ព្រឹតិ្តការណ៍ថ្មីៗ

លោកថេង សុថុល អភិបាលរងខណ្ឌសែនសុខ ចូលរួមរំលែកទុក្ខស្ត្រីអនុភូមិដែលប្តីទើបទទួលមរណៈភាព

3 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ កាលពីម៉ោង១៥និង៣០នាទី ល្ងាចថ្ងៃទី១៥មុថុនា ឆ្នាំ២០១៦នេះ លោកថេង សុថុល ប្រធានគណៈកម្មការអនុសាខាកាកបាទក្រហម
កម្ពុជាខណ្ឌសែនសុខបានដឹកនាំ មន្ត្រីសាលាខណ្ឌចុះសួរសុខទុក្ខលោកស្រី នួន ច័ន្ទផល្លាអនុភូមិចុងថ្នង់ខាងកើតដែលមានទុក្ខយ៉ាងក្រៀមក្រំដោយសាប្តីលោកស្រីទើបតែទទួលមរណះភាពថ្មីៗនេះដោយសារជម្ងឺ។

លោកថេង សុថុល ប្រធានគណៈកម្មការអនុសាខាកាក បាទក្រហម កម្ពុជាខណ្ឌនិងជាអភិបាលរងខណ្ឌសែនសុខបានអញ្ជេីញសំណេះសំណាលសួរសុខទុក្ខ និង នាំយក អំណោយជាគ្រឿង ឧបភោគបរិភោគនិង សម្ភារមួយចំនួនរបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ទៅជូនលោក ស្រី នួន ច័ន្ទផល្លា ដល់លំនៅដ្ឋាន រួម មាន:អង្ករ៥០គីឡូក្រាមទឹកសុទ្ធ
០២កេះទឹកផ្លែឈើ១កេះមី២កេះទឹកតហរូ១យួរទឹកសីុអីុវ១យួរត្រីខ២យួរថវិការសរុប៦៦មឺុនរៀល។

ជាមួយគ្នានេះដែលលោក ស្រី នួន ច័ន្ទផល្លា សូមថ្លែងអំណរគុណដល់លោកអភិបាលរងដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីទាល់ក្រ មានជំម្ងឺនិងមានផ្ទៃពោះដែលជួបការខ្វាស់
ខាតក្នុងខណ្ឌសែនសុខជាពិសេសក្រោមការដឹកនាំពីសំ ណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាដែលតែងតែយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់ជាតិសាសន៍ពណ៌សម្បុរនិងមិនបម្រើអោយគណបក្សនយោបាយណាមួយឡើយ។

image image image image image image image image image image

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ