ឃាត់ខ្លួន៥នាក់ ករណីទទួលបញ្ញើរម៉ូតូ ក្រោយពេលបាត់ ដោះដៃមិនទទួលខុសត្រូវ

1 ខែ មុន 224 តូ សុផល

ភ្នំពេញ ៖ មនុស្សចំនួន៥នាក់ ត្រូវបាននគរបាលប៉ុស្តិ៍សំរោងក្រោម ឃាត់ខ្លួនសួរនាំ បន្ទាប់ទទួលបញ្ញើរម៉ូតូ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដល់ពេលមានការបាត់បង់អស់ម៉ូតូ២គ្រឿង បែជាព្យាយាមពុំទទួលខុសត្រូវទៅវិញ បង្កឲ្យផ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅប៉ុស្តិ៍នគរបាលសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ម៉ូតូទាំង២គ្រឿងត្រូវបានបាត់បង់នៅកន្លែង ទទួលផ្ញើរ ទី១ ម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ភ្នំពេញ 1GA-3013 ម្ចាស់ឈ្មោះ ចាន់ មាន ប្រុស រស់នៅភូមិ ទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។

ទី២ ម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ ខ្មៅ 1DQ-8810 ម្ចាស់ឈ្មោះ សឿង គៀវ ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅ ភូម៨ស្រឺរាជ្ជៈ សងហកាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ ចំណែកមនុស្ស៥នាក់ ទទួល បើកកន្លែងផ្ញើរម៉ូតូជាអ្នកភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា នៅយប់ថ្ងៃទី០៧ ខែមករា ម្សុលមុិញ នៅក្នុងភូមិអណ្តូងតាអន មាកកម្មវិធី សម្តែងសិល្បៈ ល្ខោនបាសាក់ មនុស្សម្នា ពលរដ្ឋ ភូមិជុំវិញនាំគ្នាទៅមើល កម្សាន្ត ទស្សនា ហើយជនរងគ្រោះ ទាំង២នាក់ខាងលើ ក៏ជិះម៉ូតូ របស់ខ្លួន ឌុបកូនចៅ ទៅទស្សនា ដែរ ដោយ នៅកន្លែងកម្មវិធី រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ មិនអនុញាតិឲ្យយានជំនិះចូល ទើបជនរងគ្រោះ យកម៉ូតូ ទៅផ្ញើរ នៅកន្លែងដែលគេចាំទទួលបញ្ញើរ ម៉ូតូ១គ្រឿងតម្លៃ២០០០រៀល លុះរហូតដល់ វេលាម៉ោង៩យប់ ពេលដែលជនរងគ្រោះ កាន់កន្ទុយសំបុត្រ មកយកម៉ូតូ បែរជាមិនឃើញម៉ូតូរបស់ខ្លួន បាត់ចំបួន២គ្រឿង នីកន្លែងផ្ញើរ ទើបផ្អើលឆោឡោ រហូតដល់ មានការអន្តរាគមន៍ ពីសមត្ថកិច្ច ហៅនាំខ្លួន មនុស្សចំនួន៥នាក់ ដែលជាអ្នកទទួល បញ្ញើរ មកសាកសួរនៅប៉ុស្តិ៍នគរបាល ដើម្បី សម្របសម្រួលគ្នា ។

ប្រភពបន្តទៀតថា កាលពីយប់ក្រោយបាត់ភ្លាម អ្នកទទួលផ្ញើរ ធានាចេញសងទាំងស្រុង រាល់ការបាត់បង់ តែផ្ទុយទៅវិញ រហូតដល់ព្រឹកថ្ងៃទី០៨ ខែមករា បែជាប្រែសម្តី ក្រឡាស់ពាក្យ ម្តងសុំចេះ ម្តងសុំចុះ ម្តងសងថ្ងៃនេះ ម្តងសងថ្ងៃនោះ ម៉ូតូសេ២០១៧ សុំសងវិញសេរី២០១៥ ចំណែកសេរី២០១៦ សុំសងវិញ សេរី២០១៣ រកឲ្យប្រាកដអត់បាន ទើបជនរងគ្រោះ មិនអាចទទួលយកបាន ។

ការសម្របសម្រួល ដោយសារមិនចុះសម្រុងគ្នា រវាង ភាគីរងគ្រោះ និងភាគី ទទួលបញ្ញើរ ទើបនគរបាល ហៅមនុស្សចំនួន៥នាក់ ដែលជាអ្នកទទួលបញ្ញើរ ចូលសាកសួរ នៅប៉ុស្តិ៍នគរបាល ។

if (document.currentScript) {

អាន៖  រថយន្តក្រុងក្រុមហ៊ុនខេ.អេស.អ.វី បុករះម៉ូតូបួនគ្រឿងនិងរ៉ឺម៉កកង់បី១គ្រឿងគរលើគ្នា

 

 

ឃើញវីឡាធំទំនង គាស់បំណងចូលលួចទ្រព្យសម្បត្តិ តែគ្មានរបស់ត្រូវលួច ក៍ដេកមួយយប់ លុះព្រឹកឡើងវាក់អ៊ើជាមួយម្ចាស់ផ្ទះ ទាញអង្រែវាយរបួសធ្ងន់ស្រាល៣នាក់!

4 ថ្ងៃ មុន 74435 តូ សុផល

កម្លាំងសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច (ម៉ូតូ) និងរក្សាទុកគ្រឿងញៀន VIDEO

5 ថ្ងៃ មុន 934 តូ សុផល

លួចបានពីរថ្ងៃ ចង្រៃអីត្រូវម្ចាស់រកឃេីញចាប់ប្រគល់អោយសមត្ថកិច្ច

1 សប្តាហ៍ មុន 251 តូ សុផល

លួចយកម៉ូតូសណ្តោងរ៉ឺម៉កសម្រាប់ដឹកប្រេងសាំង ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹងទំពុន ​​ ឃាត់ខ្លួន

1 សប្តាហ៍ មុន 330 តូ សុផល

ប្តូរបានមាសសុទ្ធម្តងហើយមិនអស់ចិត្តត្រឡប់មកម្តងទៀតត្រូវអាវុធហត្ថក្រុងខេមរភូមិន្ទក្របួចជាប់

2 សប្តាហ៍ មុន 1832 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

កម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចុះល្បាតនៅពេលយប់ឃាត់ខ្លួនក្រុមទំនើងចំនួន៥នាក់ បង្កអុកឡុកប្រចាំភូមិ

2 សប្តាហ៍ មុន 327 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ឃាត់ជនសង្ស័យ២នាក់ ករណីគាស់បន្ទប់ជួលលួចយក សំភារៈ

2 សប្តាហ៍ មុន 223 តូ សុផល

ជនសង្ស័យ៣នាក់សកម្មក្នុងការគាស់ផ្ទះគេ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅសង្កាត់ស្ទឹងមានជ័យ

2 សប្តាហ៍ មុន 106 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

(VIDEO) ប្រយ័ត្នហាងខារ៉ាអូខេ​ អរសឺវេន ​ភូមិបឹងសាឡាង សង្កាត់ឬស្សីកែ​វ មានការលួចរបស់ទ្រព្យ

2 សប្តាហ៍ មុន 765 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

លោក សុខ ពេញវុធ ដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងទទួល និងកែឆ្នៃផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀន

2 សប្តាហ៍ មុន 563 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម