ពិធីប្រកាសមុខងារ និង បំពាក់ឋានន្តរសក្តិ៍ជូន នាយទាហាន នៃ កងរាជអាវុធហត្ថ ខេត្តកណ្តាល

2 ខែ មុន 81 តូ សុផល

ខេត្តកណ្តាល៖ នៅថ្ងៃទី09 ខែមករា ឆ្នាំ2017 នៅបញ្ជាការដ្ថានកងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធីប្រកាសមុខងារ និង បំពាក់ថាន្តរស័ក្កិជូននាយទាហាន នៃកងរាជអាវុធហត្ថខេត្ត ទទួលមុខងារ ថ្នាក់វរសេនីយន៍ឯក ចំនួន 3នាក់ បំពាក់ឋាន្តរសក្កិថ្នាក់ វរសេនីយន៍ទាេ ចំនួន 7នាក់ បំពាក់ឋាន្តរសក្កិថ្នាក់វរសេនីយន៍ត្រី ចំនួន 17នាក់ សរុប27នាក់។ ដោយនាយទាហាន នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល ទទួលបាននូវការលើកទឹកចិត្ត និងផ្តល់កិត្តិយស ពីសំណាក់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានសម្រេចប្រគល់មុខងារថ្មី និងតម្លើងឋានន្តរសក្តិជូននាយអាវុធហត្ថខេត្ត ស្របតាមតួនាទី ភារកិច្ច និងស្របតាមលក្ខណៈសម្បត្តិ សមត្ថភាពការងារដែលបានកសាងគុណសម្បត្តិ និងស្នាដៃជូនអង្គភាព និងជាតិមាតុភូមិក្នុងរយៈពេលកន្លងមកនេះ ។

ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់លាេកឧត្តមសេនីយ៍ត្រី សំ តុលា
មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល និងមានការចូលរួមពី
លោកមេបញ្ជាការរង លាេកនាយរងសេនាធិការ លាេកប្រធាន អនុប្រធានមន្ទីរ លាេកមេបញ្ជាការក្រុងស្រុកទាំង 11 លាេកនាយការិយាល័យ សរុបទាំងអស់ ចំនួន 125នាក់។
ឆ្លៀតក្នុងឱកាសដ៍វិសេសថ្លៃថ្លានេះ លោកមេបញ្ជាការបាននាំនូវការសាកសួរសុខទុក្ខ នឹករលឹក និងកោតសរសើរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ អនុវត្តន៍តាមអនុសាសន៍ដឹកនាំដ៍ខ្ពង់ខ្ពស់ ក៍ដូចបទបញ្ជារបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ ឯកត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អង្គភាពកងរាជអាវុធហត្ថខេត្តកណ្តាលទាំងមូល បានយកចិត្តទុកដាក់បំពេញ ការងារមិនគិតពីការនឿយហត់ទោះថ្ងៃឬយប់ មានឆន្ទះ ស្មោះត្រង់ចំពោះជាតិ ប្រជាជន គោរពអោយបានយ៉ាង ម៉ឺងម៉ាត់នូវលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើអោយអង្គភាពរបស់យើងសម្រេចបាននូវជ័យជំនះរាល់ភារកិច្ច ទទួលបានការអបអរសារទរ លើកសរសើរពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងពីមហាជនទូទៅ ជាបន្តបន្ទាប់ ព្រមទាំងទទួលបានការគោរពស្រឡាញ់ដ៍ជ្រាលជ្រៅពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ ។

បន្ទាប់ពីបានចែកជូនមុខងារនិងបំពាក់ឋាន្តរសក្តិជួននាយ
អាវុធហត្ថទាំង27នាក់រួចមក លាេកឧត្តមសេនីយ៍មេបញ្ជាការខេត្តបានណែនាំ ដើម្បីឆ្លើយតបចំពោះការយកចិត្តទុកដាក់ និងការផ្តល់កិត្តិយសដ៍ធំធេង ពីសំណាក់រាជរដ្ឋាភិបាល ក៍ដូចក្រសួងការពារជាតិ អគ្គបញ្ជាការ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយទាហាន នៃកងរាជអាវុធហត្ថខេត្តគ្រប់លំដាប់ថ្នាក់ដែលបានទទួលនូវកិត្តិយសក្នុងថ្ងៃនេះ ត្រូវប្រែក្លាយសកម្មភាពនេះទៅជាការខិតខំពុះពារបំពេញភារកិច្ច អោយអស់ពីសមត្ថភាព ដើម្បីទទួលនូវជ័យជំនះថ្មីៗបន្ថែមទៀត ក្នុងកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនជាតិ ប្រជាជន ។ ត្រូវធ្វើខ្លួនអោយក្លាយជាបុគ្គលគំរូ ក្នុងការប្រតិបត្តិច្បាប់ គោរពវិន័យ បទបញ្ជា មានឆន្ទៈ ស្មោះត្រង់ ក្លាហាន មានសាមគ្គីផ្ទៃក្នុងល្អ មានកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្រប់ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដី និងជាកម្លាំង សង្គ្រោះ និង បម្រើប្រជាពលរដ្ឋ ដើម្បីអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជឿជាក់ខ្លាំងថែមទៀតលើកងកម្លាំង កងរាជអាវុធហត្ថរបស់យើង ។

 

 

កងរាជអាវុធហត្ថខេត្តកណ្តាលបន្តចុះផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

2 ថ្ងៃ មុន 30 តូ សុផល

ឧត្តមសេនីយ៍ត្រី សំ តុលា បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងអបអរសាទរខួបលើកទី១០៦ ទិវាអន្តរជាតិនារី០៨មីនា ២០១៧

2 សប្តាហ៍ មុន 1539 តូ សុផល

កងរាជអាវុធហត្ថខេត្តកណ្តាល ចុះអប់រំផ្សព្វផ្សាយពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន តាមបណ្តាក្រុង ស្រុក ក្នុងខេត្តទាំងមូល!

3 សប្តាហ៍ មុន 365 តូ សុផល

ពិធីសម្ភោធដាក់អោយប្រេីប្រាស់អគារមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក វង្ស ពិសេន

1 ខែ មុន 127 តូ សុផល

របាយការណ៏របស់កងរាជអាវុធខេត្តកណ្តាល ស្តីពីសកម្មភាពលេចធ្លោក្នុងការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ (ម៉ាទឹកកក)

2 ខែ មុន 40 តូ សុផល

(វីដេអូ) កងរាជអាវុធហត្ថខេត្តកណ្តាល បង្ហាញមុខជនសង្ស័យ ទទួលផលចោរកម្ម និងកាន់កាប់គ្រឿងផ្ទុះ ដោយខុសច្បាប់

2 ខែ មុន 301 តូ សុផល

អាវុធហត្ថខេត្តកណ្តាល បង្ហាញមុខជនសង្ស័យ និងលទ្ធផលនៃការបង្ក្រាបករណីជួញដូរនូវសារធាតុញៀន(ម៉ាទឹកកក)គិតចាប់ពីថ្ងៃទី01ដល់ថ្ងៃទី03ខែមករាឆ្នាំ2017

2 ខែ មុន 20 តូ សុផល

អាវុធហត្ថខេត្តកណ្តាលបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៦នាក់ ករណីចែកចាយគ្រឿងញៀន ដកហូត ក្រាមសថ្លា ៦៤កញ្ចប់ ដាវសាំម៉ូរ៉ៃ២ដើម

2 ខែ មុន 28 តូ សុផល

អាវុធហត្ថខេត្តកណ្តាលបង្ក្រាបករណីចែកចាយនឹងប្រើប្រាស់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់

2 ខែ មុន 22 តូ សុផល

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល រៀបចំពិធីផ្តល់ឈាម ដើម្បីជាការដូរឆ្នាំថ្មីដល់ប្រជាជនខ្មែរ ពិសេសជនរងគ្រោះដែលត្រូវការឈាមចាំបាច់

3 ខែ មុន 24 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

អំពីយើង

ព័ត៌មាន

បណ្តាញសង្គម