TACOMAពាក់ស្លាកលេខរដ្ឋបើកបុកម៉ូតូ១គ្រឿង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ធ្ងរ ហើយរថយន្តបង្កបានបើករត់គេចបាត់

7 ខែ មុន 18 តូ សុផល

កំពង់ចាម៖  បុរស២នាក់ត្រូវរងរបួសធ្ងន់ធ្ងរ ក្នុងនោះម្នាក់ត្រូវបាក់ជើងខ្ទេចអស់ម្ខាង ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តTACOMAមួយគ្រឿង បើកបុកជាមួយម៉ូតូ កាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចភ្លើងស្តុបក្បែររបងតុលាការ ក្នុងក្រុងកំពង់ចាម។សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយរថយន្តTACOMAពណ៌ស ពាក់ស្លាកលេខរដ្ឋ បើកបរពីត្បូងទៅជើង ខណៈដល់ចំណុចភ្លើងស្តុប ក៏បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខកំពង់ចាម1M-0483 បើកបរពីលិចទៅកើត បណ្តាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះព្រុំ ចិត្តភេទប្រស អាយុ៤៣ឆ្នាំ មុខរបរជាជាងសំណង់ និងរត់ម៉ូតូឌុប នៅភូមិទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម រងរបួសបាក់ជើងខ្ទេចម្ខាង និងអ្នករួមដំណើរឈ្មោះ ភ័ក្តិ ភេទប្រស អាយុ៤៥ឆ្នាំ មុខរបរជាជាងរថយន្ត នៅភូមិជាមួយគ្នា រងរបួសធ្ងន់ធ្ងរផងដែរ ហើយអ្នកបើកបររថយន្តបង្កបានបើករត់គេចពីកន្លែងកើតហេតុបាត់តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ហើយបន្តតាមស្វែងរករថយន្តបង្កហេតុ ដើម្បីឲ្យចូលខ្លួនដោះស្រាយនៅចំពោះមុខច្បាប់ផងដែរ ៕ ដោយ៖ កុល ផារ៉ុង

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  ម្ចាស់រថយន្ត Audi ពាក់ស្លាកលេខ ភ្នំពេញ៖ 2AH-3988 ចង់បំបែកឯកត្តកម្មពិភពលោក ខណៈបុកម៉ូតូគេហើយបែរជាអូសម៉ូតូយកទៅទុកក្នុងផ្ទះខ្លួនឯងគំរាមឲ្យសងលុយទៀត

 

 

ផ្តាច់ជីវិតមនុស្សស្រីប្រុស៣នាក់ភ្លាមៗ នៅក្នុងស្រុកព្រៃឈរ

1 ថ្ងៃ មុន 377 តូ សុផល

របួសធ្ងន់ កំពុងតែបោះពួយយ៉ាងលឿនសំដៅទៅភ្នំពេញ វាក់អ៊ើនិងគោដើរឆ្លងផ្លូវ!

1 សប្តាហ៍ មុន 986 តូ សុផល

បងប្អូនភ្លោះម្នាក់ រៀននៅប៊ែលធីជម្ពូវ័ន ត្រូវរថយន្តដឹកសុីម៉ង់ត៍ក្រុមហ៊ុន HC ផ្តាច់ជិវិតក្រោមកង់រថយន្ត

3 សប្តាហ៍ មុន 1130 តូ សុផល

កំពុងផឹកស៊ីសុខៗ RX300 បោលបុករបួសធ្ងន់ស្រា៥នាក់

4 សប្តាហ៍ មុន 257 តូ សុផល

ផ្តាច់ជីវិតទាំងព្រឹក នៅផ្លូវបេតុងច្រកចូលវត្តសំរោងអណ្តែត

1 ខែ មុន 447 តូ សុផល

យុវត្តីវ័យ១៨ឆ្នាំ ត្រូវរថយន្តកិនស្លាប់នៅនិងកន្លែង ចំណែកម្នាក់ទៀតរបួសស្រាល

1 ខែ មុន 2158 តូ សុផល

រថយន្តបុកម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលអោយបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម

2 ខែ មុន 90 តូ សុផល

ថយរថយន្តមិនប្រយ័ត្ន កិនបុគ្គលិកអគ្គិសនីម្នាក់ធ្លាយពោះវៀនស្លាប់យ៉ាងអាណោចអធម!

2 ខែ មុន 601 តូ សុផល

រថយន្ត Ford ស្លាកលេខភ្នំពេញ 2Z-9977បុកម៉ូតូ របួសធ្ងន់ស្រាល ២នាក់

2 ខែ មុន 65 តូ សុផល

តៃកុង FUZO ជក់ថ្នាំញៀន បើកបុកគូទ LUXUS 570 គេខ្ទេច!

2 ខែ មុន 32 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម