នាយឧត្តមសេនីយ៍ នេត សាវឿន៖ ព្រមានថានឹងចាប់បញ្ជូនមន្ត្រីនគរបាលខ្លួនទៅអង្គភាពប្រឆំាងអំពើពុករលួយបើសិនមានភស្តុតាង

7 ខែ មុន 664 តូ សុផល

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើការព្រមានថានឹងមានការចាប់បញ្ជូនមន្ត្រីនគរបាលរបស់ខ្លួនទៅអង្គភាពប្រឆាំងអំពើពុករលួយ ប្រសិនបើអគ្គស្នងការដ្ឋាននគរបាលជាតិ រកឃើញភស្តុតាងថា មន្ត្រីនគរ បាលនោះបានប្រព្រឹត្តិអំពើពុករលួយ យកប្រាក់ខុសច្បាប់ពីកូនចៅក្រោមឱវាទរបស់ខ្លួន និងការយកប្រាក់ខុសច្បាប់ពីប្រជាពលរដ្ឋជាដើម។នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូននាយនគរបាលថ្នាក់ឧត្តមសេនីយ នៅតាមនាយកដ្ឋាន និងស្នងការនគរបាលតាមខេត្តមួយចំនួន នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រកាសថា ចាប់ពីម៉ោងនេះទៅ ឯកឧត្តមនឹងចាត់វិធានការតាមច្បាប់ និងអនុវត្តវិន័យនគរបាលជាតិ ក្នុងករណីនគរបាលណារកឃើញភស្តុតាង ថាមានប្រព្រឹត្តិអំពើពុករលួយ ឯកឧត្តមនឹងស្នើចាត់បញ្ជូនមន្ត្រីនគរបាលនោះទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់វិធានការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ការថ្លែងលើកឡើងបែបនេះ បានធ្វើឡើងបន្ទាប់ពីកន្លងមក ឯកឧត្តម ទទួលបានការរាយការណ៍ថា ប្រធាននាយកដ្ឋានមួយចំនួនបានធ្វើសកម្មភាពកាត់របបថវិកាពីមន្ត្រីក្រោមឱវាទរបស់ខ្លួន ដូចជាកាត់របបប្រេងសាំង របបប្រាក់បេសកកម្ម និងប្រាក់របបនានាទៀត ពិសេសជាងនេះ ការប្រាក់របបលើកងកម្លាំងនគរបាលចរាចរណ៍ និងការដាក់កុងត្រូលចាំពួនស្ទាក់ផាកពិន័យយកប្រាក់ខុសច្បាប់ជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានធ្វើព្រមានថាសម្រាប់មន្ត្រីនគរបាលចរាចរណ៍ដែលប្រចាំការនៅតាមដងផ្លូវ ចាប់ពីម៉ោងនេះទៅ ឯកឧត្តមនឹងចាត់វិធានការលែងឲ្យមានការអប់រំទៀតទេហើយ ពោល គឺន្ត្រីនគរបាលចរាចរណ៍ដែលប្រចាំការនៅដងផ្លូវ ត្រូវប្រើប្រាស់ឥរិយាបថឲ្យបានត្រឹមត្រូវ ត្រូវប្តូរចរឹកកោសរុសទារប្រាក់ ឬទទួលប្រាក់សូកពីប្រជាពលរដ្ឋ ហើយត្រូវប្រើសំដីសំដៅឲ្យសមរម្យដាក់ប្រជាពលរដ្ឋ ហើយថា សម្រាប់បញ្ហានេះ បើនគរបាលធ្វើមិនបាន ឯកឧត្តម ថា បើរកឃើញភស្តុតាង គឺត្រូវបញ្ជូនទៅតុលាការតែម្តង។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ថា កន្លងមកនគរបាលចរាចរណ៍គឺជាកងកម្លាំងមួយដែលបានទទួលបា្រក់ឧបត្ថម្ភខាងក្រៅច្រើនជាងគេ ដូចជា ប្រាក់ឧត្ថម្ភប្រចាំខែពីសម្តេចក្រឡាហោម ស ខេង និងការទទួលប្រាក់ឧបត្ថម្ភពីផាកពិន័យក៏ច្រើនជាងគេ និងប្រាក់ឧបត្ថម្ភនានាបន្ថែមលើថវិកាប្រាក់បៀវត្ស ប៉ុន្តែបាតុភាព និងទង្វើរមិនល្អនានាជាច្រើនរបស់នគរបាលចរាចរណ៍នៅមិនទាន់មានការថយចុះ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល១សប្តាហ៍ដើមខែមករា ឆ្នាំ២០១៧នេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងរហូតដល់ប្រមាណ៧នាក់ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។
សម្រាប់បញ្ហានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានសុំឲ្យនគរបាលចរាចរណ៍ត្រូវពង្រឹងឡើងវិញ និងចាត់វិធានការឲ្យបានខ្លាំងចំពោះបញ្ហាទី១.ប្រភេទឡានដឹកអ្នកដំណើរ, ទី២.ឡានដឹកកម្មករ និងទី៣.ពង្រឹងត្រួតពិនិត្យអ្នកបើកបរម៉ូតូ ពិសេសការបើកបរក្រោមឥទ្ធិពលស្រវឹងនៅពេលយប់។

សូមបញ្ជាក់ថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ៖

១.ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀន សេន ត្រូវបានផ្ទេរពីប្រធាននាកយដ្ឋានសន្ដិសុខផ្ទៃក្នុង ទៅជាប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។

២.ឯកឧត្តម ឧត្តមសេនីយ៍ទោ លឹម សុខារស្មី ត្រូវបានតំឡើងឋានន្តរសក្តិជា ឧត្តមសេនីយ៍ឯក និងតែងតាំងពីអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ទៅជាប្រធាននាយកដ្ឋានគ្រប់គ្រង់សន្ដិសុខឯកជន។

៣.ឯកឧត្តម ឧត្តមសេនីយ៍ទោ សម វណ្ណវីរៈ ត្រូវបានផ្ទេរពីប្រធាននាយកដ្ឋាននគរបាលការពារបេតិកភ័ណ្ឌ ទៅជាប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង។

៤.លោកឧត្តមសេនីយ៍ត្រី លី ឡាយ ត្រូវបានតែងតាំងពីអនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ទៅជាប្រធាននាយកដ្ឋាននគរបាលការពារបេតិកភ័ណ្ឌ។

៥.ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួង ស៊ាងហាក់ ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបានតំឡើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ឯក។

៦.ឯកឧត្តម ឧត្តមសេនីយ៍ទោ ចាន់ ស៊ីថា ប្រធានអង្គភាពអន្តរាគមន៍ ត្រូវបានតំឡើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ឯក។

៧.ឯកឧត្តម ឧត្តមសេនីយ៍ទោ សិទ្ធិ ប៊ុនធី អនុប្រធានសេនាធិការ ត្រូវបានតំឡើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ឯក។

៨.លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តខេត្តកំពត ត្រូវបានតំឡើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ទៅ។

៩.លោកឧត្តមសេនីយ៍ត្រី កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ត្រូវបានតំឡើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ទោ។

១០.លោកឧត្តមសេនីយ៍ត្រី អ៊ឹង សំអុល ស្នងការនគរបាលខេត្តកែប ត្រូវបានតំឡើងឋានន្តរសក្តិជា ឧត្តមសេនីយ៍ទោ។

១១.លោកឧត្តមសេនីយ៍ត្រី ស៊ី គីរី ស្នងការនគរបាលខេត្តព្រះវិហារ ត្រូវបានតំឡើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ទោ។

១២.លោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ ត្រូវបានតំឡើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ទោ។

១៣.លោកឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង ត្រូវបានតំឡើងឋានន្តរសក្តិជា ឧត្តមសេនីយ៍ទោ។

១៤.លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ត្រូវបានតំឡើងឋានន្តរសក្តិជា ឧត្តមសេនីយ៍ទោ។

១៥.លោកឧត្តមសេនីយ៍ត្រី អេង គឹមហៃ អនុប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបានតំឡើងឋានន្តរសក្តិជា ឧត្តមសេនីយ៍ទោ៕

} else {

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារិទ្ធ បានផ្តល់ក្របខណ្ឌជូនមន្ត្រីជាប់កិច្ចសន្យាមន្ទីរព័ត៌មានខេត្តរតនគិរី០៧នាក់

 

 

គណៈប្រតិភូអគ្គស្នងការនគរបាលជាតិបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី

1 សប្តាហ៍ មុន 82 តូ សុផល

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីភាពក្នុង​ពិធី​សម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ឋិផល​ថ្មី ក្នុងស្រុក​បាណន់

2 ខែ មុន 148 តូ សុផល

នេត សាវឿន ៖ មានល្បែងស៊ីសងនាំឲ្យមានបទល្មើសគ្រប់ប្រភេទ ដូច្នេះសមត្ថកិច្ចត្រូវតែខិតខំរួមគ្នាលុបបំបាត់ឲ្យបាន!

4 ខែ មុន 263 តូ សុផល

យុទ្ធនាការបង្ក្រាបគ្រឿងញៀន ប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ បង្ក្រាបបាន ៩២១/១១៤៤ករណី ថយ២២៣ករណី ស្មើនឹង១៩,៤៩% (ធៀបនឹងខែមករា ឆ្នាំ២០១៧)

5 ខែ មុន 923 តូ សុផល

លុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអាណាធិបតេយ្យតាមផ្លូវគោក និងផ្លូវទឹក ចេញឲ្យអស់នៅទូទាំងប្រទេសដែលគេតែងតែហៅថា ៖ «កុងត្រូលជជុះ»នោះ

6 ខែ មុន 422 តូ សុផល

នាយឧត្តមសេនីយ៍ នេត សាវឿន៖ ស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ​ខិតខំចាត់វិធានការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿនញៀនបន្តទៀត

7 ខែ មុន 157 តូ សុផល

អគ្គស្នងការនគរបាលជាតិ បំពាក់មេដាយសហមេត្រី ថ្នាក់សេនា ជូនទីប្រឹក្សាអមស្ថានទូតសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា

7 ខែ មុន 140 តូ សុផល

មានសង្ឃឹមហើយ! ចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ កម្ពុជានឹងបើកយុទ្ធនាការលើកទី១ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

8 ខែ មុន 12395 តូ សុផល

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាឲ្យនគរបាលប៉ុស្តិ៍ឈប់ប្រើអំណាចការងារដែលរដ្ឋផ្តល់ជូនទៅគំរាមកំហែងប្រជាពលរដ្ឋ

8 ខែ មុន 74 តូ សុផល

អគ្គស្នងការនគរបាលជាតិជំរុញដល់គ្រប់ស្នងការដ្ឋានរាជធានី-ខេត្ត ត្រូវពង្រឹងសមត្ថភាព និងការងារជំនាញដល់កម្លាំងនគរបាលទាំងអស់

9 ខែ មុន 257 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម