ព្រឹតិ្តការណ៍ថ្មីៗ

តារាសម្តែងតួម្តាយ កំពុងឈឺធ្ងន់ដល់ដំណាក់កាលចុងក្រោយហើយ សូម្បីតែលុយមួយរៀលខ្មែរក៏គ្មានផង ..!

3 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ តារាសម្តែងតួម្តាយនិងតួយាយ អ្នកស្រី ឃុន ណារី កំពុងធ្លាក់ខ្លួនឈឺធ្ងន់កើតជំងឺ ទាចទឹកដំណាក់កាលចុងក្រោយហើយ ! អ្នកស្រី ឃុន ណារី ជាសិល្បៈការនីផ្នែកសម្តែង ជីវភាពក្នុងគ្រួសាររបស់គាត់ក្រីក្រមានការលំបាកខ្វះខាត ដោយអ្នកស្រីប្រឹងទៅសម្តែងដើម្បីយកថវិការមកដោះស្រាយជីវភាពប្រចាំថ្ងៃរបស់គាត់ ! ដោយសារតែការខិតខំដោះស្រាយក្រពះពីមួយថ្ងៃទៅមួយថ្ងៃ ដោយម៨នខ្លាចពីការនឿយហត់ក្នុងបាមជាសិល្បះ ជាកម្មករកុន ភាពយន្ត អ្នកស្រីមិនបានគិតពីសុខភាពជំងឺឡើយ ណាមួយទៀតប្តីរបស់អ្នកស្រីក៏ដេកឈឺនៅន៨ងកន្ទេលដូចគ្នាបើអ្នកស្រីមិនប្រឹងរកតើមានអ្នកណាចិញ្ចឹមប្តីនិងខ្លួនអ្នកស្រីទេ ! តែពេលនេះអ្នកស្រីអស់លទ្ធភាពរកលុយនិងទៅសម្តែងហើយ ! ដោយសារជំងឺធ្វើទុកខ្លាំងពេកពោលគឺ ទាចទឹកដំណាក់កាលចុងក្រោយ ! ពីមុនជំងឺនេះរើឡើងម្តងហើយដោយគ្មានសង្ឃឹមឡើយ តែបានសប្បុរជនជាច្រើនជួយ មានដូចជា ព្រះគ្រូ នីសុវណ្ណ មុនីរេ៉ត , លោកឧកញា៉ ឃ្លោក , លោកស្រី ថុង សុវទៀង , លោក អឹុម ជីវា៉ , សាខាកាកបាទក្រហមខេត្តសៀមរាប និងសប្បុរសជនមួយចំនួនទៀត ។ ហើយថវិកាដែលសប្បុរជនជួយកន្លងមកនោះ អ្នកស្រីបានយកទៅព្យាបាលជំងឺប្តីផងនិងជំងឺអ្នកស្រីផង មួយចំនែកទៀតទុកទិញអង្ករហូប ។

មកដល់ពេលនេះអ្នកស្រីមានជំងឺធ្ងន់ធ្ងរមែនទែនហើយគ្រូពេទ្យបានប្រាប់ថាដល់ដំណាក់កាលចុងក្រោយហើយ អ្នកស្រីសុំអោយបងប្អូនជួយអ្នកស្រីផង មុននិងបិទភ្នែកស្លាប់អ្នកដ្រីមិនភ្លេចគុណបងប្អូនសប្បុរសជនឡើយ ព្រោះអ្នកស្រីមិនដឹងទៅពឹងពាក់អ្នកណាទេ! ពីនាក់ប្តីប្រពន្ធឈឺទាំងពីរ ! អ្នកស្រី ឃុន ណារី កំពុងដេកឈឺទាំងប្តីប្រពន្ធនៅស្រុករបស់អ្នកស្រី គឺនៅម្តុំចុងកៅស៊ូ ខេត្តសៀមរាប ! សូមបងប្អូនសប្បុរសជនជួយគាត់ដោយក្តីអនុគ្រោះផង ។
អត្ថបទដោយ លោក អឹុម ជីវា៉

image image image image image image image imageif (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់