ចាប់មេខ្លោងចោរប្លន់កាំភ្លើងAK និងបក្ខពួកសរុប ៧នាក់

2 សប្តាហ៍ មុន 379 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យជាចោរប្លន់ប្រដាប់អាវុធអាកា ត្រូវបានកម្លាំងនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ កម្លាំងព្រហ្មទណ្ឌក្រុង កម្លាំងនគរបាលក្រសួងមហាផ្ទៃ ស្រាវជ្រាវតាមចាប់ខ្លួនបានម្នាក់ជាមេក្លោង កាល ពីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃរឹង សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ និង ស្រាវ ជ្រាវតាមចាប់បក្ខពួក បានជាបន្តបន្ទាប់ទៀតនៅតាមបណ្តាខេត្តសរុបចំនួន៧នាក់ ។ជនសង្ស័យជាមេក្លោង ប្លន់ប្រដាប់អាវុធ ដោយកាំភ្លើងអាកា៤៧ មានឈ្មោះ ហ៊ីម ហាន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រៃរឹង សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ និងបន្តតាមចាប់នៅខេត្តកំពង់ស្ពឺ បានចំនួន ៦នាក់ជាបន្តបន្ទាប់ទៀត ជនសង្ស័យដែលសមត្តកិច្ចចាប់ខ្លួនទាំង៧នាក់មាន

១-ឈ្មោះ អ៊ី សុភ័ណ្ឌ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជាអ្នកកាន់កាំភ្លើងភ្ជង់ និងបាញ់ជនរងគ្រោះ។២-ឈ្មោះ ស៊ុន ប៊ុនធឿន ភេទប្រុស អាយុ ៣៥ឆ្នាំ។៣-ឈ្មោះ សាត ធឹម ភេទប្រុស អាយុ៣៨ឆ្នាំ ២នាក់នេះជាអ្នកចូលរួមធ្វើសកម្មភាព និងជាអ្នកប្រមូល ទ្រព្យសម្បត្តិក្នុងអំពើប្លន់។៤-ឈ្មោះ អឿន សុផា ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកឌុបបក្សពួកទម្លាក់គោលដៅធ្វើសកម្មភាព។៥.ឈ្មោះ ហ៊ីម ហាន ភេទប្រុស អាយុ៤៥ជាមេក្លោង ចេញពីពន្ធនាគារបាន៤ឆ្នាំ ពីបទប្លន់ ប្រដាប់ដោយ កាំភ្លើង អាកា នៅស្រុកអង្គស្នួល។៦-ឈ្មោះ មាស ធឹម ភេទប្រុស អាយុ៣៦ឆ្នាំ ២នាក់នេះជាអ្នកដើរស៊ើបមើលផ្ទះជនរងគ្រោះ ដើម្ប កំណត់ ឲ្យបក្សពួកធ្វើសកម្មភាព។៧-ឈ្មោះស្វាយតាក់ហៅចភេទប្រុសអាយុ៣៨ឆ្នាំជាអ្នកធ្វើសកម្មភាព។

គួររំលឹកដែរថា នាទីយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៨និង៤០ មានករណីប្លន់ ប្រដាប់អាវុធ ស្ថិត ក្នុងភូមិព្រៃក្រាយ សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ ក្រុមចោរប្លន់កាំភ្លើង AK មានគ្នាចំនួន៧នាក់ បាន ចូលប្លន់ដល់ក្នុងផ្ទះរោងម៉ាស៊ីនកិន ស្រូវមួយកន្លែង ហើយផ្ទុះ អាវុធចំនួន៥គ្រាប់ បណ្តាកអោយបុរស ម្នាក់ ឈ្មោះគយ ម៉ន ភេទប្រុសអាយុជាង៤០ឆ្នាំ ត្រូវជាក្មួយម្ចាស់ផ្ទះរងរបួសចំពោះចំនួន២គ្រាប់ និង បានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ដោយស្ថានភាព ជម្ងឺមានអាការៈធ្ងន់ធ្ងរ ជនរងគ្រោះបានស្លាប់បាត់បងអាយុជីវិតក្រោយក្រុមគ្រូពេទ្យខិតខំព្យាបាលរយៈ ពេល២ថ្ងៃ។
ម្ចាស់ផ្ទះដែលត្រូវក្រុមចោរប្លន់នៅឈ្មោះកែម កន ភេទប្រុសអាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះភី ធឿន អាយុ៣៨។
ចំណែកក្រុមចោរមានគ្នា៧នាក់ប្រដាប់ដោយកាំភ្លើងម៉ាកA K ៦ដើម សំភារៈដែលបាត់មានលុយ ៥០០ ដូល្លារ ខ្សែរកផ្លាកទីនមួយខ្សែរ ក្រវឹលមួយគូរ ខ្សែរដៃមួយ សរុបទម្ងន់៦ជី។

តាមសំដីឈ្មោះភីធឿនបានអោយដឹងថា នៅមុនពេលកើតហេតុរួបគាត់បានអង្គុយលេង នៅមុខទ្វារផ្ទះ ខាងក្រោមចំណែកប្តីនិងកូនបានអង្គុយមើលទូរទស្សន៍នៅខាងក្នុង ខណៈមកដល់វេលា កើតហេតុមិន ថាក្រុមចោរ នោះមកតាំងពីពេលណាមកភ្ជុងរូបគាត់ហើយមិនអោយស្រែក។
ក្រោយមកទើបចាប់គាត់និងកូន២នាក់រួមទាំងប្តីចងទាំងអស់ហើយកកូកាយយកលុយ ខណៈកំពុងរើ ស្រាប់តែអ្នកភូមិដែលនៅក្បែរមើលពីក្រៅមកឃើញក៏នាំគ្នាស្រែកបង្កការភ្ញាក់ផ្អើលស្ទើរមួយភូមិ។

ប្រភពដដែលបានបន្តថា ខណៈដែលអ្នកភូមិស្រែកថាចោរចូលប្លន់ផ្ទះគាត់ ភ្លាមនោះឈ្មោះគយ ម៉ន ដែលត្រូវជាក្មួយប្តីគាត់រត់មកជួយ តែទើបតែរត់មកដល់មុខផ្ទះក៏ត្រូវក្រុមចោរទាំងនោះបាញ់ចំនួន ៥ គ្រាប់ចំពោះ២គ្រាប់រងរបួសធ្ងន់ហើយក្រុមជនសង្ស័យនាំគ្នាជិះម៉ូតូម៉ាកសង់កូរ៉េគេចខ្លួនបាត់អស់ទៅ។

ក្រោយកើតហេតុលោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍ សែនជ័យបញ្ជាមន្ត្រីក្រោមឱវ៉ាត ទូទាំង ខណ្ឌចុះពួនស្អាក់គ្រុបច្រក ។ រយៈពេលប្រហែលជា៣០នាទីក្រោយមកទើបឃាត់យុវជនម្នាក់ ដែលស្ថិត ក្នុងការសង្ស័យព្រោះខណះសមត្ថកិច្ចកំពុងតែតាមប្របាញ់ក្រុមចោរប្លន់ក៏ជួបយុវជនខាងលើហើយហៅសួយុវជននោះបានព្យាយាមជិះម៉ាកឌ្រឹមសង់ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DO -6037 គេចពីសមត្ថកិច្ចទើបកម្លាំងនគរបាលដេញចាប់តែម្តង។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសម្ថកិច្ចយកទៅធ្វើការសាកសួនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំសាកសួបន្ត។

លោកអធិការបានបន្តថាយុវជនដែលសមត្ថកិច្ចបានឃាត់ខ្លួននោះគឺមិនបានពាក់ព័ន្ធករណីប្លន់ខាងលើ នោះទេ ដោយមិនមានការពាក់ព័ន្ធទើបសមត្ថកិច្ចអនុញ្ញាតិឲ្យត្រលប់ទៅផ្ទះវិញ។


អាន៖  លោក សួន នាង បានជួបរងគ្រោះដោយសារភ្លើងឆេះផ្ទះ ទទួលបានការយកចិត្តទុក្ខដាក់ ពីលោក ឌី រ័ត្នខេមរុណ

 

 

ពិតជាសាហាវមែន! ខ្មាន់៤នាក់ ជិះម៉ូតូដេញបាញ់សម្លាប់ដល់មុខផ្ទះ ផ្អើលមួចំហៀងក្រុង

2 ថ្ងៃ មុន 465 តូ សុផល

សមត្ថកិច្ចខណ្ឌឬស្សីកែវបង្ក្រាប បានក្រុមចោរប្លន់ប្រដាប់អាវុធម្នាក់ ដែលសល់ពីកងរាជអាវុធហត្ថរាជធានីនៅកំទេចនៅភ្នំបាសិដ្ឋ

3 ថ្ងៃ មុន 416 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

អាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធបាន០២នាក់ VIDEO

4 ថ្ងៃ មុន 154 តូ សុផល

ពុំមែនជាករណីប្លន់យកម៉ូតូ ZOOMER X នៅក្បែរមន្ទីពេទ្យកុមារជាតិទេ តែជាការទំនាស់គ្នារវាងមិត្តភក្ត្រនិងមិត្តភក្ត្រ

4 ថ្ងៃ មុន 2532 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន៤ ករណី “លួចមានស្ថានទម្ងន់ទោស”

2 សប្តាហ៍ មុន 163 តូ សុផល

ប្លន់បានសម្រេចគេចបានមួយថ្ងៃត្រូវ សម្ថកិច្ចខណ្ឌមានជ័យក្របួចជាប់ទាំង ៦នាក់ជាបន្ចាប់

3 សប្តាហ៍ មុន 65 តូ សុផល

សាហាវមែន! ក្រុមចោរប្លន់ប្រដាប់អាវុធ តាមប្លន់ដល់មុខផ្ទះ យកលុយជិត៥០០០ដុល្លារ នៅចំការមន!

3 សប្តាហ៍ មុន 807 តូ សុផល

ជាប់គុក៦ឆ្នាំ​ពី​បទ​ប្លន់​ ចេញមកវិញ​លួច​ម៉ូតូ​ទៀត ​ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ឲ្យ​ដេក​គុក​វិញ​

3 សប្តាហ៍ មុន 31 តូ សុផល

ចាញ់ហ្គេមបាញ់ត្រីអស់ពីខ្លួន បែកគំនិតវាយប្លន់ទាំងកណ្តាលថ្ងៃ សំណាងមិនល្អត្រូវទួកសាច់!

1 ខែ មុន 47 តូ សុផល

ឆក់ការបូបមិនបានសម្រេចប្លន់យកម៉ូតូរួចជិះគេចខ្លួនបាត់ស្រមោលក្នុងទឹកដីខណ្ឌចំការមន

1 ខែ មុន 23 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: [email protected]

បណ្តាញសង្គម