ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រារព្ធបើកកម្មវិធីប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ ក្នុងគោលបំណងដើម្បីលើកកម្ពស់ ពង្រឹងសមត្ថភាពកីឡាករវ័យក្មេងថ្នាក់ខេត្ត

1 ខែ មុន 77 តូ សុផល

ក្រុងកំពត​ :​ នៅថ្ងៃទី ០៧​ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១៩:០០នាទី នាបរិវេណរង្វង់មូលទុរេន ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រារព្ធបើកកម្មវិធីប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ ក្នុងគោលបំណងដើម្បីលើកកម្ពស់ ពង្រឹងសមត្ថភាពកីឡាករវ័យក្មេងថ្នាក់ខេត្ត និងមូលដ្ឋានឲ្យមានកម្រិតល្អឈានទៅប្រកួតប្រជែងថ្នាក់ជាតិ ព្រមទាំងកសាងពង្រីកបានធនធានកីឡាករថ្នាក់ខេត្ត ឲ្យកាន់តែសម្បូរបែប ចូលរួមលើកតម្កើងវិស័យកីឡាជាតិ ។

កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភារម្យ អនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់កម្ពុជា ឯកឧត្តម ចាន់ ចេស្តា អភិបាល នៃគណៈអភិបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត លោក យឺន ពន្លក អនុប្រធានសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ក់ សំអុល ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណជាង ១.០០០នាក់ ។ ជាលទ្ធផលនៃកម្មវិធីប្រកួតក្លឹបស្នងការដ្ឋាននគរបាលខេត្តកំពត បានទទួលជ័យជំនះចំនួន ០៤គូ ស្មើ ០១គូ និងចាញ់ ០១គូ ។

កម្មវិធីបានបញ្ចប់នៅវេលាម៉ោង ២២ៈ០០នាទី ក្រោមបរិយាកាសសាមគ្គីភាព ភាពសប្បាយរីករាយក្រៃលែង និងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋរបស់ខេត្តយើង ។

}

អាន៖  ឃាត់ខ្លួនមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកំពត ប្រចាំការនៅច្រកតន់ហន់ម្នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ

 

 

ពិធីសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបេក្ខជន-បេក្ខនារីដែលទើបប្រឡងជាប់ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌនគរបាលជាតិចំនួន ១៦៦នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ

1 ខែ មុន 108 តូ សុផល

ឃាត់ខ្លួនមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកំពត ប្រចាំការនៅច្រកតន់ហន់ម្នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ

1 ខែ មុន 41 តូ សុផល

កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច បានចុះបង្ក្រាបករណីចែកចាយថ្នាំញៀន ឃាត់ជនសង្ស័យ៣នាក់

1 ខែ មុន 69 តូ សុផល

កម្លាំងនគរបាលស្រុក អង្គរជ័យ បង្ក្រាបគ្រឿងញៀន២ករណីផ្សេងគ្នា ក្នុងថ្ងៃតែមួយ!

1 ខែ មុន 41 តូ សុផល

រដ្ឋបាលខេត្តកំពត បានរៀបចំពិធីជិះកង់ក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០១៦-២០១៧ នៅបរិវេណរង្វង់មូលទុរេន ក្រោមប្រធានបទ ‘ដើម្បីសុខភាព ទីក្រុងស្អាត សុវត្ថិភាពធ្វើដំណើរ និងទប់ស្កាត់ការជួញដូរផ្លូវភេទ’

1 ខែ មុន 40 តូ សុផល

ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រារព្ធបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ថ្វាយព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង

2 ខែ មុន 29 តូ សុផល

នគរបាលស្រុកអង្គរជ័យ បង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន​ឃាត់មនុស្ស៣នាក់

2 ខែ មុន 21 តូ សុផល

អនុប្រធានមណ្ឌលសុខភាព៣១៧ ស្រុកឈូកម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីចែកចាយគ្រឿងញៀន

2 ខែ មុន 39 តូ សុផល

សមត្ថកិច្ចស្រុកទឹកឈូ រកឃើញ​ដំណាំ​កញ្ឆា​និង​កាប់ដុតបំផ្លាញ​ចោលចំនួន ៥១ដើម

2 ខែ មុន 113 តូ សុផល

ស្នងការខេត្តលំពតចាត់មន្ត្រីក្រោម​ឱវាទនាំយកមឈូស និង អំណោយមួយចំនួនជូនដល់គ្រួសារសព លោកយាយ ចេត ច្រឹក និង គ្រួសារលោកយាយ ដួង ខុប

2 ខែ មុន 43 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម