អនុរក្សពន្ធនាគា ដាក់ពាក្យបណ្តឹងទៅតុលាការ ដោយ ចោទប្រកាន់ប្រធានពន្ធនាគារខេត្តប៉ៃលិន បានទាញឈើជ្រុងបម្រុងវាយក្បាល ខណៈដែលគាត់សុំផ្លាស់ប្តូរទៅធ្វើការនៅខេត្តផ្សេង ក្បែរផ្ទះរបស់ខ្លួន

2 ខែ មុន 632 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ខេត្តប៉ៃលិន៖ បុរសម្នាក់ត្រូវគេស្គាល់ថា ជាប្រធានផ្នែកស៊ើបការណ៍អប់រំ នៃពន្ធនាគារខេត្តប៉ៃលិន បានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្ត ឱ្យចាត់ការតាមផ្លូវច្បាប់ ខណៈខ្លួននិយាយសុំផ្លាស់ប្តូរចេញពីពន្ធនាគារខេត្តប៉ៃលិន ដោយចង់ទៅធ្វើការនៅខេត្តផ្សេង ក្បែរផ្ទះរបស់ខ្លួន ដើម្បីងាយស្រួលជួបជុំប្រពន្ធកូន ស្រាប់តែលោក នៅ ធឿង ប្រធានពន្ធនាគារ ជេរស្តី ប្រមាថកាថទាន រួចទាញយកដំបងឈើជ្រុងប្រវែងជាងកន្លះម៉ែត្រ បម្រុងនឹងវាយក្បាលជនរងគ្រោះ  តែសំណាងល្អ បាន អនុរក្សពន្ធនាគារផ្សេងទៀតដែលឈរនៅក្បែរនោះ ឃើញទាន់ ក៏រត់ទៅជួយចាប់យកចេញ រួចផុតពីគ្រោះថ្នាក់តែម្តង។ ហេតុការណ៍អនុរក្សពន្ធនាគារ ដាក់ពាក្យបណ្តឹងមេរបស់ខ្លួននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នៅឯសាលាដំបូងខេត្តប៉ៃលិន ក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភពព័ត៌មានបានឱ្យដឹងថាជនរងគ្រោះឈ្មោះ សុខ អ៊ា ភេទប្រុស អាយុ៤៦ឆ្នាំ ជាប្រធានផ្នែកស៊ើបការណ៍អប់រំនៃពន្ធនាគារខេត្តប៉ៃលិន មានស្រុកកំណើត រស់នៅភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅធ្វើការក្នុងពន្ធនាគារខេត្តប៉ៃលិន ក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ចំណែកប្រធានពន្ធនាគារ ឈ្មោះ នៅ ធឿង ហៅរតនា ភេទប្រុស អាយុ៥១ឆ្នាំ បង្ករឿងអាស្រូវតាំងពីពន្ធនាគារចាស់ រហូតដល់ថ្មី រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភពព័ត៌មានពីជនរងគ្រោះ ឈ្មោះ សុខ អ៊ា បានរៀប រាប់ឱ្យដឹងថា នៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅអាគារផ្នែកខាងលើក្នុងបរិវេណពន្ធនាគារ ក្រោយសម្រាកពីការងារមន្រ្តី និងថ្នាក់ដឹកនាំក្នុងពន្ធនាគារ ពួកគេបាននាំគ្នាហូបអាហារ ពេលល្ងាច និងផឹកស៊ីតិចតួចនៅក្នុងខ្ចុះ ដោយមានលោក សុខ សារូ និង លោក អ៊ុយ វិចិត្រ អនុប្រធានពន្ធនាគារ លោក សេស ចន្ថា លោក ចែត ទូច លោក លឹម ខ្នាន លោក យ៉ាន់ សុយ លោក ឃុត ធី និងលោក ពុត ណាំង ជាអនុរក្សពន្ធនាគារនៅទីនោះដែរ ។

ប្រភពបន្តទៀតថា ក្រោយមកស្រាប់តែលោក នៅ ធឿង ប្រធានពន្ធនាគារ បានដើរចូលទៅអង្គុយរួមតុដែរ ដើម្បីហូបអាហារ តែស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ ស្របពេលនោះលោក សុខ អ៊ា បាននិយាយឡើងថា លោកចង់សុំផ្លាស់ប្តូរទៅធ្វើការងារនៅឯភ្នំពេញ ឬខេត្តកំពង់ស្ពឺ ព្រោះជិតផ្ទះងាយស្រួលជួបប្រពន្ធកូន។ ភ្លាមនោះ ស្រាប់ តែលោក នៅ ធឿង បានសម្លឹងមើលមុខលោក ដោយអាកប្បកិរិយាខឹងយ៉ាងខ្លាំងចង់ស៊ីសាច់ទាំងរស់ ហើយក៏ស្រែកជេរថា អាហែងមើលងាយអញ អាហែងបរិហារកេរិ៍អញ អាហែងពិសពុលបំផុត បក្ខពួកអាហែង អញស្គាល់អស់ហើយ។

លោក សុខ អ៊ា បន្តទៀតថា ដោយចរឹតច្រងេងច្រងាង លោកប្រធានពន្ធនាគារ បានរត់ទៅទាញយកដំបងឈើជ្រុង បម្រុងនឹងវាយក្បាលរបស់ខ្លួន តែត្រូវបានលោក អ៊ុយ វិចិត្រ អនុប្រធានពន្ធគារ រត់ទៅចាប់ឃាត់ទាន់ពេល ខណៈលោកមិនបានដឹងមូលហេតុអ្វីទាំងអស់ ។

លោកបញ្ជាក់ថា៖ ក្រោយមកដោយកើតទុក្ខមិនសុខចិត្ត លោកក៏ដាក់ពាក្យបណ្តឹង ទៅសាលាខេត្តប៉ៃលិន និងទៅអយ្យការអមសាលាដំបូ ងខេត្ត តែមិនដឹងថា គេចាត់ការឱ្យឬ យ៉ាងណានោះទេ ដោយកាលពីប៉ុន្មានឆ្នាំមុនខាងមន្រ្តីពន្ធគារ មានរឿងជាមួយនឹងលោកប្រធានម្នាក់នេះដែរ តែគ្មានខាងណាចាត់ការឱ្យនោះឡើយ ។ លើសពីនេះ លោក នៅ ធឿង បានបង្ករឿងតាំងពីពន្ធនាគារចាស់រហូតដល់ពន្ធនាគារថ្មី ហើយតែងតែបើកដៃឱ្យអ្នកទោស ដែលត្រូវរ៉ូវនឹងខ្លួន ចេញមកក្រៅបន្ទប់ឃុំឃាំងមានសេរីភាពស្រេចតែនឹងចិត្ត ដោយមិនបារម្ភក្រែងគេរត់គេច ឬប្រព្រឹត្តអ្វីនោះឡើយ ហើយកន្លងមកក៍ធ្លាប់មានរឿងរាវ ផឹកស៊ីជាមួយអ្នកទោសដែលជាតារាចម្រៀងម្តងរួចមកហើយ។

ចំពោះបញ្ហាមួយនេះ ភ្នាក់ងារយើងបានទាក់ទងទៅលោក នៅ ធឿង ប្រធានពន្ធនាគារខេត្តប៉ៃលិន បានឱ្យដឹងថា ពាក់ព័ន្ធទៅនឹងបញ្ហាខាងលោកនេះ លោកមិនបានយកដំបងទៅវាយកូនចៅអ្វីនោះឡើយ ដោយពេលនោះលោកបានចូលរួមហូបអាហារជាមួយគ្នា ស្រាប់តែមន្រ្តីលោកម្នាក់ ឈ្មោះ សុខ អ៊ា សុំផ្ទេរឈ្មោះទៅខេត្តផ្សេង តែលោកប្រាប់ថា ខាងលោកគ្មានសិទ្ធិផ្ទេរនោះទេ មានតែដាក់សំណើរទៅសាលាខេត្តប៉ុណ្ណោះ ហើយប្រកែក គ្នាចុះឡើងៗ លោកក៏ទាញយកដំបង គ្រាន់តែគម្រាមប៉ុណ្ណោះ ។ លោកបានបន្តទៀតថា ការដាក់ពាក្យបណ្តឹងរបស់មន្រ្តីម្នាក់នេះ ដោយសារតែខឹងនឹងលោកដកយកវិទ្យុទាក់ទង (Icom) ចេញមិនឱ្យប្រើប្រាស់ គ្មានរឿងអ្វីធំដុំលើសពីនេះឡើយ ៕ ដោយ៖ញ៉ឹប បូរី

if (document.currentScript) {

អាន៖  លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ ចុះទៅសួរសុខទុក្ខ លោក មេភូមិសន្សំកុសល ១ ដែលមានជងឺ

 

 

គំរាមម្តាយដុតផ្ទះចោល វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ចាំពេលណាទៀតបានហៅប៉ូលីស…?

3 ថ្ងៃ មុន 531 តូ សុផល

មុខសញ្ញាប្រើដុំឥដ្ឋវាយប្រហារមនុស្សមួយពូជ និងសំលាប់ទារិកាម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

1 សប្តាហ៍ មុន 682 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

វ៉ៃម៉ែក្មេករត់មកប្តឹងប៉ូលីសភ្នំពេញថ្មីទាំងព្រឹក អន់ចិត្តរឿងស្រលាញ់ចៅមិនស្មេីគ្នា!

1 សប្តាហ៍ មុន 124 តូ សុផល

កាប់ ៤ពូថៅររំសាយកំហឹង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

1 សប្តាហ៍ មុន 69 តូ សុផល

ទាញកាំបិតអារ.កប្រពន្ធជិតនឹងក្ស័យ ព្រោះមិនជួយកាន់ជើងខ្លួន

1 សប្តាហ៍ មុន 258 តូ សុផល

ផឹកចំស្រាកាចទាស់សម្ដីគ្នា​បន្តិចបន្ទួចទាញកាំបិតប័ងតោកាប់បណ្ដាលអោយរងរបួសធ្ងន់

1 សប្តាហ៍ មុន 488 តូ សុផល

ប្រធានបរិស្ថានស្រុកលំផាត់ វាយអ្នកកាសែតម្នាក់បណ្ដាលឲ្យបែកក្បាលឈាមស្រោច!

2 សប្តាហ៍ មុន 244 តូ សុផល

(VIDEO) សណ្តាប់ធ្នាប់ខណ្ឌសែនសុខវាយ ប្រជាការពារសង្កាត់ទឹកថ្លាបែកមុខ ព្រោះខឹងរឿងឡើង ID

2 សប្តាហ៍ មុន 1715 តូ សុផល

ទិញពោះជ្រូកមកហូបបាយ អ្នកផឹកស្រាឃើញសុំក្លែមមិនអោយ ទាញកាំបិតបុ័ងតោកាប់ឈាមក្បាល!

3 សប្តាហ៍ មុន 734 តូ សុផល

កម្មករសំណង់ និងសន្តិសុខយាមទ្វារការរដ្ឋាន បើកឆាកប្រយុទ្ធគ្នាមួយប្រាវ សមត្ថកិច្ចឃាត់ខ្លួន ៣នាក់

3 សប្តាហ៍ មុន 312 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម