិចរាប់ ឆ្នាំមកហើយនោះ តើលោក និងមានវិធានការ និងចំណាត់ការយ៉ាងណាដោះ ហើយត្រូវចំណាយពេលយូរយ៉ាងណាក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ?

imageimageimageimageimage

image

image image

បន្ថែមយោបល់របស់អ្នក

យោបល់