​នៅសៀ​ល​នេះប្រ​ធា​នា​ធិ​ប​តី​សិ​ង្ហ​បុ​រី​នឹ​ង​អ​ញ្ជើ​ញ​ម​​​ក​​ដ​ល់​​ប្រ​ទេ​ស​ក​​ម្ពុ​​ជា​​​

7 ខែ មុន 111 តូ សុផល

ភ្នំពេញ៖ តបតាមការអញ្ជើញ របស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណា​​ច​ក្រកម្ពុជា ឯកឧត្តមបណ្ឌិត តូនី តាន់ កេងយាំ (Tony Tan Keng Yam) ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី  នឹងដឹក​នាំ​​គណៈប្រតិភូ និងអញ្ជើញមកដល់កម្ពុជា នៅម៉ោងប្រមាណ ១រសៀលនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរា​ជា​ណា​ច​​ក្រ កម្ពុជា រយះពេល ៣ថ្ងៃ ពីថ្ងៃទី ០៨ ដល់ ១១ ខែ មករា ឆ្នាំ ២០១៧  ។ក្នុងអំឡុងពេលទស្សនកិច្ចនេះដែរ ឯកឧត្តមបណ្ឌិត  តូនី តាន់ កេងយាំ  នឹងចូលក្រាបបង្គំគាល់​ព្រះករុណាព្រះបាទសម្តេច ព្រះ​ប​រមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទទេវាវិនិច្ឆ័យ  និងចូលក្រាបបង្គំគាល់ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅព្រះរា​ជដំណាក់គន្ធបុប្ផា នៃព្រះបរមរាជវាំង ដាច់ដោយឡែកពីគ្នា។

ឯកឧត្តមបណ្ឌិត  តូនី តាន់ កេងយាំ   នឹងជួបពិភាក្សាទ្វេភាគី ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយបន្ទាប់មកថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯក​សា​រ​​​ចំនួនពីរ ដូចខាងក្រោម៖

១-  អនុស្សារណៈស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ  រវាងក្រសួងការងារ និង​ប​ណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា និង​ វិទ្យាស្ថានអប់រំបច្ចេកទេស នៃសាធារណរដ្ឋសិង្ហបុរី។

២- អនុស្សារណៈរវាងមន្ទីរពេទ្យកាល់ម៉ែត នៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរពេទ្យ Tan Tock ​Seng នៃសាធារ​ណរដ្ឋសិង្ហ​បុ​រី​។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតីបណ្ឌិត  តូនី តាន់ កេងយាំ  នឹងអញ្ជើញទៅទស្សនា គម្រោងរបស់​សាធា​រ​ណ​រដ្ឋសិង្ហបុរី នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ និងប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ផងដែរ៕

 

 

TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

អំពីយើង

ព័ត៌មាន

បណ្តាញសង្គម