កម្លាំងនគរបាលស្រុកស្អាង បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់បានជនសង្ស័យម្នាក់ ដកហូតថ្នាំ៣កញ្ចបធំ

3 ខែ មុន 40 តូ សុផល

កណ្តាល៖ជនសង្ស័យម្នាក់រួមនឹងវត្ថុតាងថ្នាំញៀន៣កញ្ចប់ធំ ត្រូវបាននគរបាលជំនាញនៃអធិការនគរបាលស្រុកស្អាងធ្វើបង្ក្រាបនឹងឃាត់កាលពីវេលាម៉ោង១០និង១០នាទីថ្ងៃទី ៧ មករា ២០១៧ នៅចំណុចកំពង់ចម្លង​ព្រែកតាឯក ស្ថិតក្នុងភូមិព្រែកតាឯក​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្ដាល។

ជនសង្ស័យទាំង២នាក់មានឈ្មោះ
១​-​ ឈ្មោះ​ ផល​ ប៉េង​ សៀ​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ នៅភូមិស្វាយតានី​ ឃុំព្រែកគយ​ ស្រុកស្អាង ខេត្តកណ្តាល​ មុខរបរ​ មិនពិតប្រាកដ​ ។
២​ -​ ឈ្មោះ​ ជាង​ ភេទប្រុស​ អាយុ​ ៥០ឆ្នាំ​ នៅ​ ឃុំ​ កោះខ្សាច់ទន្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ រត់គេចខ្លួន។
សមត្ថកិច្ចដកហូតវត្ថុតាង ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៣កញ្ចប់​ធំ​ ។

សមត្ថកិច្ចបានបន្តថា នៅថ្ងៃទី ០៧ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១០និង១០នាទីដោយទទួលបានពត៍មានពីប្រជាពលរដ្ឋល្អ​ ថាមានករណីជួញដូរគ្រឿងញៀន​នៅចំណុចកំពង់ចម្លងព្រែកតាឯក ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានឃ្លាំចាំមើល​ ក៏បានប្រទះឃើញជនសង្ស័យចំនួន០២នាក់កំពុងជិះទូក​ មួយមកពីត្រើយខាងលិច​ រួចមកឈប់នៅកំពង់ចម្លងព្រែកតាឯក​រួចឈ្មោះ​ ផល​ ប៉េង​ សៀបានកាន់កន្រ្តក់សំរាប់ដាក់មាន់​ ដើរឡើងពីទូកសំដៅទៅផ្លូវ​ លេខ១១០​ ពេលនោះកម្លាំងសមត្ថកិច្ចនគរបាលក៌បានធ្វើការត្រួតពិនិត្យ បានរកឃើញគ្រឿងញៀនចំនួន ០៣កញ្ចប់ធំនៅក្នុងកន្ត្រក់សំរាប់ដាក់មាន់ដែលឈ្មោះប៉េងសៀ​ កំពង់កាន់​ រួចធ្វើការនាំខ្លួនជនសង្ស័យរួមនិងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ដើម្បីសាកសួរ
*ចំណែក​ ឈ្មោះ​ ជាង​ ដែលនៅលើទូកបានបើកទូកគេចខ្លួនបាត់។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ផលប៉េងសៀ​ បានសារភាពថា ខ្លួនបានយកគ្រឿងញៀនពីឈ្មោះ​ ជាង​ ភេទប្រុស​ អាយុ៥០ឆ្នាំ​ នៅ​ ឃុំកោះខ្សាច់ទន្លា
ស្រុកស្អាង​ ដើម្បីទៅលក់​ អោយមនុស្សម្នាក់​ ដែលមិនស្គាល់ឈ្មោះនៅ​ ឃុំត្រើយស្លា​ ក្នុងតម្លៃ​ ០៣កញ្ចប់ធំ
ក្នុងតម្លៃ​ ១លានរៀល​ ។

បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនជនសង្ស័យរួមនិងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី ។

d.getElementsByTagName(‘head’)[0].appendChild(s);

អាន៖  បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ឪពុកម្ដាយ​ និង​បង្ក​របួស​ស្នាម​ដល់​អ្នក​ដ៏ទៃ​ ត្រូវ​សមត្ថកិច្ច​ចាប់ញាត់ទ្រុង

 

 

គេចរថយន្ត បុករនាំងពុះចែកទ្រូងផ្លូួវ ក្រឡាប់ជាច្រើនជុំ អូសជាច្រើនម៉ែត្រ

1 ថ្ងៃ មុន 95 តូ សុផល

ឆេះបាឡែនខ្ទេចទាំងកណ្ដាលយប់បង្កភាពភ្ញាក់ផ្អើល នៅស្រុកមេមត់

4 ថ្ងៃ មុន 247 តូ សុផល

សង២៥០ដុល្លារបញ្ចប់រឿង ករណី រឺម៉កដឹកដែកបុកជាមួយរថយន្តដឹកដី

1 សប្តាហ៍ មុន 311 តូ សុផល

បុគ្គលិកក្រុមហ៊ុន គង់ នួន ជិះម៉ូតូមួយគ្រឿងឌុបគ្នា៣នាក់ បុករថយន្តពីក្រោយធ្លាយខួរស្លាប់ យ៉ាងអាណោចអាធ័ម

2 សប្តាហ៍ មុន 41 តូ សុផល

ស្លាប់២នាក់ របួសធ្ងន់ស្រាលប្រមាណ២០នាក់ ក្នុងករណីរថយន្ត២គ្រឿងប្រលះគ្នាលើកំណាត់ផ្លូវជាតិលេខ៦A

3 សប្តាហ៍ មុន 1403 តូ សុផល

សមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនជនជាត់វៀតណាមម្នាក់ បើករថយន្តបុកមនុស្សស្លាប់!

3 សប្តាហ៍ មុន 251 តូ សុផល

បុរសម្នាក់ដើរកណ្តាលផ្លូវត្រូវរថយន្តបុកស្លាប់យ៉ាងអណោចអធម

3 សប្តាហ៍ មុន 190 តូ សុផល

អភិបាលរងស្រុកភ្នំព្រឹក ស្រវឹងស្រា បេីករថយន្តបុក មនុស្សម្នាក់ របួសធ្ងន់សល់ដង្ហើម ចង្រិត

3 សប្តាហ៍ មុន 116 តូ សុផល

សាំយ៉ុងបុកម៉ូតូបណ្តាលអោយមនុស្សម្នាក់ស្លាប់និងពីរនាក់ទៀតរងរបួសធ្ងន់

3 សប្តាហ៍ មុន 148 តូ សុផល

អតីត មេភូមិ ជនជាតិ​ភាគតិច​ច្រាយ​ ម្នាក់ត្រូវរថយន្តកិនធ្លាយខួរ និងខ្លួនខ្ទេច ខណៈធ្វើដំណើរតាមដងផ្លូវ

3 សប្តាហ៍ មុន 202 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម